ជនរួមជាតិខ្មែរសុកត្រាំងរួមសប្បាយបុណ្យតេត

21:08, 30/01/2025

ជនរួមជាតិខ្មែរមានពិធីបុណ្យប្រពៃណីជាច្រើននិងពិធីកិច្ចជំនឿសាសនាផ្សេងៗដទៃទៀត។ ប៉ុន្តែបុណ្យតេតប្រពៃណីរបស់ជនជាតិវៀតណាមតាំងពីយូរក៏បានជនរួមជាតិខ្មែរមើលដូចពិធីបុណ្យប្រពៃណីសំខាន់។ តាមទស្សនៈជនរួមជាតិខ្មែរសុកត្រាំងនេះជាបុណ្យតេតរួមនៃការសាមគ្គីផ្សារភ្ជាប់រវាងសហគមន៍បណ្តាជនជាតិជាបងប្អូនលើភូមិដ្ឋាន។

និទា​ឃ​រដូវ​បាន​មក​ដល់​គ្រប់​ទិស​ទី​​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង​និយាយ​រួម​ជន​រួម​ជាតិខ្មែរ​និយាយ​ដោយ​ឡែក​រួម​សប្បាយបុណ្យ​តេត​ក្នុង​ក្តី​កក់​ក្តៅ​រីក​រាយ​និង​សុ​ភ​មង្គល​។ ​រយះ​ពេល​​កន្លង​​បក្ស រដ្ឋ​​តែង​យក​ចិត្ត​ទុក​ដាក់​​គិត​អាន​ដល់​តំ​បន់​​ជន​​ជាតិ​​ភាគ​តិច​ មជ្ឈឹម ខេត្ត​ វិនិយោគ​រាប់​រយ​ពាន់​លាន​ដុង​ផ្សព្វ​ផ្សាយ​អនុវត្ត​មាន​ប្រសិទ្ធភាព​​បណ្តា​កម្មវិធី​គម្រោង​ពិ​សេសរបស់​រដ្ឋាភិ​បាល ​ទុក​ឱ្យ​ជន​ជាតិ​ភាគ​តិច​និងការ​យក​ចិត្ត​ទុក​ដាក់​ដឹក​នាំ​ ​កិច្ច​ចង្អុលការ​របស់​គណៈកម្មាធិការ​បក្ស រដ្ឋ​អំណាច​គ្រប់​ថ្នាក់​ក្នុង​ការ​ដាក់​ចេញ​​អនុវត្ត​បណ្តា​ដំណោះ​ស្រាយ​គិតអានជី​វភាព​​ស្មារតី​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ។ ​​ទើប​សព្វ​ថ្ងៃ​​ជីវភាព​​សេដ្ឋកិច្ច​របស់​​មា​មីង​​មាន​ជំ​ហាន​អភិវឌ្ឍ​និង​មាន​ការ​ផ្លាស់​ប្តូរ​ច្បាស់​ក្រឡែត។

ថ្នាក់ដឹកនាំខេត្តសួរសុខទុក្ខជូនអំណោយបុណ្យតេតជនរួមជាតិខ្មែរ។
ថ្នាក់ដឹកនាំខេត្តសួរសុខទុក្ខជូនអំណោយបុណ្យតេតជនរួមជាតិខ្មែរ។

ប៉ុន្មាន​ថ្ងៃ​បុណ្យ​តេត​នៅ​សង្កាត់​ទី​១០ ​ទី​ក្រុង​សុក​ត្រាំង​(សុក​ត្រាំង)ដែល​មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ច្រើន​។ ​ក្តី​​រីក​រាយ​សប្បាយ​បុណ្យ​តេត​សំ​ដែង​ច្បាស់​លើ​ទឹក​មុខ​​របស់​ប្រ​ជា​ជនដ្បិតបណ្តា​គោល​នយោបាយ​ឧបត្ថម្ភ​ជន​ជាតិ​ភាគ​តិច​ពង្រីក​ប្រ​សិទ្ធ​ភាពទើប​ជីវភាពមាមីងមួយថ្ងៃកាន់តែកើនឡើង។ ទន្ទឹម​នោះ ​រដ្ឋ​អំ​​ណាច​ភូមិ​ភាគ​ចលនា​សប្បុរស​ធម៌​ឧបត្ថម្ភ​អំណោយ​ជួយ​មាមីង​ខ្មែរ​មាន​លក្ខណៈសប្បាយ​បុណ្យ​តេត។​

 
 
បុណ្យចូលឆ្នាំវៀតណាមជនរួមជាតិខ្មែរក៏ទៅវត្តកំសាន្តសប្បាយព្រមទាំងបួងសួងសុំសេចក្តីសុខចំរើនដល់គ្រួសារ។
បុណ្យចូលឆ្នាំវៀតណាមជនរួមជាតិខ្មែរក៏ទៅវត្តកំសាន្តសប្បាយព្រមទាំងបួងសួងសុំសេចក្តីសុខចំរើនដល់គ្រួសារ។

លោក​លី​បូ ​អ្នក​មាន​ប្រិយ​ភាព​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​អនុ​សង្កាត់​២​ សង្កាត់​លេខ​១០ ​ទី​ក្រុង​សុក​ត្រាំង​ឱ្យដឹង៖ រយៈពេល​កន្លង​រដ្ឋ​អំណាច​ភូមិភាគ​តែង​យក​ចិត្ត​ទុក​ដាក់​ឧបត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​កសាង​អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួសារ​។​ ហេតុ​នោះ​ជីវភាព​របស់​មាមីង​ទី​នេះ​មាន​ការ​ផ្លាស់​ថ្មី​។ រួម​ក្តី​រីក​រាយ​និង​បណ្តា​ជន​ជាតិ​ជា​បង​ប្អូន​បុណ្យ​តេត​ឆ្នាំ​នេះ​មាមីង​ជន​រួម​ជាតិ​ខ្មែរមាន​ភាព​រីក​រាយ​​​និង​​​កក់​ក្តៅ។

