![]() |
សិប្បករតាចម្រើនកំពុងលាបពណ៌។ |
មានឱកាសជួបសំណេះសំណាលជាមួយសិប្បករតាចំរើនអំពីនិស្ស័យដែលបងបានផ្សារភ្ជាប់ជាមួយរបរចម្លាក់ជាច្រើនឆ្នាំមកហើយ។ សិប្បករតាចំរើនចែករំលែក៖ ឆ្នាំ១៩៩៥ ខ្ញុំបានរៀបការ ជីវភាពលំបាក គ្មានការធ្វើលំនឹង ឆ្នាំ២០០០ ខ្ញុំសម្រេចចិត្តតាមឪពុកក្មេកគឺសិប្បករថាច់ភឿង ជាសិប្បករចម្លាក់ដ៏ល្បីមួយរូប ដើម្បីរៀនរបរនៅតាមវត្តនានាក្នុងខេត្តអាងយ៉ាង គៀងយ៉ាង។ល។ ជាមួយការជក់ចិត្តនិងមានទេពកោសល្យដែលបន្ទាប់ពីការសិក្សាបានប៉ុន្មានឆ្នាំ បងក៏ចាប់ផ្តើមប្រកបមុខរបរនេះ ហើយមួយជំហានម្តងៗក្លាយជាសិប្បករចម្លាក់ដ៏ល្បីឈ្មោះ។ បណ្តាវណ្ណកម្មសិល្បៈរបស់បងច្រើនតែធ្វើពីរូបចម្លាក់ដូចជាៈ ព្រះពុទ្ធរូប ទេវតា ក្បាច់រចនា ចេតិយ។ល។ សិប្បករតាចំរើនឱ្យដឹង៖ សម្រាប់ខ្ញុំ ការកែលម្អវត្តខ្មែរជាមោទនភាពចំពោះខ្លួន។ មិនត្រឹមតែធ្វើឱ្យជីវភាពលំនឹង ការងារនេះនៅទាំងរួមចំណែកថែរក្សាលើកតម្កើងភាពស្រស់ស្អាតនៃវប្បធម៌ប្រពៃណីរបស់ជនជាតិ ដូច្នេះហើយ ខ្ញុំតែងតែខិតខំព្យាយាមបង្រៀនបច្ចេកទេសដល់អ្នកដែលស្រឡាញ់ចូលចិត្តដូចខ្ញុំ។ ក្នុងនាមជាសិស្សរបស់សិប្បករតាចំរើន បងលីមិញហៀង នៅភូមិដាយងៀថាំង ឃុំដាយតឹមចែករំលែក៖ រៀនរបរនេះលំបាកណាស់ ទាមទារអ្នករៀនត្រូវយកចិត្តទុកដាក់ ព្រោះរបរនេះច្រើនតែរៀនតាមរយៈការផ្ទេរបទពិសោធន៍ មិនសូវមានឯកសារឬសៀវភៅដូច្នេះមានតែអ្នកដែលស្រឡាញ់ ជក់ចិត្តពិតប្រាកដទើបអាចរៀននិងផ្សារភ្ជាប់បានយូរ។ តាមសិប្បករចំរើន ចង់ចម្លាក់ក្បូរក្បាច់ សូនរូបឱ្យបានស្ទាត់និងស្រស់ស្អាតពឹងលើទេពកោសល្យតែមួយមុខមិនទាន់គ្រប់គ្រាន់ទេ ទាមទារត្រូវមានការជក់ចិត្ត ភាពច្នៃប្រឌិតនិងខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ។
ធ្វើការបញ្ជាក់អំពីស្នាដៃរបស់សិប្បករតាចំរើន ព្រះតេជគុណឡឹមច័ន្ទសំណាង-ព្រះពហុស្សូតវត្តច័ន្ទសោភ័ណព្រែកអណ្តើក ឃុំថាញ់ភូមានសង្ឃដីកា៖ ដោយប្រើសម្ភារៈយ៉ាងសាមញ្ញដូចៈ ស៊ីម៉ងត៍ ខ្សាច់ ដែក ថ្នាំលាប ប៉ុន្តែឆ្លងតាមថ្វីដៃដ៏ប៉ិនប្រសប់របស់សិប្បករតាចំរើនឆ្លាក់បានក្បូរក្បាច់រចនា សូនរូបដ៏ស្រស់ស្អាតនិងរស់រវើក។ បណ្តាផលិតផលដែលសិប្បករតាចំរើនផលិត បានព្រះសង្ឃក្នុងវត្តនិងពុទ្ធបរិស័ទពេញចិត្តនិងវាយតម្លៃខ្ពស់។
ថាញ់វ៉ាង-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin