![]() |
សមាជិកក្រុមភ្លេងពិណពាទ្យវត្តសិរីតាម៉ឺន ឃុំដាវវៀង ស្រុកត្រឹងដេ (សុកត្រាំង) សំដែងនៅពិធីបុណ្យរបស់ជនរួមជាតិខ្មែរ។ |
ដោយមានបំណងចង់រក្សាភាពប្រណីតរបស់ជនជាតិ ព្រះសង្ឃនិងពុទ្ធបរិស័ទខ្មែរបានចាត់តាំងបង្រៀននិងរក្សាភ្លេងពិណពាទ្យដើម្បីបម្រើពិធីបុណ្យធំៗក្នុងសាសនានិងថ្ងៃបុណ្យរបស់ជនរួមជាតិខ្មែរ។ បងហាងថាញ់យិន-ប្រធានក្រុមភ្លេងពិណពាទ្យវត្តមជ្ឈិមារាមជ្រោយទឹមចាស់ សង្កាត់ទី១០ ទីក្រុងសុកត្រាំង (សុកត្រាំង) ឱ្យដឹង៖ ភ្លេងពិណពាទ្យគឺជាបេតិកភណ្ឌវប្បធម៌អរូបីរបស់ជនរួមជាតិខ្មែរ។ វង់ភ្លេងបានបង្កើតឡើងដោយគ្រឿងឧបករណ៍ចំនួន៥ដូចៈ ស្គរធំ សម្ភោរ ស្រឡៃ រនាតឯក គងវង់ធំ។ ប្រភេទឧបករណ៍នីមួយៗបានសម្រួលយ៉ាងច្បាស់លាស់ដើម្បីធានាបានវង់ភ្លេង ដូច្នេះ ពេលប្រគំបង្កើតបានជាសំឡេងដ៏ពិរោះ។ ដើម្បីលេងភ្លេងបានស្ទាត់ជំនាញ ក្រៅពីការឧស្សាហ៍ព្យាយាម សំខាន់ជាក្តីជក់ចិត្ត ស្វែងយល់ពីរបៀបប្រគំភ្លេង។ បងឡឹមប៊ិញអាង ជាសមាជិកក្រុមភ្លេងឱ្យដឹង៖ ដើម្បីចេះប្រើឧបករណ៍ភ្លេងប្រភេទនេះ ត្រូវចំណាយពេលរៀនប្រហែលពី៤-៥ខែ បើចង់ប្រើឧបករណ៍ភ្លេងបានស្ទាត់ជំនាញត្រូវហាត់ឱ្យបានយូរ ពិសេស ត្រូវស្វែងយល់ពីរបៀបប្រគំជក់ចិត្តនិងត្រូវមានគំនិតច្នៃប្រឌិតទើបបង្ហាញបានពីការស្ទាត់ជំនាញ។ ដំបូងរៀនជួបការលំបាក ប៉ុន្តែដោយបានសមាជិកក្នុងក្រុមណែនាំដោយអស់ពីចិត្តនិងការខិតខំប្រឹងប្រែងអត់ធ្មត់ ស្រឡាញ់ចូលចិត្ត បច្ចុប្បន្ន ខ្ញុំអាចលេងឧបករណ៍ភ្លេងបានយ៉ាងស្ទាត់ជំនាញព្រមទាំងលេងភ្លេងបានច្រើនបទ។
អាចបញ្ជាក់បានថា ភ្លេងពិណពាទ្យបានក្លាយជាវប្បធម៌ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធនិងបានដក់ជាប់ក្នុងចិត្តនិងជីវភាពប្រចាំថ្ងៃរបស់ជនរួមជាតិខ្មែរ។ ពេលឮសំឡេងភ្លេងពិណពាទ្យនៅតាមវត្តខ្មែរនានា ប្រជាជននៅភូមិស្រុកដឹងថាថ្ងៃចាត់តាំងពិធីបុណ្យសាសនានិងពិធីបុណ្យផ្សេងៗរបស់ជនរួមជាតិខ្មែរ។ យល់ដឹងបានអំពីតម្លៃនិងអត្ថន័យដ៏ធំធេងនៃទម្រង់សិល្បៈសម្តែងភ្លេងពិណពាទ្យប្រពៃណី ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាច បណ្តាស្ថាប័នគ្រប់គ្រងរដ្ឋពីវប្បធម៌ រួមជាមួយជនរួមជាតិខ្មែរក្នុងខេត្តបានរួមគ្នាយកចិត្តទុកដាក់វិនិយោគ ដើម្បីអភិរក្សនិងពង្រីក។ បងលីផល្លា-ប្រធានក្រុមភ្លេងពិណពាទ្យវត្តសិរីតាម៉ឺន ឃុំវៀងប៊ិញ ស្រុកត្រឹងដេ (សុកត្រាំង) ឱ្យដឹង៖ ក្រុមភ្លេងរបស់យើងខ្ញុំបាន បង្កើតឡើងឆ្នាំ២០១២ មានសមាជិកចំនួន១៣រូប ក្រៅពីបម្រើពិធីបុណ្យនៅក្នុងវត្ត ពេលមានមាមីងអញ្ជើញ យើងខ្ញុំត្រៀមខ្លួនដើម្បីទៅបម្រើពិធីបុណ្យរបស់ជនរួមជាតិខ្មែរនៅតាមភូមិស្រុកនិងក្រៅភូមិភាគ។ បច្ចុប្បន្ន សិល្បៈសម្តែងភ្លេងពិណពាទ្យប្រពៃណីរបស់ជនរួមជាតិខ្មែរ មិនមានដែនកំណត់ ចំពោះសកម្មភាពពិធីកិច្ចសាសនានៅតាមវត្តនានានិងពិធីបុណ្យរបស់ជនរួមជាតិ។ ភ្លេងពិណពាទ្យបានចាត់តាំងរក្សាទុកសម្តែងនិងបង្រៀននៅ អង្គភាពជាច្រើនដូចៈ ក្រុមសិល្បៈខ្មែរ សាលាវិទ្យាល័យជនជាតិអន្តេវាសិកនៅលើភូមិដ្ឋានខេត្តបានផ្គត់ផ្គង់ភ្លេងពិណពាទ្យនិងបានចាត់តាំងបង្រៀនពីភ្លេងពិណពាទ្យឱ្យសិស្សជនជាតិខ្មែរ។
ភ្លេងនិងបណ្តាបទភ្លេងពិណពាទ្យបានចូលរួមបម្រើក្នុងរាល់កម្មវិធីសម្តែងចម្រៀង រាំ តន្ត្រី សម្តែងសិល្បៈល្ខោនបាសាក់ ពិធីបុណ្យប្រពៃណីសាសនា ជនជាតិជាសកម្មភាពវប្បធម៌សិល្បៈផ្សេងទៀត។ ជួនកាលការប្រគំបទមហោរី ភ្លេងប្រពៃណី បច្ចុប្បន្ន ភ្លេងពិណពាទ្យនៅទាំងចូលរួមលេងកំដរបទចម្រៀងប្រជាប្រិយនិងបទសម័យទំនើប។ ទាំងនេះបានចាត់ទុកថាជាបណ្តាកត្តាដ៏សំខាន់ក្នុងការអភិរក្សនិងពង្រីកតម្លៃបេតិកភណ្ឌវប្បធម៌អរូបីក្នុងពេលសមាហរណកម្មនិងអភិវឌ្ឍន៍៕
ដាលីន
Thông tin bạn đọc
Đóng Lưu thông tin