ក្រុមទូកងវត្តសិរីឧត្តមប្រជុំវង្សាព្រែកតាគួន ខ្នះខ្នែងហ្វឹកហាត់ ឆ្ពោះដល់ពិធីបុណ្យអកអំបុក-ប្រណាំងទូកងឆ្នាំ២០២៤

15:06, 31/10/2024

អស់​រយៈ​ពេល​ជាង​មួយ​ខែ​ នៅ​វត្ត​ព្រែក​តា​គួន​ ឃុំ​ថាញ់​គ្វើយ​ស្រុក​មី​ស្វៀង​(សុក​ត្រាំង) ​បរិយា​កាស​ហ្វឹក​ហាត់​នៃ​ពិធី​បុណ្យ​អក​អំ​បុក​-​ប្រណាំង​ទូកង​សុក​ត្រាំង​ឆ្នាំ​២០២៤ ​មាន​ភាព​សប្បាយ​រីក​រាយ​បំផុត។ ​មាន​២​ក្រុម​ទូកង​និង​កីឡា​ករ​ចូល​រួម​ចំនួន​១២០​រូប ​បណ្តា​កីឡា​ករ​នៃ​ក្រុម​ទូកង​វត្ត​ព្រែក​តា​គួន​កំពុង​ខិត​ខំ​អស់​ពី​សមត្ថ​ភាព​ ក្នុង​ពេល​ហ្វឹក​ហាត់​នី​មួយ​ៗ​​ដោយ​បង្ហាញ​ពី​ស្មារតី​សាមគ្គី​និង​ការ​ប្តេជ្ញា​ខ្ពស់​។

ក្រុមទូកងវត្តសិរីឧត្តមប្រជុំវង្សាព្រែកតាគួនហ្វឹកហាត់ ដើម្បីចូលរួមប្រកួតនាពិធីបុណ្យអកអំបុក នាពេលខាង មុខ។
ក្រុមទូកងវត្តសិរីឧត្តមប្រជុំវង្សាព្រែកតាគួនហ្វឹកហាត់ ដើម្បីចូលរួមប្រកួតនាពិធីបុណ្យអកអំបុក នាពេលខាងមុខ។

រៀង​រាល់​ពេល​ថ្ងៃ​រសៀល​ចាប់​ពី​ម៉ោង​៤​ដល់​ម៉ោ​៦​ល្ងាច ​នៅ​ទី​ធ្លា​វត្ត​ពោរ​ពេញ​ដោយ​សំឡេង​ផ្លុំ​កញ្ចែ​និង​ចង្វាក់​អុំ​យ៉ាង​ខ្ជាប់​ខ្ជួន ​បង្ក​បរិយា​កាស​ហ្វឹក​ហាត់​យ៉ាង​ផ្តូរ​ផ្តាច់។ ​បណ្តា​កីឡាករ​តាំង​ពី​ក្មេង​ដល់​វ័យ​ចំណាស់​រួម​គ្នា​ហ្វឹក​ហាត់​យ៉ាង​ម៉ត់​ចត់​មុន​ពេល​ចុះ​ហាត់​បន្ទា។

ពូ​គីម​ហុង​ហ្វឹង​-ប្រ​ធាន​គណៈ​កម្ម​ការ​វត្ត​ចែក​រំលែក៖ ​កីឡា​ករ​អុំ​ទូក​តែង​ហាត់​នៅ​តាម​ដង​ព្រែក ​ដូច្នេះ ​ត្រូវ​ការ​កម្លាំង​​មាំមួន​និង​សុខ​ភាព​ល្អ។ ​ងាយ​ស្រួល​​បណ្តា​កីឡា​ករ​សុទ្ធ​តែ​ជា​អ្នក​នៅ​ក្នុង​ឃុំ ​ម្ល៉ោះ​ហើយ ​ពេល​មាន​ផែន​ការ​និង​សេច​ក្តី​ប្រ​កាស ​គ្រប់​គ្នា​ចូល​រួម​យ៉ាង​គ្រប់​គ្រាន់​និង​អនុវត្ត​បាន​ហ្មត់​ចត់។

