ក្រុមទូកងវត្តពុទ្ធរង្សីបឹងកក់កំពុងហ្វឹកហាត់ត្រៀមឱ្យពិធីប្រណាំងទូកងនាពេលខាងមុខ។ |
បណ្តាកីឡាករក្រុមទូកងរបស់វត្ត បានហាត់ជិត១ខែហើយ រៀងរាល់ថ្ងៃ ចាប់ពីម៉ោង៤ ៣០នាទីរសៀល។ កីឡាករភាគច្រើនជាអ្នកកសិករ បន្ទាប់ពីធ្វើស្រែចម្ការរួច ប្រមូលផ្តុំគ្នាមកវត្តដើម្បីហ្វឹកហាត់។ ការហ្វឹកហាត់បានអនុវត្តយ៉ាងហ្មត់ចត់នៅលើគោក បន្ទាប់មកកីឡាករបានចែកជាពីរក្រុម ក្រុមនីមួយៗផ្លាស់គ្នាហ្វឹកហាត់នៅលើបន្ទាដោយអុំ៤លើក។ សំឡេងកញ្ចែរបស់គ្រូបង្វឹកបន្លឺឡើងជាទៀងទាត់ បង្កបរិយាកាសដ៏រំភើបឆ្ពោះដល់ពិធីបុណ្យខាងមុខ។
លោកដូថាញ់ហ្វាង តំណាងក្រុមទូកងវត្តបឹងកក់ចែករំលែក៖ ឆ្នាំនេះ ដោយមានការចូលរួមពីរក្រុម ក្រុមនីមួយៗនឹងហាត់អុំនៅលើបន្ទា៤លើក ហើយនឹងកែសម្រួលយុទ្ធសាស្ត្រអុំ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ ពេលចូលរួមប្រកួតយើងខ្ញុំយល់ថាមិនត្រឹមតែត្រូវការកម្លាំងប៉ុណ្ណោះទេ ចាំបាច់ត្រូវសហការឱ្យមានភាពរលូនរវាងកីឡាករ ដើម្បីសម្រេចបានលទ្ធផលល្អបំផុត។
វត្តបឹងកក់មិនមែនជាឈ្មោះចម្លែកក្នុងពិធីប្រណាំងទូកងរបស់សុកត្រាំង។ ចូលរួមតាំងពីឆ្នាំ២០០៧ រហូតមកដល់ពេលនេះ ហើយមិនដែលអវត្តមានឡើយ ពិសេស នៅឆ្នាំ២០២៣ សម្រេចបានជោគជ័យចូលរង្វង់៨ក្រុមខ្លាំង ដែលជាការលើកទឹកចិត្តដល់ស្មារតីកីឡាករ ក៏ដូចជាប្រជាជនក្នុងភូមិស្រុក។ ដើម្បីត្រៀមល្អជាងឱ្យពិធីប្រណាំងឆ្នាំនេះ វត្តបានសម្រេចចិត្តវិនិយោគបោះទូកងថ្មីមួយគ្រឿងទៀត សរុបថវិកា៦០០លានដុង។
មិនត្រឹមតែវិនិយោគលើឧបករណ៍ប៉ុណ្ណោះទេ កីឡាករក៏បង្ហាញស្មារតីរឹងមាំ ឆ្លងតាមការហ្វឹកហាត់នីមួយៗ។ រៀងរាល់ថ្ងៃ ទោះបីជាភ្លៀងឬក្តៅ កីឡាករនៅតែមានមុខទាន់ពេល ត្រៀមជាស្រេចដើម្បីចាប់ផ្តើមហាត់ ហើយបន្ទាប់មកបន្តហាត់អុំនៅលើបន្ទា។
បងឡឹមមិញថាយ កីឡាកររបស់ក្រុម សព្វថ្ងៃ ជាគ្រូបង្រៀន រៀងរាល់ថ្ងៃ បន្ទាប់ពីបញ្ចប់ការងារបង្រៀន បងប្រញាប់មកវត្ត ដើម្បីចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុម។ បងចែករំលែក៖ ខ្ញុំចូលរួមក្រុមទូកងវត្តបឹងកក់អស់រយៈពេល៧ឆ្នាំហើយ។ រាល់ពិធីប្រណាំងទូកង ខ្ញុំមិនត្រឹមតែចូលរួមដោយការស្រឡាញ់កីឡាប៉ុណ្ណោះទេ នៅទាំងចង់រួមកម្លាំងរបស់ខ្លួនក្នុងការជួយដល់វត្តនិងចលនាប្រណាំងទូកងរបស់ខេត្ត។ ឆ្នាំនេះ ខ្ញុំនិងបងប្អូនមានការប្តេជ្ញាខ្ពស់ ដោយសង្ឃឹមថា នឹងទទួលបានជ័យលាភីខ្ពស់នាពិធីប្រកួត។
ពិធីប្រណាំងទូកងឆ្នាំ២០២៤ បានបម្រុងនឹងមានការប្រកួតដោយភាពខ្លាំងក្លា។ ជាមួយនឹងការត្រៀមម៉ត់ចត់ វិនិយោគទាំងមធ្យោបាយនិងយុទ្ធសាស្ត្រ ក្រុមទូកងវត្តបឹងកក់មានបំណងឆ្ពោះដល់ពិធីប្រណាំងជោគជ័យនិងសន្យានាំមកនូវលទ្ធផលគួរឱ្យចាប់អារម្មណ៍។ ទូទាំងក្រុមខិតខំប្រឹងប្រែងអស់ពីសមត្ថភាព មិនត្រឹមតែទទួលជ័យជម្នះប៉ុណ្ណោះទេ នៅទាំងដើម្បីស្មារតីកីឡានិងក្តីមោទនភាពជនជាតិ ដោយមានបំណងចង់គប់វាល់ក្នុងការអភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីរបស់ភូមិស្រុក៕
វឌ្ឍា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin