បរិយាកាសហ្វឹកហាត់របស់ក្រុមទូក-ងវត្តអុងខ ទីរួមស្រុកហ៊ឹងឡើយ ស្រុកថាញ់ទ្រី (សុកត្រាំង) |
ពេលរំលឹកដល់ក្រុមទូកងវត្តអុងខ ទីរួមស្រុកហ៊ឹងឡើយ នរណាក៏ដឹងពីព្រោះជាក្រុមធ្លាប់ល្បីល្បាញរបស់ស្រុកថាញ់ទ្រី ដោយទទួលបានចំណាត់ថ្នាក់ខ្ពស់នៃរង្វាន់របស់ខេត្តដូច ជ័យលាភីលេខមួយឆ្នាំ២០១៦ និងឆ្នាំ២០១៧ ជ័យលាភីលេខពីរឆ្នាំ២០១៨និង២០២៣។ល។ ដើម្បីត្រៀមក្នុងការប្រណាំង ឆ្នាំនេះ វត្តនិងគណៈកម្មការហ្វឹកហាត់បានសាមគ្គីគ្នាចាប់ផ្តើមធ្វើការហ្វឹកហាត់ លាបពណ៌ ចុកជ័រទូកង។ ជាង១ខែហើយឱ្យតែដល់ម៉ោង៥រសៀល នៅក្នុងបរិវេណវត្តតែងឮសម្លេងកញ្ចែ បង្កបរិយាកាសអ៊ូអរនៅតំបន់ជនបទក្នុងប៉ុន្មានថ្ងៃជិតដល់ពិធីបុណ្យ។ តាមបងថាច់ឡើយ គ្រូបង្វឹកក្រុមទូកងវត្តអុងខឱ្យដឹង៖ ឆ្នាំនេះ ក្រុមទូកងយើងខ្ញុំមានការផ្លាស់ប្តូរវិធីសាស្រ្តហ្វឹកហាត់ដោយមានការហ្វឹកហាត់លើគោក ក្រោយមកចុះទៅហ្វឹកហាត់ក្នុងបន្ទា និងហ្វឹកហាត់អុំលើទូក។ ទោះបីរវល់នឹងការងារស្រែចំការក៏ដោយ ប៉ុន្តែពេលរសៀល បងប្អូនកីឡាករតែងមកវត្តហ្វឹកហាត់កំណត់តាមម៉ោងនិងហ្វឹកហាត់យ៉ាងស្វាហាប់អស់ពីចិត្ត។ បងយ័ញខា កីឡាករចូលរួមអុំបាន៩ឆ្នាំរីករាយឱ្យដឹង៖ រសៀលណាក៏ដូចរសៀលណាខ្ញុំបានមកវត្តហ្វឹកហាត់ ទោះបីហត់យ៉ាងណាក្តី ប៉ុន្តែដោយចូលចិត្តវិញ្ញាសាកីឡាជនជាតិនិងចង់រួមកម្លាំងរបស់ខ្លួនរួមជាមួយវត្តចូលរួមពិធីបុណ្យអកអំបុក-ប្រណាំងទូកងខ្ញុំនឹងខិតខំហ្វឹកហាត់ឱ្យបានល្អដើម្បើរក្សាស្នាដៃខ្ពស់ឱ្យវត្ត។
ឆ្នាំនេះ ដោយការប្តេជ្ញាចង់ដណ្តើមយកជ័យលាភី គណៈកម្មការអ្នកបង្វឹកនិងបណ្តាកីឡាករ ក្រោយពិពីបុណ្យសែនដូនតាប្រពៃណីរបស់ជនរួមជាតិខ្មែរក្រុមទូកងវត្តពងទឹកចាស់ ឃុំទ្វឹងទឹកបានហ្វឹកហាត់ជិត២ខែមកហើយ។ បងលីវផាយ អ្នកបង្វឹកទូក-ងវត្តពងទឹកចាស់បានឱ្យដឹង៖ សព្វថ្ងៃក្រុមយើងខ្ញុំមានកីឡាករចូលរួមហ្វឹកហាត់ចំនួន១៤០រូប ក្នុងនោះ មានកីឡាករថ្មីចំនួន៣០រូប ម៉្លោះហើយ ថ្ងៃហ្វឹកហាត់ដំបូងគណៈកម្មការបានណែនាំកីឡាករពីយុទ្ធសាស្រ្តអុំលើគោក ក្រោយមកក៏ចុះហាត់នៅលើបន្ទា ដោយការហ្វឹកហាត់និងការសាមគ្គី ម៉្លោះហើយក្នុងការប្រកួតលើកមុនៗក្រុមទូក-ងតែងបានទទួលជ័យលាភីដូច លេខមួយ (ឆ្នាំ២០១១) លេខពីរ (ឆ្នាំ២០១២) លេខបី (ឆ្នាំ២០១៣) រង្វាន់ជើងឯក (ឆ្នាំ២០១៤) លេខពីរ (ឆ្នាំ២០១៧) លេខមួយ (ឆ្នាំ២០១៨) និង លេខ៤ (ឆ្នាំ២០១៩)។
ព្រះតេជគុណលីហាយ-ចៅអធិការវត្តពងទឹកចាស់មានសង្ឃដីកា៖ ក្រៅពីហ្វឹកហាត់ដល់ក្រុមទូកងសម្រាប់ចូលរួមពិធីបុណ្យអកអំបុក-ប្រណាំងទូកង ឆ្នាំនេះវត្តនៅទាំងជួសជុល លាបពណ៌និងគូរគំនូរលើទូកង។ សង្ឃឹមថា ជាមួយការត្រៀមបម្រុងយ៉ាងម៉ត់ចត់ ការខិតខំរបស់គណៈកម្មការអ្នកបង្វឹក កីឡាករនិងការចូលរួមរបស់រដ្ឋអំណាចភូមិភាគ ការជំនួយរបស់សប្បុរសជន អាជីវកម្មក្នុងនិងក្រៅស្រុក ពិធីប្រណាំងឆ្នាំនេះក្រុមទូកងវត្តពងទឹកចាស់នឹងដណ្តើមយកជ័យលាភីឡើងវិញនៅក្នុងពិធីបុណ្យអកអំបុក-ប្រណាំងទូកងឆ្នាំ២០២៤នេះ៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin