កម្មាភិបាល បក្ខជននិងប្រជាជនភូមិទឹកប្រៃកណ្តាលកាប់ឆ្ការធ្វើស្មៅ ថែទាំផ្លូវផ្កាគំរូ |
មកភូមិទឹកប្រៃកណ្តាល ឃុំឡុងភូ ក្នុងប៉ុន្មានថ្ងៃនេះ យើងខ្ញុំបានឃើញនៅទីនេះមានការផ្លាស់ថ្មី បណ្តាដងផ្លូវបានកែលម្អ តុបតែងយ៉ាងស្អាត ដាំផ្កានៅសងខាងផ្លូវ។ បច្ចុប្បន្ន ទូទាំងភូមិមាន៥២០គ្រួសារ មានជាង២.៣០០នាក់ ភាគច្រើនជាជនរួមជាតិខ្មែរ (ស្រូបអត្រា៩៤,៩៥%) នៃប្រជាសាស្រ្ត។ ដោយយល់ឃើញថាការចលនា “ទូទាំងប្រជាជនកសាងជីវភាពវប្បធម៌” គឺជាកម្លាំង ដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គម លើកកម្ពស់ជីវភាពរបស់ប្រជាជន គណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិទឹកប្រៃកណ្តាលបានសកម្មឃោសនា ចលនាប្រជាជនអនុវត្តល្អគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ។ ដើម្បីធ្វើឱ្យការចលនាកសាងជីវភាពវប្បធម៌មានប្រសិទ្ធភាព ភូមិផ្សព្វផ្សាយជាប្រចាំនូវខ្លឹមសារស្តង់ដារកសាង “គ្រួសារវប្បធម៌” “ភូមិវប្បធម៌” ឬ “គ្រួសារសម្រេចស្តង់ដារវប្បធម៌ជនបទថ្មី” “ភូមិវប្បធម៌ជនបទថ្មី” ដល់គ្រួសារនីមួយៗ ផ្សព្វផ្សាយតាមប្រព័ន្ធសំឡេងវិទ្យុ រួមបញ្ចូលខ្លឹមសារក្នុងសកម្មភាពទៀងទាត់នៃសាខាក្រុមសមាគមផ្សារភ្ជាប់អនុវត្តចលនាជាមួយប្រឡងប្រណាំងផ្សេងៗទៀតដូចៈ ចលនា “ឡុងភូរួមកម្លាំងកសាងជនបទថ្មី” “ទូទាំងប្រជាជនចូលរួមការពារបរិស្ថានកសាងតំបន់អាសយជនភ្លឺ បៃតង ស្អាតនិងសុវត្ថិភាព” ជួយគ្នាកសាងទម្រង់អភិវឌ្ឍសេដ្ឋកិច្ច បន្ថយក្រស្ថេរភាព។ល។
ភូមិទឹកប្រៃកណ្តាលតែងលើកកម្ពស់តួនាទីទទួលខុសត្រូវ ស្មារតីគំរូរបស់កម្មាភិបាល បក្ខជន ពិសេសអ្នកមានប្រិយភាពក្នុងជនជាតិភាគតិចក្នុងការអនុវត្តចលនា ឆ្លងតាមនោះ លើកទឹកចិត្តមាមីងអនុវត្តល្អនូវភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌-សង្គម សន្តិសុខការពារជាតិនៅភូមិភាគ។ ចលនាវប្បធម៌សិល្បៈ កីឡាមហាជនមានការរីកចម្រើនយ៉ាងខ្លាំង។ ភូមិមានអគារវប្បធម៌ ទីលានកម្សាន្តកន្លែងហ្វឹកហាត់ ឧបករណ៍ បានឧបត្ថម្ភគ្រប់គ្រាន់ ធានាបម្រើសកម្មភាពនៅតំបន់អាសយជន។ ១០០%កុមារក្នុងវ័យតែងបានទៅសាលារៀន ផ្លូវគមនាគមន៍ជនបទក្នុងភូមិបានចាក់បេតុងជាសារវ័ន្ត ការងារការពារបរិស្ថាន រក្សាសន្តិសុខសណ្តាប់ធ្នាប់ ធានាសុវត្ថិភាពចរាចរណ៍ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតែងបានអនុវត្តមានប្រសិទ្ធភាព។ មាមីងតែងចាត់តាំងអនាម័យបរិស្ថានផ្លូវភូមិ ច្រកបៃតង ស្អាត។ ពូតាំងសឿនអ្នកមានប្រិយភាពនៅភូមិទឹកប្រៃកណ្តាលឃុំឡុងភូ ឱ្យដឹង៖ ដោយសហការយ៉ាងជិតស្និទ្ធរវាងរដ្ឋអំណាចភូមិភាគនិងបណ្តាគណៈ ផ្នែក អង្គការមហាជនភូមិ ក្នុងការងារឃោសនា ចលនា ពិសេស ការយល់ដឹងរបស់ប្រជាជនក៏ចង់គប់វាល់កម្លាំងរបស់ខ្លួនដើម្បីកសាងភូមិស្រុក តាំងពីនោះ ទើបមានដងផ្លូវបៃតង ស្អាតជាច្រើន ទាំងសងខាងដាំផ្កាគ្រប់ប្រភេទមានចម្រុះពណ៌ ប្រព័ន្ធភ្លើងអុជបំភ្លឺ។ នាពេលខាងមុខ យើងខ្ញុំនឹងបន្តចលនាមាមីងគប់វាល់សង់បង្គោលទង់បន្ថែមទៀត ចលនាសង្គមូបនីយកម្ម ដាក់កាមេរ៉ាសុវត្ថិភាព បង្កទិដ្ឋភាពជនបទថ្មី។ ទន្ទឹមនឹងនោះ គណៈការងាររណសិរ្សភូមិសកម្ម ឃោសនា ចលនាមាមីងម្ចាស់ការក្នុងការអភិវឌ្ឍទម្រង់សេដ្ឋកិច្ច អនុវត្តវិទ្យាសាស្ត្របច្ចេកទេសក្នុងផលិត តាំងពីនោះ ជីវភាពរបស់មាមីងបានកែលម្អបន្តិចម្តងៗ។ គិតមកដល់ពេលនេះ ទូទាំងភូមិមានជាង៩៥%នៃគ្រួសារដែលសម្រេចកិត្តិនាម “គ្រួសារវប្បធម៌” រក្សាបានកិត្តិនាម “ភូមិវប្បធម៌” ជាច្រើនឆ្នាំបន្តបន្ទាប់ ចំនួនគ្រួសារក្ររបស់ភូមិបានថយចុះនៅត្រឹមតែ១៥គ្រួសារនិង៥គ្រួសារក្បែរក្រ។
ពីការសាមគ្គី ខិតខំរបស់កម្មាភិបាល បក្ខជន និងមាមីងក្នុងភូមិ បានធ្វើឱ្យទឹកប្រៃកណ្តាល ក្លាយជាចំណុចភ្លឺក្នុងការអនុវត្តចលនា “ទូទាំងប្រជាជនកសាងជីវភាពវប្បធម៌” បង្កកម្លាំងដើម្បីរួមចំណែកកសាងឃុំសម្រេចបទដ្ឋានជនបទថ្មី ជនបទថ្មីលើកកម្ពស់៕
ចន្ថា-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin