សិល្ប​ករ​ពហុ​ជំ​នាញ

03:35, 04/10/2024

លោក ចូវ​មិញ​ទ្វៀង ប្រ​ធាន​ក្រុម​ផ្នែក​សម្ដែង​នៃ​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង មាន​ភាព​ល្បី​ល្បាញ​ដោយ​សារ​ការ​សម្តែង​តួ​ក្នុង​ល្ខោន​យូរ​កេរ ហើយ​បាន​ទស្ស​និក​ជន​ជា​ច្រើន​ស្គាល់​រូប​គាត់។ បច្ចុប្បន្ន បង​គឺ​អ្នក​ជំ​នាញ​បណ្ដុះ​បណ្ដាល​តួសម្ដែង​ក្រុម។

 សិល្ប​ករ​ចូវ​មិញ​ទ្វៀង
សិល្ប​ករ​ចូវ​មិញ​ទ្វៀង

តាម​ការ​រៀប​រាប់​របស់​បង​ទ្វៀង​តាំង​ពី​កុមារ​ភាព បង​ធ្លាប់​ទទួល​ការ​បង្ហាត់​ច្រៀង​រាំ​ល្ខោន​យូរ​កេរ ដោយ​តន្រ្តី​ករ​ម្នាក់​នៅ​ជិត​ផ្ទះ​របស់​គាត់​នៅ​ភូមិ​តាម​ភឿក ឃុំ​ដាយ​តឹម ស្រុក​មី​ស្វៀង។ ហេតុ​ដូច្នោះ ទើប​បង​មាន​ឱកាស​ចូល​រួម​ជា​មួយ​នឹង​ក្រុម​សិល្បៈ​ដើម្បី​ទៅ​សម្ដែង​ក្នុង​ពិធី​បុណ្យ​កម្សាន្ត​ភូមិ​នានា។ តាំង​ពី​អាយុ ១២ ឆ្នាំ បង​ទ្វៀង បាន​ចូល​រួម​ចម្រៀង​និង​សម្ដែង​ល្ខោន​យូរ​កេរ តាំង​ពី​ដើរ​តួ​កូន​រហូត​ដល់​តួឯក។ នៅ​ឆ្នាំ ១៩៩០ ពេល​ចូល​រួម​សិល្បៈ​ល្ខោន​យូរ​កេរ បង​ទ្វៀង បាន​លោក​ស៊ី​សុភ័ណ អនុ​ប្រ​ធាន​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​សុក​ត្រាំង សង្កេត​ឃើញ​ទេព​កោ​សល្យ​របស់​បង ក៏​បាន​ជ្រើស​ឱ្យ​ចូល​ក្នុង​ក្រុម​តាំង​ពី​អា​យុ​១៨​ឆ្នាំ។

 
ដោយ​សារ​ស្រ​ឡាញ់​សិល្បៈ មាន​ទេព​កោ​សល្យ​ក្នុង​ការ​សម្ដែង​ទឹក​ដម​សម្លេង​ពី​រោះ​និង​កាយ​វិការ​ទន់​ភ្លន់ ទើប​បង​ទ្វៀង​អភិវឌ្ឍ​ខ្លួន​ជា​តួ​សម្ដែង។ ហេតុ​នោះ បន្ទាប់​ពី​ហាត់​សម​បាន​មួយ​ឆ្នាំ បង​ទ្វៀង​បាន​ចាត់​ឱ្យ​សម្ដែង​ជា​តួ​ឯក គឺ​តួ​បុរស​ឃ្លង់​ក្នុង​រឿង “ព្រះ​ធិន​វង្ស​នាង​ពៅ”។ ជោគ​ជ័យ ពី​ការ​សម្ដែង​តួ​ឯក​នោះ បង​ក៏​ល្បី​ឈ្មោះ ហើយ​ទទួល​បាន​ការ​ចូល​ចិត្ត​ពី​សំ​ណាក់​ទស្ស​និក​ជន។ បង​ទ្វៀង ឱ្យ​ដឹង៖ “ការ​ដើរ​តួ​ឯកល្ខោន​យូរ​កេរ គឺ​ពិបាក​ខ្លាំង​ណាស់ ពី​ព្រោះ​យោង​តាម​តួសម្ដែង​ស្លូត​ឬ​កំ​ណាច ការ​សម្ដែង​មាន​ភាព​បត់​បែន​ទៅ​តាម​សកម្ម​ភាព កាយ​វិការ ទឹក​មុខ​និង​សំ​ឡេង មិន​មែន​គ្រប់​គ្នា​សុទ្ធ​តែ​សម្ដែង​បាន​នោះ​ទេ។ ពេល​សម្ដែង​គឺ​ចាំ​បាច់​ត្រូវ​ដាក់​ខ្លួន​ក្នុង​តួអង្គ​ពិ​បាក សម្ដែង​ជាង​គេ​គឺ​តួ​អង្គ​កាច ប៉ុន្តែ​អា​ស្រ័យ​បាន​ការ​ណែ​នាំ​ពី​សំ​ណាក់​រៀម​ច្បង ទើប​ខ្ញុំ​រៀន​សូត្រ​បាន​ច្រើន។ ក្រោយ​សម្ដែង​ចប់ ពេល​មក​ខាង​ក្រៅ​ជួប​មា​មីង​ពោល​សរ​សើរ គឺ​ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ ហើយ​កាន់​តែ​ប្ដេជ្ញា​ចិត្ត​ថែម​ទៀត ដើម្បី​កុំ​ឱ្យ​ខក​បំ​ណង​ទស្ស​និក​ជន​អ្នក​គាំ​ទ្រ”។

បច្ចុប្បន្ន បង​ទ្វៀង​ថែម​ទាំង​ជា​អ្នក​ចង​ក្រង​វណ្ណ​កម្ម​របាំ​សម្រាប់​ក្រុម ចូល​រួម​បង្ហាត់​បង្រៀន​របាំ និង​សម្ដែង​ឱ្យ​សិស្ស​ថ្នាក់​មធ្យម​សិក្សា​ល្ខោន​យូរ​កេរ បង្រៀន​ចង្វាក់​រាំ​វង់​ជូន​សិស្ស​នៅ​តាម​មជ្ឈ​មណ្ឌល​វប្ប​ធម៌​ស្រុក និង​ក្លិប​ក្នុង​សា​លា​រៀន​នានា លើ​ភូមិ​សាស្រ្ត​ខេត្ត​ទៀត​ផង។ បង​ក្លាយ​ជា​អ្នក​ជំ​នាញ​បណ្ដុះ​បណ្ដាល​អ្នក​សម្ដែង​តួឯក​ក្នុង​ល្ខោន​យូរ​កេរ និង​ចង​ក្រង​វណ្ណ​កម្ម​របាំ​សម្រាប់​ក្រុម​ទៅ​សម្ដែង​បម្រើ​ការ​ជូន​មា​មីង​ទស្សនា និង​ចូល​រួម​សមោ​សរ​សិល្បៈ​ទូទាំង​ប្រ​ទេស​ជា​ដើម។ បង​ឡឹម​ណា​ឫទ្ធិ៍ ជា​អ្នក​ដើរ​តួឯក​ម្នាក់​ក្នុង​ចំ​ណោម ៤ នាក់​ដែល​អា​ស្រ័យ​បង​ទ្វៀង​បណ្ដុះ​បណ្ដាល ឱ្យ​ដឹង៖ “បង​ទ្វៀង គឺ​សិល្ប​ករ​ពហុ​ជំ​នាញ គាត់​បាន​បង្រៀន​ខ្ញុំ​ពី​របៀប​សម្តែង ច្រៀង​រាំ សម​ស្រប ជា​មួយ​នឹង​តួអង្គ​នីមួយៗ។ ទន្ទឹម​នឹង​នោះ គាត់​នៅ​ទាំង​ណែ​នាំ​ខ្ញុំ​ក្រៅ​ពី​ច្បាម​តាម​សាច់​រឿង គឺ​ត្រូវ​សម្ដែង​ឱ្យ​សម​ស្រប​នឹង​ស្ថាន​ភាព ទើប​ការ​ដើរ​តួ​ឯក​បាន​ល្អ។ អា​ស្រ័យ​ការ​ណែ​នាំ​អស់​ពីចិត្ត​របស់ បង​ទ្វៀង បន្ទាប់​ពី​ហ្វឹក​ហាត់​ត្រឹម​មួយ​ឆ្នាំ ខ្ញុំ​ក៏​ដើរ​តួឯក​បាន​ជោគ​ជ័យ​រហូត​មក​ទល់​សព្វ​ថ្ងៃ”។

រយៈ​ពេល​ជាង ៣៤ ឆ្នាំ​ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​ល្ខោន​យូរ​កេរ បង​ទ្វៀង​ទទួល​បាន​មេ​ដាយ​មាស មេ​ដាយ​ប្រាក់​ជា​ច្រើន​នៅ​ក្នុង​សមោ​សរ​សិល្បៈ ល្ខោន​យូរ​កេរ​ទូទាំង​ប្រ​ទេស; ទទួល​បាន​ប័ណ្ណ​សរ​សើរ​របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល និង​ប័ណ្ណ​សរ​សើរ​ជា​ច្រើន​របស់​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​សុក​ត្រាំង៕

លីធាន - ថាច់ធី

កាសែតកឹងធើ Online