លក្ខណៈពិសេសនៃទូកគែហ៊ៅរបស់ជនរួមជាតិខ្មែរ

04:58, 05/11/2024

ពេល​និយាយ​ដល់ទូក​របស់​ជន​រួម​ជាតិ​ខ្មែរ​ យើង​ទាំង​អស់គ្នា​តែងគិត​ដល់​ទូក​ង-ជានិមិត្ត​រូប​ដ៏​ល្បី​ឈ្មោះរបស់​ជន​រួម​ជាតិ​ខ្មែរ​​នៅ​តំ​បន់វាល​រាប​ទន្លេ​គឺវ​ឡុង​នេះ​។ ប៉ុន្តែ​ក៏​តិច​មា​ននរណា​ដឹងថា ​ប្រ​ភេទ​ទូក​មួយ​ដែល​មា​នលក្ខ​ណៈ​ពិសេស​ដែរ​​ នោះ​គឺ​ទូក​គែហ៊ៅ។ ពីមុន​ ទូក​គែហ៊ៅជា​មធ្យោ​បាយ​សម្រាប់​ដឹក​ព្រះ​សង្ឃ​ ​ ពេល​ផ្លូវ​គមនា​គមន៍​មិនទាន់​អភិ​វឌ្ឍ ទើប​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​មា​ន​ការ​ពេញ​និយម​។

ទូកគែហ៊ៅវត្ត​ព្រែក​តា​គួន ឃុំ​ថាញ់​គ្វើយ ស្រុក​មី​ស្វៀង (សុក​ត្រាំង)
ទូកគែហ៊ៅវត្ត​ព្រែក​តា​គួន ឃុំ​ថាញ់​គ្វើយ ស្រុក​មី​ស្វៀង (សុក​ត្រាំង)

ទូក​គែហ៊ៅតែងបាន​ជន​រួម​ជាតិ​ខ្មែរ​ណាម​បូ​ហៅ​ក្លាយ​ទៅ​ជា “កាហ៊ៅ” ជាទូទៅ​តែងបាន​ធ្វើ​ពី​ឈើ​គគីរ​លុង​ទាំង​ដើម​។ ជាង​ធ្វើ​ទូក​ដាប់​លុង​ទៅ​ជាទូក​មា​នប្រ​វែង​ពី១៥-២៥​ម៉ែ​ត្រ ទទឹង១,៥-២ម៉ែ​ត្រ។ គែហ៊ៅគឺ​ជាទូក​លុង​ ដូច្នេះ​ ទូក​មា​ន​ភាព​រឹង​មាំណាស់​ លក្ខ​ណៈ​ពិសេស​របស់​ទូក​គែហ៊ៅគឺ​មា​នដំបូល​បាំង​ភ្លៀង​ ក្តៅ​ ហើយ​មា​ន​ឆ្លាក់​ក្បូរ​ក្បាច់​រចនា​យ៉ាង​ល្អ​ប្រ​ណីត​ ស្តែង​ឡើង​នូវ​ថ្វី​ដៃ​ដ៏​ប៉ិន​ប្រ​សប់​របស់​សិប្ប​ករ​ធ្វើ​ទូក​ក្នុង​សម័យ​​នោះ​។ បណ្តា​ក្បូរ​ក្បាច់​ឆ្លាក់​លើ​ទូក​ជា​ទូទៅ​មា​ន​អត្ថ​ន័យ​ខាង​ជំ​នឿ​ផ្លូវ​ចិត្ត​ដូច​ ផ្កា​ឈូក​ នា​គ មក​រ​និង​រូប​ទេស​ភាព​មួយ​ចំ​នួន​ទៀត​។ ប្រ​ការ​ទាំង​នោះ​សម្តែង​ឡើង​នូវ​ជំ​នឿ​និង​លក្ខ​ណៈ​វប្ប​ធម៌​ពិសេស​របស់​ជន​រួម​ជាតិ​ខ្មែរ​ ផ្សា​រភ្ជាប់​នឹង​ជីវភាព​ស្មា​រតី​របស់​សហគម​ន៍។

រូប​ចម្លាក់​លើ​ទូកគែហ៊ៅវត្ត​ព្រែក​តា​គួន ឃុំ​ថាញ់​គ្វើយ ស្រុក​មី​ស្វៀង (សុក​ត្រាំង)

សិល្បករ​ឆ្នើម​-មហា​បរិញ្ញា​ឡឹម​វិញ​ភឿង - នា​យក​រ​ងស្ថានី​យវិទ្យុ​-ទូរ​ទ​ស្សន៍​សុក​ត្រាំង​បាន​ឱ្យ​ដឹង​៖ កាល​ពី​តូច​ ក្នុង​ពិធី​បុណ្យ​អកអំ​បុក​-ប្រ​ណាំង​ទូក​ងបាន​ចាត់​តាំង​នៅ​ព្រែក​អំ​ពូយារ ពេល​នោះ​ ខ្ញុំ​បាន​ឃើញ​ផ្ទាល់​ភ្នែក​នូវ​ទូក​គែហ៊ៅបាន​បណ្តែតតាម​ទឹក​ ក្នុង​ពេល​យប់​បញ្ចេញ​ពន្លឺ​ភ្លឺ​ចិញ្ចាច​នឹង​គួរ​ឱ្យ​ចាប់​អា​រម្ម​ណ៍។ ​ឆ្លង​តាម​សកម្ម​ភាព​វប្ប​ធម៌​នេះ រូប​ភាព​ទូក​គែហ៊ៅបាន​ដក់ជាប់​ក្នុង​អា​រម្ម​ណ៍របស់​ខ្ញុំ​ ដោយ​លក្ខ​ណៈ​ល្អ​ឯក​នេះ​។

ក៏​ប៉ុន្តែ​ តាម​ពេល​វេលា​ រូប​ភាព​ល្អ​ឆើត​របស់​ទូក​គែហ៊ៅនោះ​មា​នការ​ផ្លាស់​ប្តូរ​ ពេល​សង្គម​មា​នការ​អភិ​វឌ្ឍនិង​ជីវភាព​របស់​សហគម​ន៍​មា​ន​ភាព​វិវឌ្ឍ​។ ពេល​ផ្លូវ​គមនា​គមន៍​មួយ​ថ្ងៃ​កាន់​តែរីក​ចម្រើន​ ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ទឹក​បាន​ថយ​ចុះ​​បណ្តើរ​ៗ តាម​នោះ​ ​​ធ្វើ​ឱ្យ​មុខ​ងារ​របស់​ទូក​គែ​ហ៊ៅ​​​​វិវត្ត​​តាម​។ ពេល​ខ្លះ​ ទូក​គែហ៊ៅសម្រាប់​តែ​ដឹក​ព្រះ​តេជគុណ​ព្រះ​ចៅ​អធិ​ការ​ក្នុង​ពិធី​បុណ្យ​ប្រ​ណាំង​ទូក​ង ដើម្បី​​បញ្ជា​ការ​ក្រុម​ទូក​ងនិង​ដឹក​ជញ្ជូន​គ្រឿង​បរិភាគ​។ ក្រោយ​មក​ទៀត​ ទូក​គែហ៊ៅក៏​អវត្ត​មា​ន​នៅ​ដងព្រែក​ក្នុង​ពិធី​បុណ្យ​ប្រ​ណាំង​ទូក​តែ​ម្តង​។ ​ គេបាន​យក​ទូក​ប៉ុកចាយ​ឬ​ទូក​ស្នៅ​សម្រាប់​ដឹក​ជញ្ជូន​ចំ​ណី​អា​ហា​រ​និង​ទឹក​ផឹកសម្រាប់​ក្រុម​ទូក​ងជំ​នួស​ឱ្យ​ទូក​គែ​ហ៊ៅ​វិញ ប្រ​ការ​នេះ​ធ្វើ​ឱ្យ​គេ​យល់​ច្រ​ឡំ​ថា​ទូក​គែហ៊ៅ​គ្រាន់​តែ​ជា​ទូក​សម្រាប់​ដឹក​បាយ​ (​ទូក​បាយ​)។

ព្រះ​តេជគុណ​លីវ​ហ្វៀង​-ព្រះ​ចៅ​អធិ​ការ​វត្ត​បឹង​កក់​ ឃុំ​ភូមី ស្រុក​មីទូមា​នសង្ឃ​ដី​កា​៖ កាល​ពី​មុន​ ទូក​គែហ៊ៅ​សម្រាប់​ប្រើ​ក្នុង​ការ​ដឹក​ព្រះ​ចៅ​អធិ​ការ​និង​ព្រះ​សង្ឃ​ទៅ​មក​ ក្រោយ​មក​វត្ត​បាន​ដោះ​ដំបូល​ចេញ ​និង​យក​ទូក​គែហ៊ៅសម្រាប់​ដឹក​សម្ភារៈ​កសាង​វត្ត​ដូច​ ខ្សាច់​ ស៊ី​ម៉ងត៍ ដែក​។ល។

ការ​រ​ផ្លាស់​ប្តូរ​មុខ​ងារ​និង​របៀប​ប្រើ​ប្រាស់​ធ្វើ​ឱ្យ​បាត់​បង់​តម្លៃ​ដើម​របស់​ទូក​គែហ៊ៅ។ ពេល​មិនបាន​ប្រើ​ប្រាស់​ជាប្រ​ចាំ​ ទុកចោល​ហើយ​​មិន​បាន​ជួស​ជុល​ត្រឹម​ត្រូវ​​បណ្តា​ល​ឱ្យទូក​​ខូច​ខាត​យ៉ាង​ខ្លាំង​។ គិត​ស្មា​នថា​ទូក​គែហ៊ៅនឹង​ត្រូវ​គេ​បំ​ភ្លេច​ ក៏​ក្នុង​ឆ្នាំ២០១៦ ព្រឹត្តិ​ការ​ណ៍​សំ​ខាន់​មួយ​កត់​ចំ​ណាំ​ការ​វិល​ត្រ​ឡប់​វិញ​របស់​ទូក​គែ​ហ៊ៅ​ គឺពេល​ខេត្ត​សុក​ត្រាំង​ចាត់​តាំង​ពិធី​ស្តារ​ឡើង​វិញទូក​គែហ៊ៅ ដើម្បី​លើ​កតម្កើង​និង​អភិ​រក្ស​​អត្ត​សញ្ញា​ណវប្ប​ធម៌​ប្រ​ពៃណី​របស់​ជន​រួម​ជាតិ​ខ្មែរ​។ បណ្តា​វត្ត​មា​ន​ទូក​គែ​ហ៊ៅ​បាន​ចាប់​ផ្តើម​ជួស​ជុល​ទូក​ឡើង​វិញ ដើម្បី​ចូល​រួម​សម្តែង​បង្ហាញ​លើ​ដងព្រែក​ Maspero ក្នុង​ឱកាស​បុណ្យ​អក​អំ​បុក​-​ប្រ​ណាំង​ទូក​ងរៀង​រាល់​ឆ្នាំ។

ព្រះ​ឧប​ជ្ឈាយ៍យឿងណេ ព្រះ​ចៅ​អធិ​ការ​វត្ត​ព្រែក​តាគួនមា​នសង្ឃ​ដី​កា​៖ ទូក​គែហ៊ៅរបស់​វត្ត​បាន​ប្រើ​ប្រាស់​ក្នុង​អំ​ឡុង​ឆ្នាំ១៩៧៨និង​១៩៧៩ ក្នុង​ពិធី​បុណ្យ​ប្រ​ណាំង​ទូក​ងនៅ​ព្រែក​អំ​ពូយារ។ ក្រោយ​មក​ទូក​នេះ​មិនបាន​ប្រើ​ប្រាស់ទៀតទេ ​ដល់​ឆ្នាំ២០១៦ ពេល​ខេត្ត​មា​នផែន​ការ​ស្តារ​ឡើង​វិញ ទើប​វត្ត​ចាប់​ផ្តើម​ជួស​ជុល​ទូក​ ដើម្បី​យក​ទៅ​សម្តែង​បង្ហាញ​ក្នុង​ពិធី​បុណ្យ​អកអំ​បុក​តាំង​ពីពេល​នោះ​រហូត​មក​។

ការ​ស្តារ​ឡើង​វិញនូវ​ទូក​គែហ៊ៅមិនត្រឹម​តែជា​ការ​ធ្វើ​ឱ្យ​រស់​ឡើង​វិញ​នូវ​​កេរ​ដំណែល​វប្បធម៌​ដែល​គិត​ថា​នឹង​បាត់​បង់នោះ​ទេ​​ ហើយ​ថែម​ទាំង​ជា​ការ​បញ្ជា​ក់​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​របស់​រដ្ឋ​អំ​ណាច​គ្រប់​ថ្នា​ក់​និង​ប្រ​ជា​ជន​នៅ​ភូមិ​ភាគ​ក្នុង​ការ​អភិ​រក្ស​​កេរដំណែល​វប្ប​​ធម៌​របស់​ជន​រួម​ជាតិ​ខ្មែរ​ ជួយ​ឱ្យ​អ្នក​ជំ​នា​ន់​ក្រោយ​យល់​ច្បាស់​ពីតម្លៃ​វប្ប​ធម៌​ប្រ​ពៃណី​ ញ៉ាំងឱ្យ​​មោទនភាព​និង​ស្មា​រតី​រក្សា​កេរ​ដំណែល​ជន​ជាតិកាន់​តែ​មុត​មាំ​​ ហើយ​ជួយ​ឱ្យ​ជន​រួម​ជាតិ​ខ្មែរ​បាន​ដឹង​នូវ​កេរ​ដំណែល​ដ៏​ពិសេស​របស់​ជន​ជាតិ​ខ្លួន​​។

វឌ្ឍា-សុផល