ទូកងឡុងភូត្រៀមជាស្រេចចូលរួមប្រកួតនាពិធីបុណ្យ

CHANH THA 08:24, 07/11/2024

   ដើម្បី​ត្រៀម​ឱ្យ​ពិធី​បុណ្យ​អក​អំបុក​-​ប្រណាំង​ទូកង​ខេត្ត​សុក​ត្រាំង ​តំបន់​វាល​រាប​ទន្លេ​គឺវ​ឡុង ​លើក​ទី៦​ (ហៅ​កាត់​ថា​កម្មវិធី) ​និង​សប្តាហ៍​វប្បធម៌ ​កីឡានិង​ទេស​ចរណ៍​សុក​ត្រាំង ​លើក​ទី១ ​ឆ្នាំ​២០២៤ ​បណ្តា​ក្រុម​ទូកង​នៅ​លើ​ភូមិដ្ឋានស្រុក​ឡុង​ភូ​(សុក​ត្រាំង)​ តែង​ហ្វឹក​ហាត់​ដោយមាន​ការ​ប្តេជ្ញា ​ដើម្បី​នាំ​មក​នូវ​លទ្ធ​ផល​ដល់​វត្ត​និង​មា​មីង​ក្នុង​ភូមិ​ស្រុក។

និយាយអំពីការរៀបចំសម្រាប់ការប្រណាំងទូកងឆ្នាំ២០២៤ ឆាប់បំផុតនៅឡុងភូ ត្រូវនិយាយដល់វត្តសិរីមុនីសង្កែ ឃុំទ្រឿងខាញ់។ គិតមកដល់ខណៈពេលនេះ បងប្អូនកីឡាករហ្វឹកហាត់បាន២ខែហើយ។ ពេលវេលាហាត់យូរជាងនេះបានបង្ហាញពីការប្តេជ្ញាដ៏អស្ចារ្យរបស់ក្រុមទូកងវត្តសង្កែក្នុងរង្វាន់ប្រ​កួត​ឆ្នាំនេះ។ ប៉ុន្មានឆ្នាំជិតៗនេះ ថ្វីដ្បិតតែលទ្ធផលនៃការប្រកួតមិនលេចធ្លោក្នុងពិធីប្រណាំងទូកងរបស់ខេត្ត ប៉ុន្តែពេលនិយាយដល់ក្រុមទូកងវត្តសង្កែ អ្នករាល់គ្នានៅតែចាំពីក្រុមទូកងនេះ ដែលមានពានរង្វាន់ក្នុងពិធីបុណ្យប្រណាំងទូកងនៅស្រុកនិងខេត្តក្នុងទស្សវត្សរ៍ទី៩០។ ធ្លាប់ជាទូកល្បីដែរ ដូច្នេះ ការចង់បានស្នាដៃ តែងតែជាគោលដៅដែលក្រុមទូកងឆ្ពោះដល់។ថ្មីៗនេះ ក្រុមទូកងវត្តសង្កែ ទទួលបានជ័យលាភីលេខ១ ក្នុងការប្រណាំងទូកងប្រពៃ​ណីលើកទី១៨ ស្រុកឡុងភូ ឆ្នាំ២០២៤។ មិនត្រឹមតែស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំហ្មត់ចត់ ល្អិតល្អន់។ ក្នុងពិធីប្រណាំងនីមួយៗ ឆ្នាំក្រោយ សង្កែមានការរៀបចំម៉ត់ចត់និងវិនិយោគច្រើនជាងបើធៀបនឹងឆ្នាំមុនៗ។    

ពូ​ស៊ើង​ថាញ់​-​ប្រធាន​គណៈ​កម្ម​ការ​វត្ត​សង្កែ​ ឃុំ​ទ្រឿង​ខាញ់ ​ស្រុក​ឡុង​ភូ ​ខេត្ត​សុក​ត្រាំង ​ឱ្យ​ដឹង​៖​ ឆ្នាំនេះ​ វត្តក៏​បានជួស​ជុល​ទូក​ កីឡា​ករឆ្នាំ​នេះ​និយាយ​រួម​មាន​ការ​ខិត​ខំ​ សាមគ្គី។ ​បំណង​ប្រាថ្នា​របស់​យើង​ខ្ញុំ​បាន​ជោគ​ជ័យ​ គឺ​ទទួល​បាន​រង្វាន់​ជើង​ឯក​ក្នុង​ពិធី​ប្រណាំង​ទូង​ប្រពៃ​ណី​ថ្នាក់​ស្រុក។​ ដើម្បី​ត្រៀម​ឱ្យ​ពិធី​បុណ្យ​អក​អំបុក​-​ប្រណាំង​ទូកង​ខេត្ត​សុក​ត្រាំង ​នា​ពេល​ខាង​មុខ ​យើង​ខ្ញុំ​នឹង​ចលនា​បង​ប្អូន​ហាត់​ឱ្យ​បាន​ម៉ត់ចត់ ​ហូប​គ្រប់​គ្រាន់​ ថែ​រក្សា​សុខ​ភាព ​ដើម្បី​ត្រៀម​ចូល​រួម​ប្រ​កួត​ថ្នាក់​ខេត្ត ​​នា​ពេល​ខាង​មុខ​ ពិត​ជាបាន​ល្អ។

 

ក្រុមទូកងវត្តសិរីមុនីសង្កែ ឃុំទ្រឿងខាញ់ កំពុងខិតខំហ្វឹកហាត់ដោយសង្ឃឹមថានឹងទទួលបានលទ្ធផលខ្ពស់ក្នុងពិធីប្រកួតឆ្នាំនេះ។  

ចូល​រួម​ពិធី​ប្រណាំង​ទូកង​ឆ្នាំ​នេះ ​ក្រៅ​ពី​ទូកង​វត្ត​សង្កែ​(ឃុំ​ទ្រឿង​ខាញ់​) ​នៅ​ទាំង​មាន​ទូកង​វត្ត​កំពង់​មាន​ជ័យ​ទឹក​ប្រៃ​(ទីរួម​ស្រុក​ឡុង​ភូ)​ ទូក​វត្ត​សោ​ភ័ណ​រង្សី​បឹង​ក្រចាប់​ថ្មី​(ឃុំ​តឹង​ហ៊ឹង) ​និង​ទូក​វត្ត​មង្គហ​ធិប​តី​បឹង​ក្រ​ចាប់​ចាស់​(ឃុំ​ចូវ​ខាញ់​)។ ​ថ្វីដ្បិត​តែ​មិន​ដែល​ធ្លាប់​ល្បី​ឈ្មោះ​ដូច​វត្ត​សង្កែ​ឬ​ទឹក​ប្រៃ ​ប៉ុន្តែ​វត្ត​បឹង​ក្រ​ចាប់​ថ្មី ​មិន​ដែល​អវត្ត​មាន​លើកប្រណាំ​ងណាឡើយ​។ ឆ្នាំ​នេះ​ក៏​ដូច្នេះ​ដែរ​ ពេល​នេះ​បឹង​ក្រ​ចាប់​ថ្មី​ ឃុំ​តឹង​ហ៊ឹង​ក៏​ត្រៀម​ចូល​រួម​ប្រ​កួត​។​ ជា​មួយ​ការ​ប្តេជ្ញា​ដើម្បី​ទទួល​នូវ​ចំណាត់​ថ្នាក់​ខ្ពស់ ​គណៈ​បង្វឹក​របស់​ក្រុម​ទូកង​ បាន​ឱ្យ​ហាត់​និង​ហាត់​អុំ​នៅ​លើ​បន្ទា​អស់​រយៈ​ពេល​ជិត​២​ខែ​មក​ហើយ​។ ​បណ្តា​កីឡាករ​ភាគ​ច្រើន​មាន​វ័យ​ក្មេង​មាន​សុខ​ភាព​ល្អ ​គួប​ផ្សំ​ជា​មួយ​កីឡាករ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​ក្នុង​ការ​ប្រ​កួត។​ នេះ​ជា​មូលដ្ឋាន​ដ៏​សំខាន់​ដែល​ជួយ​ក្រុម​ទូក​ទទួល​បាន​លទ្ធផល​ល្អ​បំផុត​ក្នុង​ពិធី​ប្រ​កួត។

ប្អូន​ថាច់​ទៀង​កីឡាករ​វ័យ​ក្មេង​របស់​ក្រុម​ទូកង​វត្ត​បឹង​ក្រ​ចាប់​ថ្មី ​ឃុំ​តឹង​ហ៊ឹង​ឱ្យ​ដឹង​៖ ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​ឆ្នាំ​នេះ​បាន​ចូល​រួម​ជា​មួយ​ក្រុម​ទូកង​វត្ត​បឹង​ក្រ​ចាប់​ថ្មី ​លើក​ដំបូង​ខ្ញុំបារម្ភ​ខ្លាំង​ណាស់​និង​មិនទាន់មាន​បទ​ពសោធន៍​ច្រើន​ដូច បងៗ​ហាត់​មុន ​ខ្ញុំនិងរៀន​សូត្រ​បទ​ពិសោធន៍​បន្ថែម​ ចង្វាក់​ច្រ​វា​ឱ្យ​ស្មើ។ ​ឆ្នាំ​នេះ ​ប្តេជ្ញា​ថា​នឹង​នាំ​មក​នូវ​កិត្តិយស​ដល់​ភូមិ​ស្រុក​ ភូមិភាគ​និង​ដល់​វត្ត​បឹង​ក្រ​ចាប់​ថ្មី។ ​បង​តាំង​ថាញ់​ហាយ ​គ្រូ​បង្វឹក​ក្រុម​ទូកង​វត្ត​បឹង​ក្រ​ចាប់​ថ្មី​ ឃុំ​តឹង​ហ៊ឹង​ចែក​រំលែក៖ ​ឆ្នាំនេះ​ បង​ប្អូន​ប្រ​មូល​ផ្តុំ​កម្លាំង​បាន​ច្រើន​ណាស់ ​បរិយាកាស​ហ្វឹក​ហាត់​ក៏​រំភើប​ សង្ឃឹម​ថា ​ទូក​របស់​យើង​នឹង​ឈាន​ចូល​រង្វង់​ក្នុង ​នៅ​ពិធី​ប្រណាំង​ទូកង​ខេត្ត​សុក​ត្រាំង​ នា​ពេល​ខាង​មុខ។ ​ឆ្នាំ​នេះ ​កីឡាករ​ចូល​រួម​កាន់​តែ​ច្រើន ​រួម​ជា​មួយ​លក្ខណៈ​និង​ពេល​វេលា​ហ្វឹក​ហាត់​របស់​កីឡាករ​ក៏​បាន​ល្អ​ជាង ​បណ្តា​ក្រុម​ទូកង​ស្រុក​ឡុង​ភូ ​កំពុង​រង់​ចាំ​ថ្ងៃ​ប្រកួត​ដើម្បី​បំពេញ​ក្តី​ជក់​ចិត្ត​និង​ការ​ប្តេជ្ញា​សម្រេច​បាន​លទ្ធ​ផល​ល្អ​បំផុត​។

 

ក្រុមទូកងវត្តសោភ័ណរង្សីបឹងក្រចាប់ថ្មី ឃុំតឹងហ៊ឹងស្រស្រាក់ស្រស្រាំក្នុងការហ្វឹកហាត់ត្រៀមខ្លួនសម្រាប់ការប្រណាំង។

ជាមួយ​ការ​រៀប​ចំ​គ្រប់ផ្នែក ​រួម​ជា​មួយ​នឹង​ការ​យក​ចិត្ត​ទុក​ដាក់ ​ការ​ជំនួយ​ឧបត្ថម្ភ​របស់​រដ្ឋ​អំណាច​ភូមិ​ភាគ​ គឺជា​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ក្រុម​ទូកង​របស់​ស្រុក​ឡុង​ភូ​ នឹង​ប្រកួត​យ៉ាង​ល្អ​ដើម្បី​ទទួល​លទ្ធ​ផល​ខ្ពស់​ក្នុង​ពិ​ធី​ប្រ​ណាំង​ទូកង​ខេត្ត​សុក​ត្រាំង​ ឆ្នាំ​២០២៤ ​តំបន់​វាល​រាប​ទន្លេ​គូវ​ឡុង ​លើក​ទី​៦ ​និង​សប្តាហ៍​វប្បធម៌ ​កីឡា​និង​ទេស​ចរណ៍​សុក​ត្រាំង ​​​លើក​ទី​១​ ឆ្នាំ២០២៤ ​នឹង​ចាត់​តាំង​ឡើង​នៅ​ថ្ងៃ​ទី​១៤​-​១៥​ ខែវិច្ឆិកា ​នា​ពេល​ខាង​មុខ៕

ចន្ថា