ជីវភាពវប្បធម៌តំបន់ជនរួមជាតិខ្មែរមានភាពវិវឌ្ឍន៍

15:28, 08/11/2024

មក​តាម​ភូមិ​ស្រុក​ដែល​មាន​ជន​រួម​ជាតិខ្មែរ​រស់​នៅ​កុះ​ករ​របស់​ស្រុក​ចូវ​ថាញ់​(សុកត្រាំង)​បច្ចុប្បន្ន តាម​ភូមិ​ស្រុក​មាន​ភាព​ស្រស់​ស្អាត​ហើយ​មាន​បណ្តា​សំ​ណង់​ក៏​បាន​វិនិយោគ​ក​សាង​យ៉ាង​ស្អាតចាប់​ពី​ឃុំ​ដល់​ភូមិ។ នៅ​តាម​បណ្តា​វត្តពុទ្ធ​សាសនា​ទក្ខិណ​និកាយ​ខ្មែរ ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី​បាន​ប្រ​ជាជន​អភិរក្សនិង​ពង្រីក។ អា​ស្រ័យ​ព្រួត​ដៃ​អនុវត្ត​ការ​ចលនា​ទូ​ទាំង​ប្រ​ជាជន​សាមគ្គី​កសាង​ជីវ​ភាព​វប្បធម៌ ម្ល៉ោះ​ហើយ​ទើប​ជន​រួម​ជាតិ​ខ្មែរ​បាន​រក្សា​បណ្តា​តម្លៃ​វប្បធម៌​ប្រ​ពៃណី​និងនៅ​ទាំងរួម​ចំណែក​កសាង​ផ្នត់​វប្បធម៌​ថ្មី។ 

ជនរួមជាតិខ្មែរតែងពង្រីកនិងអភិរក្សលក្ខណៈវប្បធម៌ប្រពៃណីក្នុងជីវភាពរស់នៅ។
ជនរួមជាតិខ្មែរតែងពង្រីកនិងអភិរក្សលក្ខណៈវប្បធម៌ប្រពៃណីក្នុងជីវភាពរស់នៅ។

មក​ដល់​វត្ត​តា​គុជ​ចាស់ ឃុំ​ធ្វឹង​ហ្វា   ស្រុក​ចូវ​ថាញ់ ​(សុកត្រាំង) ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ យើង​ខ្ញុំ​បាន​ឃើញ​បរិកាស​នៃ​ពិធី​បុណ្យ​អក​អំ​បុក-ប្រ​ណាំង​ទូក​ងក្នុង​ជីវភាព​ស្មារតី​ជន​រួម​ជាតិខ្មែរ។ ប្រ​ណាំង​ទូក​ង​ជា​វិញ្ញា​សា​ដែល​មាន​កីឡាករ​ច្រើន​បំផុត​បើ​ប្រៀប​នឹង​វិញ្ញា​សា​ដទៃ​នៃកី​ឡា​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ។ ក្នុង​ទូក​ង​មួយ​មាន​កី​ឡាករ​ជាង​១០០រូប​នៅ​ភូមិ​ស្រុកចូល​រួម។ ពិធី​ប្រ​ណាំង​ទូក​ង​ជា​វិញ្ញា​សា​ប្រ​ពៃ​ណី​បាន​ផ្សារ​ភ្ជាប់​នឹង​ពិធី​បុណ្យ ការ​ប្រ​ណាំង​ទូកង​នៅ​ទាំង​ជា​សកម្ម​ភាព​តភ្ជាប់​សហគមន៍ សម្តែង​ការ​ដឹង​គុណ​ព្រះ​គង្គា​ដែល​បាន​ជួយ​ឱ្យ​ប្រ​ជាកសិករ​ទទួល​ដំ​ណាំ​ដាំ​ដុះ​បាន​ផល​ច្រើន។ ព្រះ​តេជ​គុណ​គីម​សាង-ព្រះចៅ​អធិការ​វត្ត​តា​គុជ​ចាស់ ឃុំ​ធ្វឹង​ហ្វា​មានសង្ឃដីកា៖ ជីវ​ភាព​របស់​មា​មីង​ខ្មែរ​ពី​មុន​និង​សព្វ​ថ្ងៃ​តែង​បាន​ផ្សារ​ភ្ជាប់​នឹង​ការ​ផលិត​កសិ​កម្ម ដូច្នេះ​ជំ​នឿ​ការ​ដឹង​គុណ​ព្រះ​គង្គា​មាន​ពី​យូរ​ណាស់​មក​ហើយ​របស់​មា​មីង​នៅ​តាម​ភូមិស្រុក។ អា​ស្រ័យ​ហេតុ​នោះ វត្ត​តែង​រក្សា​សកម្ម​ភាព​នេះនា​ឱ​កាស​បុណ្យ​អក​អំបុក​ដើម្បី​អភិ​រក្ស​និង​ពង្រីក​នៃ​វប្បធម៌​ប្រ​ពៃ​ណី​ក្នុង​ជីវ​ភាព​សព្វ​ថ្ងៃ។ នេះជាឱកាសដើម្បីសហគមន៍ជនរួមជាតិខ្មែរ​រឹង​ចំ​ណង​សា​មគ្គី អប់រំ​កូន​ចៅ​ឱ្យ​ចេះ​ស្រ​ឡាញ់​គ្នា​និង​ខិត​ខំ​ការ​ពារ​បេតិក​ភណ្ឌ​វប្បធម៌​ដែលបុព្វ​បុរស​យើង​ទុក​មក។

 ដើម្បី​អភិរក្ស​អត្ត​សញ្ញាណ​វប្បធម៌​ក្នុង​ជីវ​ភាព​ថ្មី ​មាន​វត្ត​ខ្មែរ​ជា​ច្រើន​ក្នុង​ខេត្ត​និយាយ​រួម​និងស្រុក​ចូវ​ថាញ់​និយាយ​ដោយ​ឡែក​បាន​រក្សា​បណ្តា​ក្រុម ក្លឹប​វប្បធម៌​ដូច ក្លឹប រាំ​វង់ ក្រុម​ឆៃ​យ៉ាំ ក្រុម​ភ្លេង​ពិណ​ពាទ្យ។ល។ បណ្តា​ក្លឹប​នេះ​បាន​ទាក់​ទាញ​សិស្សា​នុសិស្សនិង​ប្អូន​ៗ​ជន​ជាតិ​ខ្មែរចូល​រួម​ដើម្បី​ស្នង​បន្ត​និង​ពង្រីក​តម្លៃ​វប្បធម៌​របស់​ជន​ជាតិ។

លក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរបានយកចិត្តទុកដាក់ថែរក្សានិងអភិរក្ស។
លក្ខណៈវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរបានយកចិត្តទុកដាក់ថែរក្សានិងអភិរក្ស។

នៅ​តាម​ភូមិ​ភាគ មាន​ដូច ជា​ឃុំ​អាង​និញ ស្រុក​ចូវ​ថាញ់​មាន​របៀប​ធ្វើ​ល្អៗ​ក្នុង​ច្រើន​ឆ្នាំ​កន្លង​គឺបាន​ផ្សារ​ភ្ជាប់​ការ​អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ជា​មួយ​នឹង​ការ​ចលនា​កសាង​ជីវ​ភាព​វប្បធម៌។ ក្នុង​ពេល​បុណ្យ​ទាន​ម្តងៗ​នៅ​វត្ត​បទុម​រង្សី​ទំ​នប់ ឃុំ​អាង​និញ គណៈ​ប្រ​ធាន​ការ​ចលនា​បណ្តា​ភូមិ​តែង​សហការ​ជា​មួយ​វត្ត​ដើម្បី​ផ្សព្វ​ផ្សាយ​ចលនា​ប្រ​ជា​ជន​អនុវត្ត​បណ្តា​បទ​ដ្ឋាន​កសាងភូមិ គ្រួ​សារ​វប្ប​ធម៌។ ពិ​សេស​គឺ​ក្នុង​ការ​ចាត់​តាំង​បណ្តា​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​មិន​ត្រឹម​តែ​អនុវត្ត​ល្អ​តួ​នា​ទី​ក្នុង​ការ​គ្រប់​គ្រង​តែ​នៅ​ទាំង​ចូល​រួម​ជា​មួយ​គណៈ​កម្មការវត្ត​ចាត់​តាំង​បណ្តា​សកម្ម​ភាព​ក្នុង​ពិធី​បុណ្យ​ដិត​ដាម​ដោយ​អត្ត​សញ្ញា​ណ​វប្បធម៌​និង​បណ្តាសកម្ម​ភាព​សម​ស្រប​នឹង​ផ្នត់​រស់​នៅ​អរិយ​ធម៌។ ទន្ទឹម​នោះ ឆ្លង​តាម​អ្នក​មាន​ប្រិយ​ភាព​ដែលបាន​ផ្សព្វ​ផ្សាយ​ចលនា​ដើម្បី​លើក​កម្ពស់​ស្មារតី​ប្រ​ជាជន​ពី​ការ​រក្សា​ចរិយា​ធម៌​ពេល​ចូល​រួម​ពិ​ធីបុណ្យ ពិ​សេស​មិន​ឆ្លៀត​នៃ​ពិធី​បុណ្យ​ដើម្បី​ចាត់​តាំង​បណ្តា​សកម្ម​ភាព​អបិយ​ជំ​នឿ បំពាន​ច្បាប់។ ក្រៅ​ពី​នោះ បណ្តា​ភូមិ​នៅ​ទាំង​គួប​ខ្លឹម​សារ​បំ​ផុស​ចលនា​គ្រួ​សារ​ចុះ​ឈ្មោះសម្រេច​កិត្តិ​នាម គ្រួសារ​វប្ប​ធម៌ជា​មួយ​បណ្តា​សកម្ម​ភាព​វប្បធម៌​ប្រ​ជា​ប្រិយរ​បស់​ជន​រួម​ជាតិខ្មែរ។ លោក​ហ្វិញ​ថាញ់​សាង នៅភូមិ​ចូវ​ថាញ់ ឃុំ​អាង​និញ​ឱ្យ​ដឹង៖ នៅ​ទិវា​បុណ្យ​មហា​សាមគ្គីទូ​ទាំង​ជន​ជាតិ​មណ្ឌល​អាសយ​ជន​ឆ្នាំ​២០២៤នេះ គ្រួសារ​ខ្ញុំ​មាន​កិត្តិយស​បាន​ស្ងើច​សរ​សើរ​ម្រេចបទដ្ឋានគ្រួ​សារវ​ប្បធម៌។ ដើម្បី​សម្រេច​កិត្តិ​នាម​នេះ ខ្ញុំ​យល់​ថា​ប្រ​ការ​សំ​ខាន់​គឺ​ត្រូវ​កសាងគ្រួ​សារ​ឱ្យ​បាន​សុភ​មង្គល ​អនុវត្ត​ល្អ​តាម​ក្ខន្តិកៈ​មណ្ឌល​អា​សយ​ជន​និង​បន្តឹង​ការ​សាមគ្គី​ភូមិ​ផង​របង​ជា​មួយ។ ចំណែក​ការ​ចូល​រួម​ពិ​ធី​បុណ្យ​ប្រ​ពៃ​ណី គ្រួ​សារខ្ញុំ​បាន​លុប​បំបាត់​នូវ​ទម្លាប់​មិន​ល្អ ដែល​មិន​សម​ស្រប​ជា​មួយ​ទំនៀមទម្លាប់​នឹង​សង្គម​សព្វ​ថ្ងៃ​ដើម្បី​បង្ក​បរិស្ថាន​ផូរផង់ក្នុង​ថ្ងៃ​បុណ្យ​ទាន។

 អាស្រ័យ​គួប​ផ្សំ​ការ​ចលនា​ក​សាង​ជីវ​ភាព​វប្បធម៌​ជា​មួយ​បណ្តា​ពិ​ធី​បុណ្យ ​សកម្ម​ភាព​វប្បធម៌ដូច្នេះ​ទើប​លក្ខណៈ​វប្បធម៌​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​ខ្មែរ​តែង​បាន​អភិ​រក្ស សាយ​ភាយ​រួមចំណែក​បង្ក​ផ្នត់​រស់​នៅ​អរិយ​ធម៌ នៅ​តាម​ភូមិ​ស្រុក​ដែល​មាន​ជនរួម​ជាតិ​ខ្មែរ​រស់​នៅ​កុះ​ករ៕

 ចន្ថា-សុផល