ថ្នាក់ដឹកនាំទីរួមខេត្តវិញចូវ(សុកត្រាំង) ជូនថវិកាឧបត្ថម្ភលើកទឹកចិត្តដល់ក្រុមទូកង។ |
ថ្នាក់ដឹកនាំគណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមទីរួមខេត្តវិញចូវ បានអញ្ជើញទៅសួរសុខទុក្ខ លើកទឹកចិត្តដល់ព្រះសង្ឃ គណៈកម្មការវត្ត គ្រូបង្វឹក កីឡាករ លើកទឹកចិត្តវត្តពេជ្រមង្គល(មាន២ក្រុមទូកបរុស) វត្តមុនីសាគរដើមអំពិលនិងវត្តសិរីកណ្តាល។ ថ្នាក់ដឹកនាំទីរួមខេត្តវិញចូវ បានសួរសុខទុក្ខ លើកទឹកចិត្តគណៈកម្មការវត្ត ប្រធានក្លឹប បណ្តាកីឡាករពីការហ្វឹកហាត់ ការហូប ស្ថានភាពទៅមករបស់កីឡាករ។ ថ្នាក់ដឹកនាំទីរួមខេត្ត បានសង្កាត់ធ្ងន់ថា ពិធីបុណ្យអកអំបុក-ប្រណាំងទូកងសុកត្រាំង តំបន់វាលរាបទន្លេគឺវឡុង លើកទី៦និងសប្តាហ៍វប្បធម៌កីឡានិងទេសចរណ៍សុកត្រាំង លើកទី១ ឆ្នាំ២០២៤ គឺជាពិធីបុណ្យធំ ដោយមានសកម្មភាពជាច្រើនបង្ហាញពីទំនៀមទម្លាប់ប្រពៃណីដ៏ល្អស្អាតរបស់ជនរួមជាតិខ្មែរ។ អាស្រ័យហេតុដូច្នេះ ដើម្បីរួមចំណែកលើកកម្ពស់តម្លៃប្រពៃណីនិងរួមចំណែកជោគជ័យក្នុងពិធីបុណ្យ បណ្តាក្រុមទូកងចាំបាច់ត្រូវចូលរួមប្រកបដោយស្មារតីកីឡាថ្លៃថ្នូរនិងប្រកួតឱ្យអស់ពីសមត្ថភាព ដើម្បីទទួលបានចំណាត់ថ្នាក់ខ្ពស់។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំទីរួមខេត្តវិញចូវ បានជូនដល់ក្រុមទូកងនីមួយៗចំនួន៥០លានដុង ដើម្បីលើកទឹកចិត្តដល់កីឡាករហ្វឹកហាត់សម្រាប់ចូលរួមប្រកួត។
បានដឹងបណ្តាកីឡាករបានហ្វឹកហាត់អស់រយៈពេល២ខែកន្លងមកហើយ មធ្យមក្រុមទូកងនីមួយៗមានប្រហែល១២០-១៥០កីឡាករចូលរួមហ្វឹកហាត់ជារៀងរាល់ថ្ងៃ៕
ទ្វឹងគ្វី-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin