ជនរួមជាតិខ្មែរខេត្តសុកត្រាំង ទទួលពិធីបុណ្យកថិនទានយ៉ាងសប្បាយរីករាយ

05:42, 04/11/2024

  បុណ្យ​កថិន​ទាន​ ជាពិធី​បុណ្យ​របស់​ព្រះ​ពុទ្ធ​សាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​ ដែល​បាន​ព្រះ​សង្ឃ​និង​ពុទ្ធ​បរិស័ទ​ខ្មែរ​ណាម​បូ​ចាត់​តាំង​ឡើង​ជារៀង​រាល់​ឆ្នាំ ក្នុង​រង្វង់​២៩ថ្ងៃ​ ចាប់​ពីថ្ងៃ​១រោច​​ខែអស្សុជ​រហូត​ដល់​ថ្ងៃ​ពេញបូណ៌​មីខែក​ត្តិក បន្ទាប់​ពីព្រះ​សង្ឃ​ចេញ​ព្រះ​វស្សា​រួច​ វត្ត​នា​នា​ក្នុង​ខេត្ត​បាន​កំ​ណត់​ថ្ងៃ​ ហើយ​ប្រារព្ធ​ឡើង​ពិធី​បុណ្យ​កថិន​ទាន​ដើម្បី​ដង្ហែ​ទៅ​វត្ត​។

អង្គកឋិនទានរបស់គ្រួសារលោកតាភៀង នៅភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ ដង្ហែមកកាន់វត្តជ្រោយទឹមកណ្តាល ឃុំដាយតឹម ស្រុកមីស្វៀង (សុកត្រាំង
អង្គកឋិនទានរបស់គ្រួសារលោកតាភៀង នៅភូមិបឹងកក់ ឃុំភូមី ស្រុកមីទូ ដង្ហែមកកាន់វត្តជ្រោយទឹមកណ្តាល ឃុំដាយតឹម ស្រុកមីស្វៀង (សុកត្រាំង)

សុក​ត្រាំង​មា​ន៩៣វត្ត​ទក្ខិ​ណានិកាយ​ខ្មែរ​។ បច្ចុ​ប្បន្ន​ ពេល​ជីវភាព​សេដ្ឋ​កិច្ច​របស់​ជន​រួម​ជាតិ​ខ្មែរ​មា​នភាព​ធូរ​ធារ ពិធី​បុណ្យ​កថិន​ទាន​រៀង​រាល់​ឆ្នាំ​នៅ​វត្ត​ខ្មែរ​​តែងបាន​ចាត់​តាំង​ឡើង​យ៉ាង​ឱឡារិក ពោរ​ពេញដោយ​ពិធី​កិច្ច​នៃ​ព្រះ​ពុទ្ធ​សាសនា​។ មធ្យម​រៀង​រាល់​ឆ្នាំ វត្ត​នីមួយ​ៗ​មា​នពី៣-៥អង្គ​កថិន​ដង្ហែ​ចូល​វត្ត​។ ចង់​ធ្វើ​បុណ្យ​កថិន​ទាន​ គ្រួ​សារ​ជាច្រើន​ត្រូវ​មា​នការ​រួម​កម្លាំង​ គប់​វាល់​ថវិកា​របស់​កូន​ចៅ​ បង​ប្អូន​សាច់ញាតិ​ក្នុង​ក្រុម​គ្រួ​សារ​។ ទោះ​បី​ត្រូវ​ចំ​ណាយ​ថវិកា​ច្រើន​ក៏​ដោយ​ ប៉ុន្តែ​មិនមែន​គ្រួ​សារ​ ញាតិ​សន្តាន​ណា​ក្នុង​ភូមិ​ស្រុក​អា​ចចាត់​តាំង​បាន​ទេ ត្រូវ​មា​នការ​យល់​ព្រម​របស់​ព្រះ​ចៅ​អធិ​ការ​និង​គណៈ​កម្ម​ការ​វត្ត​។ តាម​ពូឌៀងវោន-អនុ​ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​មជ្ឈិម​រាមជ្រោយ​ទឹមចាស់​ សង្កាត់​ទី១០ (ទីក្រុង​សុក​ត្រាំង​) ឱ្យ​ដឹង​៖ ពុទ្ធ​បរិស័សទបាន​ចាត់​តាំង​ពិធី​ដង្ហែ​តាម​ភូមិ​ស្រុក​ទៅ​វត្ត​និង​ដង្ហែ​ទក្សិណ​ជុំ​វិញព្រះ​វិហារ​បីជុំ​ ដោយ​សំ​ដែង​នូវ​ការ​គោរព​តាម​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​ រួច​ប្រ​គេន​ដល់​ព្រះ​ភិក្ខុសង្ឃ​ដើម្បី​ធ្វើ​ពិធី​កិច្ច​ដែល​បាន​ប្រារព្ធ​ឡើង​តាម​ផ្លូវ​ព្រះ​ពុទ្ធ​សាសនា​។

ពុទ្ធ​បរិស័ទ​ដង្ហែ​អង្គកថិននិង​អង្គផ្កា​ប្រទក្សិណ​មុន​ពេល​ប្រ​គេន​ព្រះ​ភិក្ខុ​នៅ​ក្នុង​ព្រះ​វិហារ
ពុទ្ធ​បរិស័ទ​ដង្ហែ​អង្គកថិននិង​អង្គផ្កា​ប្រទក្សិណ​មុន​ពេល​ប្រ​គេន​ដល់​​ព្រះសង្ឃនៅ​ក្នុង​ព្រះ​វិហារ

 គ្រួ​សារ​តាលីវ​ភៀង នៅ​ភូមិ​បឹង​កក់​ ឃុំ​ភូមី ស្រុក​មីទូ (សុក​ត្រាំង​) បាន​រៀប​ចំ​គ្រឿង​បរិក្ខារ​រួម​ជាមួយ​នឹង​មា​មីង​ពុទ្ធ​បរិស័ទ​ក្នុង​ភូមិ​ដើម្បី​ដង្ហែ​អង្គ​កថិន​ទាន​ចូល​ទៅ​វត្ត​ពោធិសាល​ជ្រោយ​ទឹមក​ណ្តាល​ ឃុំ​ដាយតឹម ស្រុក​មីស្វៀង​។ តាលី​វភៀងឱ្យ​ដឹង​៖ ដើម្បី​ចាត់​តាំង​ពិធី​បុណ្យ​កថិន​ទាន​ គ្រួ​សារ​ខ្ញុំ​បាន​ឡើង​ផែន​ការ​និង​ចុះ​ឈ្មោះ​ជាមួយ​នឹង​វត្ត​កាល​ពីប៉ុន្មា​ន​ខែមុន​ ពេល​នេះ​ទើប​ខ្ញុំ​មា​នកិត្តិ​យស​ចូល​​រួម​ជាមួយ​គ្រួ​សារ​ដទៃ​ផ្សេង​ក្នុង​ការ​ធ្វើ​ពិធី​ដង្ហែ​អង្គ​កថិន​ទាន​។ ចាត់​តាំង​ពិធី​បុណ្យ​កថិន​ទាន​ គឺ​ជាមោទនភាព​និង​សេចក្តី​ប្រាថ្នា​របស់​មា​មីង​ខ្មែរ​គ្រប់​រូប​។ បុណ្យ​កថិន​ ជាពិធី​បុណ្យ​ដែល​បាន​មា​មីង​ខ្មែរ​ដង្ហែ​ចូល​ក្នុង​វត្ត​ដើម្បី​ប្រ​គេន​ដល់​ព្រះ​សង្ឃ​ បុណ្យ​កថិន​ទាន​រួម​មា​នគ្រឿង​បរិក្ខារ​ដូចៈ សង្ឃាដិ ចីវរ ស្បង់​ បាត្រ​ ឆ័ត្រនិង​របស់​របរប្រើ​ប្រាស់​របស់​ព្រះ​សង្ឃ​មា​នដូចៈ គ្រែ តុ កៅ​អី​ ទូ… ដើម្បី​សំ​ដែង​នូវ​ការ​គោរព​ដឹង​គុណ​ចំ​ពោះ​វត្ត​ ក៏​ដូច​ជា​ការ​រួម​ចំ​ណែក​គ្រឿង​បរិក្ខារ​ប្រ​គេន​ដល់​វត្ត​ ដើម្បី​ព្រះ​សង្ឃ​ប្រើ​ប្រាស់​…។ តាម​វិន័យ​របស់​ព្រះ​ពុទ្ធ​ដែល​បាន​កំ​ណត់​ បុណ្យ​កថិន​ទាន​ធ្វើ​ឡើង​សម្រាប់​ប្រ​គេន​នូវ​សំ​ពត់ចីវរដល់​ព្រះ​សង្ឃ​ បន្ទាប់​ពីព្រះ​សង្ឃ​ដែល​បាន​គង់​ចាំ​ព្រះ​វស្សា​អស់​រយៈ​ពេល​៣ខែ ទើប​ព្រះ​សង្ឃ​បាន​ទទួល​នូវ​ត្រៃចីវរសម្រាប់​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​។ បុណ្យ​កថិន​បាន​ប្រារព្ធ​ឡើង​រយៈ​ពេល​២ថ្ងៃ​ ថ្ងៃ​ទី១មា​មីង​ពុទ្ធ​បរិស័ទ​បាន​ចាត់​តាំង​នៅ​គេហដ្ឋាន​និង​និមន្ត​ព្រះ​សង្ឃ​មក​ចម្រើន​ព្រះ​បរិត្តដើម្បី​កំ​ចាត់​នូវ​ឧប​ទ្រពចង្រៃ​ សុំ​នូវ​សេចក្តី​សុខ​-ចម្រើន​ បន្ទាប់​មក​និមន្ត​ធម្ម​កថិកសំ​ដែង​ព្រះ​ធម៌​ទេស​នា​អំ​ពី​ប្រ​វត្តិ​បុណ្យ​កថិន​។ ថ្ងៃ​ទី២ មា​មីង​ពុទ្ធ​បរិស័ទ​នាំ​គ្នា​ដង្ហែ​តាម​ភូមិ​ស្រុក​ទៅ​វត្ត​ មា​នអម​ដោយ​អង្គ​ផ្កា​និង​អង្គ​កថិន​ទាន​ប្រ​គេន​ដល់​ព្រះ​សង្ឃ​។ ដើម្បី​បង្កើន​បន្ថែ​ម​ភាព​ឱឡារិកក្នុង​ពិធី​ដង្ហែ​ មា​នគ្រួ​សារ​ជាច្រើន​ក៏​បាន​គួប​ផ្សំ​ទម្រង់​សិល្បៈ​ប្រ​ពៃណី​ដូច​ជា​ចាត់​តាំង​ចម្រៀង​ រាំរបាំ ឆៃយ៉ាំ​… ពិធី​បុណ្យ​កថិន​ ក្រៅ​ពីចាត់​តាំង​តាម​ពិធី​កិច្ច​នៃ​ព្រះ​ពុទ្ធ​សាសនា​ មា​មីង​ពុទ្ធ​បរិស័ទ​នៅ​ទាំង​គប់​វាល់ថវិកា​មួយ​ចំ​នួន​ប្រ​គេន​ដល់​វត្ត​សម្រាប់​កសាង​ថ្មី​ឬ​ជួស​ជុល​សំ​ណង់​ក្នុង​វត្ត​ រួម​ចំ​ណែក​លើ​កស្ទួយ​នូវ​​ស្ថាបត្យ​កម្ម​ដ៏​វិសេស​វិសាល​នៃ​ព្រះ​ពុទ្ធ​សាសនា​ទក្ខិ​ណនិកាយ​ខ្មែរ​។

ឆ្លង​តាម​សកម្ម​ភាព​ទាំង​នេះ​ ជួយ​មា​មីង​ពុទ្ធ​បរិស័ទ​រស់​នៅ​មា​នភាព​ជិត​ស្នទ្ធនិង​ស្លូត​បូត សាម​គ្គី​ រស់​នៅ​ត្រូវ​មា​នការ​ទទួល​ខុស​ត្រូវ​និង​ក្តី​ស្រឡាញជួយ​គ្នា​ទៅ​វិញទៅ​មក​ ភាព​ស្អិត​រមួតក្នុង​សហគម​ន៍​កាន់​តែ​រឹង​មាំ៕

ដាលីន