បងស្រីថាយធីង៉ុកធេម នៅភូមិតឹងឡើយ ឃុំថាញ់ទ្រី ស្រុកថាញ់ទ្រីរក្សារបរប្រពៃណីនៃការធ្វើប្រហុកអោបរបស់ជនរួមជាតិខ្មែរ" hideclass="" src="https://baosoctrang.org.vn/file/8e61a0b4907d319401909010f0cf012c/102024/nguoi_co_uy_tin_tham_gia_giu_gin.tif_t2_20241024150159.jpg" style="float: center" /> |
បងស្រីថាយធីង៉ុកធេម នៅភូមិតឹងឡើយ ឃុំថាញ់ទ្រី ស្រុកថាញ់ទ្រីរក្សារបរប្រពៃណីពីធ្វើប្រហុកអោបរបស់ជនរួមជាតិខ្មែរ |
តាមបងស្រីធេមប្រហុកអោបបានគេចាត់ទុកជាមុខម្ហូបពិសេសដែលមាមីងខ្មែរទុកសម្រាប់ទទួលភ្ញៀវ។ របរធ្វើប្រហុកអោបមានគ្រួសាររក្សាទុកច្រើនជំនាន់និងមកដល់ពេលនេះ មានតែគ្រួសារបងស្រីធេមនៅរក្សា។ បងស្រីធេមឱ្យដឹង៖ ត្រីដែលទុកធ្វើប្រហុកអោបគឺជាត្រីអណ្តែងទន់និងដើម្បីមានត្រីគ្រប់សម្រាប់ធ្វើប្រហុកលក់ជុំឆ្នាំជុំខែ ខ្ញុំចិញ្ចឹមត្រីអណ្តែងដោយខ្លួនឯង។ ធម្មតាជិតដល់តេត បុណ្យចូលឆ្នាំថ្មី បុណ្យសែនដូនតា មានអតិថិជនជាច្រើនមករកទិញ។ ប្រហុកអោបឆ្លងកាត់ច្រើនដំណាក់នៃការប្រឡាក់ត្រីនិងផ្អាប់រយៈពេល៣ខែហើយយកលាយជាមួយប្រអួលទើបប្រហុកបរិភោគបាន។ ប្រហុកធ្វើជាបន្តបន្ទាប់ក្នុងឆ្នាំ រាល់ពេលធ្វើត្រូវមានត្រីអណ្តែងទន់ពី៥០០-៧០០គីឡូក្រាមដូច្នេះ ត្រូវការពលករពី៣-៥នាក់ដើម្បីកាត់ក្បាល ប្រឡាក់ត្រី។ កាលពីមុន បងស្រីធេមធ្វើប្រហុកអោបគ្រាន់តែទុកសម្រាប់ហូបក្នុងគ្រួសារ ជូនសាច់ញាតិនិងលក់ឱ្យមាមីងក្នុងភូមិស្រុក។ ប៉ុន្តែ ដោយរសជាតិឈ្ងុយឆ្ងាញ់ពិសេសរបស់ប្រហុកកាន់តែធ្វើឱ្យអ្នករាល់គ្នាបានដឹងឮ។ ពិសេសពេលដែលបានសមាគមនារីឃុំថាញ់តឹង អនុមន្ទីរកសិកម្មនិងអភិវឌ្ឍន៍ជនបទស្រុក
ថាញ់ទ្រីបាននាំយកផលិតផលតាំងពិព័រណ៌នៅផ្សារណាត់ ទីផ្សារនានា កាន់តែមានច្រើនអ្នកមករកទិញ។
ឆ្នាំ២០២០ បងស្រីធេមយកដីដាំស្មៅ២កុង ដើម្បីជីកស្រះចិញ្ចឹមត្រីអណ្តែងទន់និងប្រមូល ផលត្រី៥តោន/ឆ្នាំ សម្រាប់ធ្វើប្រហុក។ មធ្យមត្រីអណ្តែងទន់ចំនួន៣គីឡូក្រាម បងស្រីធេមអាចធ្វើប្រហុកអោបបានប្រហែល១គីឡូក្រាមតម្លៃលក់ពី២៥០.០០០ដុង/គ.ក។ ចាប់ពីឆ្នាំ២០២០ បងស្រីបើកទូលាយទំហំផលិតរបស់គ្រួសារឱ្យក្លាយជាមូលដ្ឋានប្រហុកអោបង៉ុកធេម។ បច្ចុប្បន្ន ប្រហុកអោបបានចាត់ទុកថាជាផលិតផល សក្តានុភាពរបស់ស្រុកថាញ់ទ្រីនិងបានតាំង ពិព័រណ៌ ឧទ្ទេសនាម ផ្គត់ផ្គង់ផលិតផល OCOP ចូលរួមរាល់សកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម និងចងសម្ព័ន្ធដើម្បីលក់ចេញផលិតផល។ បងស្រីធេមឱ្យដឹងបន្ថែម៖ បច្ចុប្បន្ន ខ្ញុំបានសម្រេចសំណុំបែបបទដើម្បីបានទទួលស្គាល់ប្រហុកអោបសម្រេចស្តង់ដារ OCOP ដូច្នេះនេះជាឱកាសដើម្បីស្វែងរកទីផ្សារបន្ថែមសម្រាប់លក់ចេញ អភិវឌ្ឍរបរធ្វើប្រហុកអោបស្នងបន្តរបស់គ្រួសារ។ ទន្ទឹមនឹងនោះ ធ្វើជាមូលដ្ឋានដើម្បីបញ្ជាក់ថាផលិតផលប្រហុកអោបសម្រេចស្តង់ដារអំពីគុណភាពបង្កទំនុកចិត្តដល់អតិថិជន។ តាមបងស្រីធេម មធ្យមក្នុងមួយឆ្នាំបន្ទាប់ពីគិតការចំណាយរួច មូលដ្ឋានផលិតប្រហុកអោបក៏រកចំណូលបានរាប់សិបលានដុង។ ប្រាក់ចំណូលពីរបរធ្វើប្រហុកអោបរួមជាមួយដីធ្វើស្រែ៤០កុង ម្ល៉ោះហើយ គ្រួសារបងស្រីបានក្លាយជាគ្រួសារធូរធារនៅភូមិភាគ។
នាពេលខាងមុខ ប្រសិនបើផលិតផលប្រហុកអោបរបស់គ្រួសារបងស្រីថាយធីង៉ុកធេមបាន សម្រេចស្តង់ដារ OCOP នេះជាឱកាសដើម្បី ស្វែងរកទីផ្សារសម្រាប់លក់ចេញកាន់តែបានច្រើនអភិវឌ្ឍរបរធ្វើប្រហុកអោប ដើម្បីបង្កផលិតផលបានចំនួនច្រើននិងធានាគុណភាព រួមចំណែកយ៉ាងសកម្មដល់ការបំបាតអត់បន្ថយក្ររបស់ភូមិភាគ៕
ដាលីន - លីហាន់
Thông tin bạn đọc
Đóng Lưu thông tin