រាត្រីទី១១ ខែវិច្ឆិកា នៅវិសាលដ្ឋានបាត់ដាំង(ទីក្រុងសុកត្រាំង) មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំងបានសហការជាមួយអង្គការឯតទគ្គកម្មវៀតណាម VietKings ចាត់តាំង“កម្មវិធីសម្តែងភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរខេត្តសុកត្រាំង មានទ្រង់ទ្រាយច្រើនបំផុតនៅវៀតណាម”។ ស.មហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ស.មវ៉ជីកុង-សមាជិកបម្រុងគណៈប្រតិបត្តិការមជ្ឈិមបក្ស សមាជិកគណៈ អចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈចាត់តាំងបក្សខេត្ត ស.មងោហុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត ស.មង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្តអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត ព្រះឧបជ្ឈាយ៍តាំងណោ-សុធម្មាធិបតីរង ក្រុមប្រឹក្សាវិន័យធរនៃសមាគមពុទ្ធសាសនាវៀតណាមគណៈអភិបាលសមាគមពុទ្ធសាសនាវៀតណាមខេត្តសុកត្រាំង ប្រធានសមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត ព្រមទាំងថ្នាក់ដឹកនាំបណ្តាមន្ទីរ គណៈផ្នែកទាក់ទិនព្រះឧបជ្ឈាយ៍ ព្រះតេជគុណ ព្រះចៅអធិការបាននិមន្តចូលរួមពិធីបុណ្យ។
បណ្តាស.មថ្នាក់ដឹកនាំខេត្តសុកត្រាំង ជូនផ្កាដល់សិប្បករ តន្ត្រីករសម្តែងភ្លេងពិណពាទ្យ។ |
ភ្លេងពិណពាទ្យ មុននេះបើតាមការកំណត់ប្រពៃណីគ្រាន់តែទុកសម្រាប់បម្រើពេលដែលមានចាត់តាំងពិធីបុណ្យ បុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវត្តអារាមនិងពិធីបុណ្យសពតាមទំនៀមទម្លាប់ប្រពៃណីរបស់ជនរួមជាតិខ្មែរ បន្ទាប់មកបានរក្សាទុកនៅតាមវត្ត។ សព្វថ្ងៃ ដោយតម្រូវការអភិវឌ្ឍន៍របស់សង្គមជីវភាពសម្ភារៈនិងស្មារតីរបស់ប្រជាជនកាន់តែមានភាពប្រសើរឡើង ភ្លេងពិណពាទ្យក៏បានបើកទូលាយក្របខ័ណ្ឌនៃសកម្មភាព បានបង្ហាញនិងចូលរួមបម្រើក្នុងកម្មវិធីសម្តែងច្រៀង រាំ តន្ត្រីជំនាញបានផ្សំឧបករណ៍ភ្លេងមួយចំនួនទៀត ដើម្បីប្រគំជាតន្ត្រីប្រើក្នុងរឿងល្ខោនបាសាក់ ក្នុងពិធីបុណ្យប្រពៃណី។ល។ ក្នុងសហគមន៍ជនរួមជាតិខ្មែរ។
ភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរណាមបូនិយាយរួម ខេត្តសុកត្រាំងនិយាយដោយឡែក ពោរពេញដោយតម្លៃប្រវត្តិសាស្ត្រ-វប្បធម៌-តម្លៃជំនឿផ្លូវចិត្ត សីលធម៌ តម្លៃសិល្បៈ-តម្លៃសោភ័ណភាពនិងការផ្សារភ្ជាប់សហគមន៍។ មកដល់ពេលនេះ ភ្លេងពិណពាទ្យនៅតែបានអះអាងនិងសម្របជានិច្ច ដើម្បីឋិតថេរនិងអភិវឌ្ឍឱ្យសមស្របនឹងលក្ខណៈស្ថានភាពថ្មី។
កម្មវិធីសម្តែងភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរខេត្តសុកត្រាំង មានទ្រង់ទ្រាយច្រើនបំផុតនៅវៀតណាម ដែលមានសិប្បករ តន្ត្រីករចំនួន២០០រូបចូលរួមសម្តែង។ |