 
គ្រួសារជនរួមជាតិខ្មែរជួបជុំគ្រួសារក្នុងថ្ងៃបុណ្យតេតប្រពៃណី។
គ្រួសារជនរួមជាតិខ្មែរជួបជុំគ្រួសារក្នុងថ្ងៃបុណ្យតេតប្រពៃណី។

​ដាយ​តឹម ​ស្រុក​មី​ស្វៀង​(សុក​ត្រាំង)​ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែររស់​នៅ​​ច្រើន​និងជន​រួម​ជាតិ​ខ្មែរ​​រួម​រស់​ជាមួយ​មាមីង​ជន​ជាតិ​គិញ​ ជន​ជាតិ​ហ្វា​។ មក​ទី​នេះ​បណ្តា​ថ្ងៃ​បុណ្យ​តេត​ពិត​ជា​ពិបាក​បែង​ចែក​ទីណា​ជា​ភូមិ​​​របស់​មា​មីង​ខ្មែរ​ទី​ណា​ជា​ភូមិរបស់​មា​មីងគិញ​មាមីង​ហ្វា។​ ដ្បិត​ទីណាក៏​បរិយាកាសអ៊ូ​អរ ​ផ្កា​អង្គា​សីល​រីក​ស្គុះ​ស្គាយ ​ផ្ទះ​សម្បែង​ខែង​រ៉េង​។ ​លោក​ត្រឹម​សាន់ ​នៅ​ភូមិ​ដាយ​ងៀ​ថាំង ​ឃុំ​ដាយ​តឹម​​ឱ្យ​ដឹង៖ ជន​​ជាតិ​ខ្មែរ​ឬ​ជន​ជាតិ​គិញ ជន​ជាតិ​​ហ្វា​តែង​ជា​បង​ប្អូន​រួម​រស់​​ក្នុង​តំ​បូលផ្ទះ​រួម​(មាតុ​ភូមិ​សុក​ត្រាំង)។ ​គ្រួសារ​ខ្ញុំ​តាំង​ពី​ជី​ដូន​ជី​តា​ឪពុកម្តាយដល់​បច្ចុ​ប្បន្ន​នៅ​តែ​រក្សា​ទំនៀម​ទំ​លាប់​ទទួល​បុណ្យ​តេត។ ​ក្រៅ​ពី​​បណ្តា​ថ្ងៃ​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​​ គ្រួសារ​ខ្ញុំ​មើល​នេះ​ជា​ឱកាសដើម្បី​ជួប​ជុំ​គ្រួសារ​។ ទន្ទឹម​នឹង​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ជន​រួម​ជាតិ​ខ្មែរ​មើល​បុណ្យ​តេត​ជា​សកម្ម​ភាព​មាន​តម្លៃ​ស្មារតី​មិន​អាច​ខ្វះ​បាន​ក្នុង​ឆ្នាំ​។​ សប្យាយ​បុណ្យ​តេត​មាមីង​ក៏​ទិញ​សំ​លៀក​បំ​ពាក់​ថ្មី​ ទិញ​ផ្កា​ភ្ញី​​នំ​នេក​ផ្លែ​ឈើ។ល។ មាមីង​ក៏​សួរ​សុខ​ទុក្ខ​ជូន​ពរ​សាច់​ញាតិ​​ជិត​ខាង។ ​លោក​ត្រឹង​សាន់​ឱ្យ​ដឹង៖ ​ប៉ុន្មាន​ថ្ងៃ​នេះ​ក៏​បាន​សាច់​ញាត់​ជិ​ត​ខាង​អញ្ជើញ​មក​ផ្ទះ​លេង​ដើម្បី​ចែក​រំ​លែក​បទ​ពិ​សោធន៍​ក្នុង​១​ឆ្នាំ​ពលកម្ម​ផលិត​។

បណ្តាវត្តទក្ខិណនិកាយខ្មែរតុបតែងផ្កាភ្ញីទទួលភ្ញៀវទេសចរជិតឆ្ងាយកម្សាន្តសប្បាយបួងសួងសុំសេចក្តីសុខនាឱកាសបុណ្យតេតប្រពៃណី។
បណ្តាវត្តទក្ខិណនិកាយខ្មែរតុបតែងផ្កាភ្ញីទទួលភ្ញៀវទេសចរជិតឆ្ងាយកម្សាន្តសប្បាយបួងសួងសុំសេចក្តីសុខនាឱកាសបុណ្យតេតប្រពៃណី។

រួម​ជាមួយ​បណ្តា​ជន​ជាតិ​ជា​បង​ប្អូន​ជន​រួម​ជាតិ​ខ្មែរ​កំ​ពុង​ទទួល​បុណ្យ​តេត​កក់​ក្តៅ​សុខ​ដុម។ ​បណ្តា​វត្ត​ទក្ខិណនិកាយ​ខ្មែរ​​ប៉ុន្មាន​ថ្ងៃ​នេះ​​ក៏​ចាត់​តាំង​ច្រើន​សកម្មភាព​វប្បធម៌​សិល្បៈ​ដើម្បី​ទទួល​ប្រ​ជា​ជន ​ភ្ញៀវ​ទេសចរ​មក​កំ​សាន្ត​សប្បាយបួងសួងសុំសេចក្តីសុខប៉ុន្មាន​ថ្ងៃដើម​​ឆ្នាំ​ថ្មី​៕              

  ចន្ថា