ស្មារតី​សាមគ្គី​និង​ការ​គាំ​ទ្រ​ពី​សហគមន៍​ដែល​បាន​បង្ក​លក្ខណៈ​ងាយ​ស្រួល​ដល់​កីឡា​ករ​ស្ងប់​ចិត្ត​ក្នុង​ការ​ហ្វឹក​ហាត់​។​ ស.ម​ង្វៀង​ធី​ហឿង​-​អនុ​ប្រ​ធាន​គណៈ​កម្មា​ធិ​ការ​ប្រ​ជា​ជន​ឃុំ​ថាញ់​គ្វើយ ​ឱ្យ​ដឹង៖​ នៅ​លើ​ភូមិដ្ឋាន​ឃុំ​ថាញ់​គ្វើយ​ឆ្នាំនេះ​ បម្រុង​នឹង​មាន​៣​ទូក​ចូល​រួម ​ដោយ​ឡែក​ចំពោះ​វត្ត​ព្រែក​តា​គួន​ឆ្នាំ​នេះ​ នឹង​មាន​ទូក​បុរស​ចំនួន​២​ទូក​ចូល​រួម​។​ តាម​នោះឃើញ​ស្មារតី​របស់​បង​ប្អូន​ចូល​រួម​មាន​ភាព​សស្រាក់​សស្រាំ​។​ ការ​ចូល​រួម​របស់​កីឡា​ករ​ក៏​បាន​គណៈ​កម្ម​ការ​វត្ត​ក៏​ដូច​ជា​សប្បុ​រស​ជន​យក​ចិត្ត​ទុក​ដាក់​និង​ឧបត្ថម្ភ​យ៉ាង​ខ្លាំង​។​ ជា​មួយ​នឹង​ស្មារតី​នោះ​ សង្ឃឹម​ថា​ បណ្តា​កីឡា​ករ​នឹង​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពី​សមត្ថ​ភាព​ដើម្បី​ទទួល​បាន​ជ័យ​លាភី​ខ្ពស់​។

បង​អុង​វ៉ាំង​ធ្វឹង ​គ្រូ​បង្វឹក​ក្រុម​ទូកង​វត្ត​ព្រែក​តា​គួន ​ចែក​រំលែកពី​ក្តី​សង្ឃឹម​របស់​ខ្លួន៖ ​ឆ្នាំ​នេះ ​យើង​ខ្ញុំ​ក៏​បន្តរក្សា​ការ​ហ្វឹក​ហាត់​លើ​បន្ទា​ដូច​រៀង​រាល់​ឆ្នាំ ​ដើម្បី​លើក​កម្ពស់​បច្ចេក​ទេស​និង​កម្លាំង​មាំ​មួន​របស់​កីឡា​ករ។ ​បង​ប្អូន​ក្នុង​ក្រុម​មាន​ការ​សាមគ្គី​ខ្លាំង ​តែង​តែ​ឧបត្ថម្ភ​និង​លើក​ទឹក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​ បង្ក​ឱ្យ​មាន​ស្មារតី​សាមគ្គីខ្ពស់។ ​យើង​ខ្ញុំ​កំពុង​ខិត​ខំ​ឱ្យ​អស់​ពី​សមត្ថ​ភាព​ក្នុង​ពេល​ហ្វឹក​ហាត់ ដោយ​សង្ឃឹម​ថា​ នឹង​ទទួល​បាន​ចំណាត់​ថ្នាក់​ខ្ពស់​​ រួម​ចំណែក​នាំ​មក​នូវ​មោទន​ភាព​ដល់​វត្ត។

ជា​មួយ​ការ​រៀប​ចំ​យ៉ាង​ម៉ត់ចត់ពី​កង​កម្លាំង​កីឡា​ករ​ដល់​បច្ចេក​ទេស​និង​មធ្យោ​បាយ​ប្រ​កួត ​ក្រុម​ទូកង​វត្ត​ព្រែក​តា​គួន​ សង្ឃឹម​ថា នឹង​ធ្វើ​បាន​ល្អ​ក្នុង​ពិធី​ប្រ​កួត​ឆ្នាំ​នេះ​។ ​ការ​ឯក​ភាព​និង​ការ​ខិត​ខំ​ប្រឹង​ប្រែង​មិន​បង្អង់​ក្នុង​ទូ​ទាំង​ក្រុម​គឺជាកម្លាំង​ជំរុញ​ឈាន​ដល់​ការ​ជោគ​ជ័យ។

ពិធី​បុណ្យ​អក​អំ​បុក​-​ប្រ​ណាំង​ទូកង​សុក​ត្រាំង ​មិន​ត្រឹម​តែ​ជាប្រភេទល្បែង​កីឡា​ប៉ុណ្ណោះ​ទេ ​ថែម​ទាំង​ជា​ឱកាស​បង្ហាញ​ពី​អត្ត​សញ្ញាណ​វប្បធម៌​និង​ស្មារតី​សាមគ្គី​របស់​សហគមន៍ជនរួមជាតិ​ខ្មែរ​។ ​បណ្តា​កីឡា​ករ​របស់​វត្ត​ព្រែក​តា​គួន​កំពុង​ខិត​ខំ​រៀង​រាល់​ថ្ងៃ​ ដើម្បី​នាំ​មក​នូវ​ការ​សម្តែង​ដ៏​គួរ​ឱ្យ​ជក់​ចិត្ត ​រួម​ចំណែក​ដល់​ភាព​ជោគ​ជ័យ​នៃ​ពិធី​បុណ្យ​ប្រ​ពៃ​ណី​របស់​ជន​រួម​ជាតិ​៕

វឌ្ឍា