ក្នុងប៉ុន្មានឆ្នាំកន្លង បានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋចំពោះគោលនយោបាយជនជាតិ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍បានវិនិយោគថវិកាទិញភ្លេងពិណពាទ្យជាច្រើនវង់ឧបត្ថម្ភដល់ក្លឹបបណ្តាវត្តខ្មែរក្នុងខេត្ត ចាត់តាំងបើកថ្នាក់បណ្តុះបណ្តាលជាច្រើន បង្រៀនប្រភេទទម្រង់បេតិកភណ្ឌវប្បធម៌អរូបីជាតិ ក្នុងនោះ មានសិល្បៈសម្តែងភ្លេងពិណពាទ្យប្រជាប្រិយ ទន្ទឹមនឹងនោះ បណ្តុះបណ្តាល បំប៉នកូនចៅជនរួមជាតិខ្មែរឱ្យមានចំណេះដឹង ការយល់ដឹងជាមូលដ្ឋានបន្ថែមទៀតអំពីទម្រង់សិល្បៈដ៏ពិសេសនេះ។
ដើម្បីកត់សំគាល់ការខិតខំប្រឹងប្រែងក្នុងការអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីជាតិ សិល្បៈសម្តែងភ្លេងពិណពាទ្យប្រជាប្រិយ បន្ទាប់ពីការបង្រៀនមួយរយៈពេលមក មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង បានប្រមូលផ្តុំសិប្បករ តន្ត្រីករជាង២០០រូប ហាត់ប្រគំដើម្បីចាត់តាំងសម្តែងទ្រង់ទ្រាយច្រើនបំផុតនៃទម្រង់សិល្បៈពិសេសនេះនៅវៀតណាម។ តាមនោះ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្តសុកត្រាំង សហការជាមួយអង្គការឯតទគ្គកម្មវៀតណាម VietKings បង្កើតឯតទគ្គកម្មវៀតណាមអំពី “កម្មវិធីសម្តែងភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរខេត្តសុកត្រាំង មានទ្រង់ទ្រាយច្រើនបំផុតវៀតណាម”។
តំណាងអង្គការឯតទគ្គកម្មវៀតណាមឱ្យដឹងថា ភ្លេងពិណពាទ្យជាប្រភេទទម្រង់តន្ត្រីប្រពៃណីដ៏ពេញនិយមនិងមានអាយុកាលយូរអង្វែងរបស់ជនរួមជាតិខ្មែរណាមបូ ឆ្លងតាមដំណើរការឋិតថេរនិងការអភិវឌ្ឍប្រភេទទម្រង់សិល្បៈសម្តែងប្រជាប្រិយនេះបានរក្សាទុក ក្នុងនោះ មានច្រើនតម្លៃអត្ថន័យដ៏ធំធេងនិងវិសេសវិសាល។ ការបង្កើតឯតទគ្គមកម្មនឹងរួមចំណែកក្នុងការឃោសនា ឧទ្ទេសនាម ផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌អរូបីរបស់ភូមិភាគឱ្យកាន់តែជិតស្និទ្ធជាមួយភ្ញៀវទេសចរក្នុងនិងក្រៅប្រទេស។ តំណាងអង្គការឯតទគ្គកម្មវៀតណាមកត់សំគាល់ ការសម្តែងមានវង់ភ្លេងចំនួន២០ ដោយមានសិប្បករ តន្ត្រីករចំនួន២០០រូបចូលរួមសម្តែង ដោយពេញលក្ខណៈក្នុងចុះឈ្មោះបង្កើតឯតទគ្គកម្ម។ ឯតទគ្គកម្មនឹងបានប្រកាសជាផ្លូវការនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌនៃពិធីបើកវគ្គបុណ្យអកអំបុក-ប្រណាំងទូកងខេត្តសុកត្រាំង តំបន់វាលរាបទន្លេគឺវឡុង លើកទី៦និងសប្តាហ៍វប្បធម៌ កីឡានិងទេសចរណ៍សុកត្រាំង លើកទី១ ឆ្នាំ២០២៤៕
ហ្វាងភុក-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin