ក្រុមទូកងមមាញឹកក្នុងការហ្វឹកហាត់ដើម្បីចូលរួមពិធីបុណ្យ

05:44, 04/11/2024

ពិធី​ប្រ​ណាំង​ទូក​ងមិនត្រឹម​ជាសកម្ម​ភាព​​កីឡា​ បង្ហាញ​ពីការ​សាម​គ្គី​សហគម​ន៍ប៉ុណ្ណោះ​ទេ នៅ​ទាំង​មា​នអត្ថ​ន័យ​វប្ប​ធម៌​ចំ​ពោះ​ជន​រួម​ជាតិ​ខ្មែរ​។ ចូល​រួម​ពិធី​បុណ្យ​អកអំ​បុក​-ប្រ​ណាំង​ទូក​ង ឆ្នាំ​ ប៉ុន្មា​ន​ឆ្នាំកន្លង​ បរិយា​កាស​នៅ​តាម​ភូមិ​ស្រុក​ វត្ត​ទក្ខិ​ណ​និកាយ​ខ្មែរ​នា​នា​នៅ​លើ​ភូមិ​ដ្ឋាន​ខេត្ត​ សំ​ឡេង​កញ្ចែ​ជាមួយ​នឹង​ចង្វាក់​ច្រវាហ្វឹក​ហាត់​របស់​ក្រុម​ទូក​ងធ្វើ​ឱ្យ​រំ​ជើប​រំ​ជួល​ទាំង​តំ​បន់​ជន​បទ​។

ក្រុមទូកងវត្តចំប៉ាវនារាម ឃុំភូតឹង ស្រុកចូវថាញ់(សុកត្រាំង) កំពុងហ្វឹកហាត់
ក្រុមទូកងវត្តចំប៉ាវនារាម ឃុំភូតឹង ស្រុកចូវថាញ់ (សុកត្រាំង) កំពុងហ្វឹកហាត់

សុក​ត្រាំង​ជាខេត្ត​ដែល​មា​នប្រ​ពៃណី​ចាត់​តាំង​ពិធី​ប្រ​ណាំង​ទូក​ងយូរ​ណាស់​មក​ហើយ​ និង​មា​នទូក​ច្រើន​ជាង​គេក្នុង​តំ​បន់​វាល​រាប​ទន្លេ​គីវឡុង​។ បុណ្យអកអំបុកប្រណាំងទូកង ជាទម្រង់​កីឡា​​ជន​ជាតិ​ដែល​មា​នតម្លៃ​វប្ប​ធម៌​ដ៏​វិសេស​វិសាល​របស់​ជន​រួម​ជាតិ​ខ្មែរ​។

ប៉ុន្មា​ន​ឆ្នាំ​កន្លង​ ដោយ​បានការ​យក​ចិត្ត​ទុក​ដាក់​ពិសេស​របស់​បក្ស​និង​រដ្ឋ​ កម្ម​វិធី​ គម្រោង​ គោល​នយោ​បាយ​ជាច្រើន​ដើម្បី​ឧប​ត្ថម្ភ​ជន​រួម​ជាតិ​ខ្មែរ​បាន​អនុ​វត្ត​ស្រប​គ្នា​ ឆ្លង​តាម​នោះ​ រួម​ចំ​ណែក​លើ​កកម្ពស់​ជីវភាព​ សម្ភារៈ​ ស្មា​រតី​។ សេដ្ឋ​កិច្ច​កាន់​តែធូរ​ធារ បរិយា​កាស​ទទួល​ពិធី​បុណ្យ​អកអំ​បុក​ឆ្នាំ​នេះ​របស់​មា​មីង​ខ្មែរ​កាន់​តែមា​ន​ភាព​អ៊ូ​អរ​។ ក្រុម​ទូក​ងវត្ត​ចំ​ប៉ាវនា​រាម ឃុំ​ភូតឹង​ ស្រុក​ចូវ​ថា​ញ់ (សុក​ត្រាំង​) បាន​ចូល​រួម​ប្រ​កួត​ជាយូរ​​ឆ្នាំ​មក​ហើយ​ វត្ត​ទោះ​បីមិនទទួល​បាន​ស្នា​ដៃ​ច្រើន​​ក៏​ដោយ​ ។ ពូឡឹម​ប៊ិ​ញមិញ​-ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ ប្រ​ធាន​ ក្រុម​ទូក​ងវត្ត​ចំ​ប៉ា ឃុំ​ភូតឹ​ង​​ឱ្យ​ដឹង​៖ ការ​ប្រ​ណាំង​ទូក​ង បើ​ទទួល​បាន​ជ័យ​ជម្នះ​គឺ​មា​នភាព​សប្បាយ​រីក​រាយ​ដែរ​ ក៏​ប៉ុន្តែ​សំ​ខាន់​បំ​ផុត​បាន​មា​មីង​ចូល​រួម​សប្បាយ​ក្នុង​ថ្ងៃ​បុណ្យ​ជាការ​ស្នង​បន្ត​ប្រ​ពៃណី​អភិ​រក្ស​អត្ត​សញ្ញា​ណជន​ជាតិ​។ និយាយ​រួម​វត្ត​ខ្មែរ​ទាំង​អស់​ វត្ត​ណាដែល​មា​នទូក​គឺ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត​ ដោយ​ឡែក​ក្រុម​ទូក​វត្ត​ចំ​ប៉ាបាន​កែលម្អ​ លាប​ពណ៌​ គូរ​ក្បាច់​ ចុកជ័រ​បាន​រួច​ស្រេច​។ ឆ្នាំ​នេះ​ ក៏​ដូច​ជា​រាល់​​ឆ្នាំ ក្រុម​យើង​ខ្ញុំ​បាន​ហ្វឹក​ហាត់​យ៉ាង​ម៉ត់ចត់​ជាង​មួយ​ខែ ពេល​ចូល​រួម​ប្រ​កួត​ ចំ​នួន​កីឡា​ករ​ចូល​រួម​មា​នច្រើន​ប្រ​ហែល​ជិត​៨០រូប​ ក្នុង​នោះ​ មា​នទាំង​ហ្វឹក​ហាត់​​លើ​គោក​និង​បន្ទាប់​មក​ទើប​ហាត់​បន្ទានៅ​លើ​ទឹក​ ជា​មួយ​​ការ​ប្តេជ្ញា​របស់​ក្រុម​ យើង​ខ្ញុំ​សង្ឃឹម​ថា​នឹង​​ទទួល​បាន​ជ័យ​លាភី​ខ្ពស់​។ នា​ពេល​រសៀល​ មា​នមា​មីង​​ពុទ្ធ​បរិស័ទ​យ៉ាង​ច្រើន​​តាំង​ពីវ័យ​ចាស់​រហូត​ដល់​កុមា​រនាំ​គ្នា​មក​វត្ត​ដើម្បី​មើល​កីឡា​ករ​ហ្វឹក​ហាត់​ រីឯ​កីឡា​ករ​វិញបាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ក្តី​រំ​ភើប​របស់​ខ្លួន​ដែល​បាន​ចូល​រួម​ក្នុង​ការ​ហ្វឹក​ហាត់​ជាប្រ​ចាំ​។ បង​លីជី កីឡា​ករ​ក្រុម​ទូក​ងវត្ត​ចំ​ប៉ា ឃុំ​ភូតឹ​ង​រីក​រាយ​​ឱ្យ​ដឹង​៖ ពេល​ព្រឹក ​ខ្ញុំ​រៀប​ចំ​ការ​ងារ​ស្រែ​ចម្ការ​ ប្រ​ហែលម៉ោង​៥ល្ងាច​ ខ្ញុំ​មា​នមុខ​ហ្វឹក​ហាត់​ជាមួយ​នឹង​​បង​ប្អូន​ ដើម្បី​ចូល​រួម​ប្រ​កួត​បាន​ល្អ​ ថ្វី​ដ្បិត​តែមា​ន​ការ​ហត់​នឿយ​ ប៉ុន្តែ​ឃើញ​សប្បាយ​រីក​រាយ​ណាស់​។

នៅ​ទីធ្លាវត្ត​មជ្ឈិមា​រាម​ជ្រោយ​ទឹមចាស់​ សង្កាត់​​ទី១០ ទីក្រុង​សុក​ត្រាំង ​(សុក​ត្រាំង​) បរិយា​កាស​ក៏​រំ​ជើបរំ​ជួល​ពីការ​ផ្លុំកញ្ចែ​របស់​គ្រូ​បង្វឹក​ជាមួយ​ការ​ហាត់​កម្លាំង​នៅ​លើ​គោក​។ បន្ទាប់​ពីចាប់​ផ្តើម​ចលនា​​ស្រាល​ បណ្តា​កីឡា​ករ​បាន​ផ្លាស់​ប្តូរ​ទៅ​កន្លែង​ហ្វឹក​ហាត់​លើ​បន្ទានៅ​ស្រះ​ក្នុង​វត្ត​ ដើម្បី​ហ្វឹក​ហាត់​ ចលនា​ បច្ចេក​ទេស​អុំ​ជាមួយ​គ្នា​ ដោយ​គោល​បំ​ណង​ដើម្បី​បង្កើន​កម្លាំង​ជំ​នា​ញ​ក្នុង​ការ​ប្រ​កួត​។ ក្រោយ​ពីប្រ​​មូល​ផ្តុំ​ចុះ​បន្ទា យុវជន​ដែល​មា​នកម្លាំង​មាំ​មួន​រាប់​សិប​នា​ក់ ជាមួយ​នឹង​កម្លាំង​ដៃ​កាន់​ច្រវា​តាម​ចង្វាក់​កញ្ចែ​របស់​គ្រូ​បង្វឹក​ បង​ស៊ើងថា​យហៀង-គ្រូ​បង្វឹក​នៅ​វត្ត​ជ្រោយ​ទឹមចាស់​ សង្កាត់​ទី១០ឱ្យ​ដឹង​៖ ផ្លុំ​កញ្ចែ​ផង​ ភ្នែក​ត្រូវ​សង្កេត​មើល​បង​ប្អូន​ក្នុង​ក្រុម​ហាត់​យ៉ាង​ណា។ តាំង​ពីនោះ​ ដើម្បី​កែស​ម្រួល​ចលនា​ ចង្វាក់​អុំ​ធ្វើ​យ៉ាង​ណាឱ្យ​ដៃ​ស្មើ​គ្នា​។ គិត​មក​ដល់​ពេល​នេះ​ ក្រុម​ទូក​ងរបស់​វត្ត​បាន​ហ្វឹក​ហាត់​ជាង​មួយ​ខែហើយ​។ សង្ឃឹម​ថា​ ការ​ប្រ​កួត​ឆ្នាំ​នេះ​ បណ្តា​កីឡា​ករ​ក្រុម​ទូក​ងវត្ត​ប្តេជ្ញា​ទទួល​បាន​លទ្ធ​ផល​ខ្ពស់​បំ​ផុត​ ដែល​ចូល​រួម​ក្នុង​ពិធី​បុណ្យ​មា​នបរិយា​កាស​សប្បាយ​រីក​រាយ​។

ពិធី​បុណ្យ​អកអំ​បុក​-ប្រ​ណាំង​ទូក​ងឆ្នាំនេះ​ បណ្តា​ក្រុម​ទូក​មា​នការ​ត្រៀម​បម្រុង​យ៉ាង​ម៉ត់ចត់​ ចូល​រួម​ពិធី​បុណ្យ​ក្នុង​បរិយា​កាស​សប្បាយ​រីក​រាយ​ សន្យា​ថា​នឹង​បង្ក​ការ​ភ្ញាក់​ផ្អើល​ក្នុង​ការ​ប្រ​ណាំង​ទូក​ងសុក​ត្រាំង​ឆ្នាំ២០២៤៕      

   ដាលីន