ថ្នាក់រៀនមានសិក្ខាកាមចំនួន៨០រូប ដែលជាសិប្បករ តន្ត្រីករមកពីបណ្តាក្លឹប សកម្មភាពវប្បធម៌នៅតាមវត្តនានានៅលើភូមិដ្ឋានខេត្ត។ បន្ទាប់ពីសិក្សាអស់រយៈពេល៤៥ថ្ងៃ សិក្ខាកាមបានក្រេបយកចំណេះដឹងជាមូលដ្ឋានអំពី ឧបករណ៍ភ្លេងពិណពាទ្យខ្មែរដូចជាៈ រនាតឯក រនាតដែក រនាតធុង គងវង់ធំ គងវង់តូច ស្គរសម្ភោរ ស្រឡៃ ស្គរធំ ឈឹង។ល។ នៅពិធីបិទវគ្គ សិក្ខាកាមបានសម្តែងឧបករណ៍ភ្លេងពិណពាទ្យគ្រប់ប្រភេទ ដើម្បីរាយការណ៍សរុបបញ្ចប់ថ្នាក់រៀន។
គណៈចាត់តាំងជូនលិខិតបញ្ជាក់ដល់សិក្ខាកាម។ |
ថ្នាក់រៀនបានរួមចំណែកដល់ការអភិរក្សនិងពង្រីកនូវតម្លៃវប្បធម៌អរូបីសិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរ បង្កប្រភព ធ្វើឱ្យកងកម្លាំងសិប្បករ តន្ត្រីករវ័យក្មេងមានចំណេះដឹងជំនាញខ្ពស់ ចូលរួមក្នុងសកម្មភាពច្នៃប្រឌិត សម្តែងសម្រាប់ការកម្សាន្តសប្បាយ ចាត់តាំងកសាងក្លឹបវប្បធម៌សិល្បៈ បង្រៀននូវប្រភេទបេតិកភណ្ឌផ្សេងៗ បំពេញតម្រូវការទទួលយកវប្បធម៌ស្មារតីរបស់ប្រជាជន បម្រើការងារនយោបាយរបស់ភូមិភាគ ដោះដូរបរទេស កិច្ចសហការអន្តរ ជាតិបម្រើភ្ញៀវទេសច រជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-វប្បធម៌-សង្គមរបស់ខេត្ត។
គណៈចាត់តាំងបានជូនលិខិតបញ្ជាក់ដល់សិក្ខាកាមចំនួន៨០រូប ដែលបានបញ្ចប់ថ្នាក់រៀនភ្លេងពិណពាទ្យឆ្នាំ២០២៤៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin