សមមិត្តត្រឹងទ្រីវ៉ឹង(ទី២ពីខាងស្តាំ) ពិនិត្យការងាររៀមចំនៅវត្តមុនីសាគរដើមអំពិល សង្កាត់វិញភឿក ទីរួមខេត្តវិញចូវ។ |
សមមិត្តត្រឹងទ្រីវ៉ឹង-អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្តវិញចូវ ឱ្យដឹង៖ ពិធីបុណ្យឆ្នាំនេះ មានការផ្លាស់ប្តូរច្រើនក្នុងជីវភាព មាមីងមកពីគ្រប់ទិសទីមកចូលរួមពិធីបុណ្យក្នុងបរិយាកាសពោរពេញដោយស្មារតីសប្បាយនិងរំភើបរីករាយ។ ទីរួមខេត្តវិញចូវបានរៀបចំយ៉ាងហ្មត់ចត់នូវសកម្មភាពចូលរួមពិធីបុណ្យ។ ឆ្នាំនេះ សកម្មភាពរបស់ពិធីបុណ្យបានចាត់តាំងជាទ្រង់ទ្រាយធំ។ ពីការប្រណាំងទូកង ទីរួមខេត្តវិញចូវមានទូកងចូលរួមចំនួន៤ទូក រួមមានៈ វត្តមុនីសាគរដើមអំពិល វត្តសិរីកណ្តាលនិងវត្តពេជ្រមង្គលមាន២ក្រុម។ ដើម្បីឧបត្ថម្ភបណ្តាក្រុមទូកង គណៈកម្មាធិការប្រជាជនទីរួមខេត្ត បានចាត់ផ្នែកទាក់ទិនសហការក្នុងការជ្រើសកីឡាករ ជំនួយបច្ចេកទេសនិងចាត់តាំងការហ្វឹកហាត់សមមិត្តត្រឹងទ្រីវ៉ឹង ឱ្យដឹងបន្ថែមដូច្នេះ។
ក្រៅពីថវិការដ្ឋ ទីរួមខេត្តនៅទាំងចលនាការគប់វាល់ពីសប្បុរសជន ដើម្បីឧបត្ថម្ភជួយដល់ក្រុមទូកដែលចូលរួមប្រកួត។ ក្នុងពិធីបុណ្យលើកនេះ ក្រៅពីការប្រណាំងទូក ទីរួមខេត្តក៏មានកងកម្លាំងចូលរួមសកម្មភាពជាច្រើនដូចៈ សម្តែងសិល្បៈ បង្ហាញសម្លៀកបំពាក់បណ្តាជនជាតិខេត្តសុកត្រាំង បណ្តែតប្រទីប តាំងពិព័រណ៍ផលិតផល OCOP និងផលិតផលពិសេរបស់ភូមិភាគ។
វិញ្ញាសាប្រណាំងទូកង ជាចំណុចលេចធ្លោនៃព្រឹត្តិការណ៍ តែងតែទាក់ទាញចំណាប់អារម្មណ៍ពិសេសពីទស្សនិកជន។ ដើម្បីត្រៀមឱ្យបានល្អបំផុតសម្រាប់ការប្រណាំងនៅឆ្នាំនេះ វត្តនានាបានកៀរគរប្រភពកម្លាំងពីរដ្ឋអំណាចភូមិដ្ឋាននិងអំពាវនាវការគប់វាល់ពីសប្បុរសជន។
លោកថាច់ហៀង សមាជិកគណៈកម្មការវត្តដើមអំពិលចែករំលែក ឆ្នាំនេះ វត្តបានសម្រេចចិត្តវិនិយោគបោះទូកថ្មីទាំងស្រុង សរុបថវិកាឡើងដល់៦៧០លានដុង សង្ឃឹមថា នាំមកនូវលទ្ធផលខ្ពស់ឱ្យក្រុម។ ពូហៀងឱ្យដឹង៖ ដោយមានការឯកភាពការឧបត្ថម្ភពីមាមីងពុទ្ធបរិស័ទ យើងខ្ញុំបានជម្រើសកីឡាករចំនួន១២០រូបនិងចាត់តាំងហ្វឹកហាត់ហ្មត់ចត់ឱ្យបានឆាប់បំផុត។ ទូកថ្មីមិនត្រឹមតែជួយយើងខ្ញុំចូលរួមប្រកួតមានទំនុកចិត្តប៉ុណ្ណោះទេ នៅទាំងបំពេញតាមស្តង់ដារពីបច្ចេកទេសនិងល្បឿន។ មាមីងពុទ្ធបរិស័ទរំភើបនិងរង់ចាំថ្ងៃបុណ្យ សង្ឃឹមថា ទូកថ្មីនឹងនាំមកនូវលទ្ធផលល្អប្រសើរ។
ក្រុមទូកងវត្តពេជ្រមង្គលហ្វឹកហាត់យ៉ាងហ្មត់ចត់។ |
បរិយាកាសក្នុងការរៀបចំនៅវត្តពេជ្រមង្គលមានភាពអ៊ូអរ។ តាមបងហ៊ីវង៉ុកហ្វាងគ្រូបង្វឹកក្រុមទូកងវត្ត ឆ្នាំនេះមានកីឡាករជាង១៧០នាក់ មកពីភូមិភាគជិតខាងជាច្រើនដូចជាៈ សិរីកណ្តាល ដើមអំពិលនិងតាសេក ដែលសុទ្ធតែស្មគ្រចិត្តចូលរួមហ្វឹកហាត់រៀងរាល់ថ្ងៃ។ បងចែករំលែក៖ បងប្អូនកីឡាករទាំងអស់មានការរំភើបនិងខិតខំហ្វឹកហាត់ឱ្យអស់ពីសមត្ថភាព ដើម្បីសម្រេចបានលទ្ធផលល្អបំផុត។ រាល់ពេលយើងខ្ញុំអុំពី៧ដល់៨ដង ក្នុងមួយលើកមានរយៈពេលប្រហែល៨-៩នាទីដោយផ្តោតលើកម្លាំងនិងស្មារតីសាមគ្គី។ ចំពោះកីឡាករប្រណាំងទូកងមិនត្រឹមតែជាការប្រកួតប៉ុណ្ណោះទេ ថែមទាំងជាឱកាសដើម្បីបង្ហាញស្មារតីផ្សារភ្ជាប់ចំណង់ចំណូលចិត្តនិងមោទនភាពវប្បធម៌។
ដោយមានការរៀបចំម៉ត់ចត់និងស្មារតីប្តេជ្ញាខ្ពស់របស់ក្រុមទូក រួមជាមួយនឹងការឧបត្ថម្ភយ៉ាងសកម្មពីរដ្ឋអំណាច ការប្រណាំងនឹងចាត់តាំងឡើងនៅថ្ងៃទី១៤-១៥ ខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះមានគោលបំណងលើកតម្កើងនូវតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ ទន្ទឹមនឹងនោះ ឆ្លើយតបបំណងប្រាថ្នានិងតម្រូវការនៃសកម្មភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិខ្មែរ នៅតំបន់វាលរាបទន្លេគឺវឡុងនិយាយរួមនិងខេត្តសុកត្រាំងនិយាយដោយឡែក។ ពិធីបុណ្យមិនត្រឹមតែជាការប្រកួតកីឡាប៉ុណ្ណោះទេ នៅទាំងជានិម្មិតសញ្ញាវប្បធម៌របស់ជនរួមជាតិខ្មែរ ដែលបង្ហាញពីលក្ខណៈវិសេសវិសាលនិងមោទនភាពរបស់មាមីងនៅទីនេះ៕
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin