នារីខ្មែរស្លៀកសំលៀកបំពាក់ប្រពៃណីក្នុងថ្ងៃបុណ្យទានរបស់ជនរួមជាតិខ្មែរ |
ក្នុងបណ្តាពិធីបុណ្យទានរបស់ជនរួមជាតិខ្មែរ សម្លៀកបំពាក់ប្រពៃណីជាចំណែកមិនអាចខ្វះក្នុងជីវភាព។ សព្វថ្ងៃ បណ្តាសម្លៀកបំពាក់ខ្មែរទៅបុណ្យទានបានមាមីងខ្មែរនិងយុវវ័យព្រមទាំងប្អូនៗសិស្សានុសិស្សបណ្តាសាលាជនជាតិអន្តេវាសិកក្នុងខេត្តស្រឡាញ់ចូលចិត្ត។ លោកគ្រូដូវ៉ាំងណូន-ចាងហ្វាងសាលាជនជាតិអន្តេវាសិកចូវថាញ់ (សុកត្រាំង) ឱ្យដឹង៖ វប្បធម៌ប្រពៃណីខ្មែរនិយាយរួម សម្លៀកបំពាក់ខ្មែរនិយាយដោយឡែកជាលក្ខណៈវប្បធម៌ល្អស្អាតរបស់ជនរួមជាតិខ្មែរ។ ទន្ទឹមនឹងការបង្រៀនចំណេះវិជ្ជា ពេលកន្លង សាលាក៏បញ្ចូលឃោសនាពីសម្លៀកបំពាក់ជនជាតិឱ្យសិស្ស។ សំខាន់គឺលើកទឹកចិត្តប្អូនៗស្លៀកសម្លៀកបំពាក់ខ្មែរក្នុងបណ្តាសកម្មភាពអំណរបុណ្យចូលឆ្នាំថ្មីព្រមទាំងបណ្តាសកម្មភាពផ្សេងទៀតអាស្រ័យសាលានិងផ្នែកចាត់តាំង។ ដើម្បីលើកកម្ពស់ភារកិច្ចរក្សាសំលៀកបំពាក់ជនជាតិក្នុងយុវវ័យជាកូនចៅខ្មែរ ដំបូងត្រូវធ្វើឱ្យប្អូនៗឃើញមោទនៈនិងស្រឡាញ់។ ប្អូនត្រឹងធីចាន់ធី សិស្សថ្នាក់ទី៩A២ សាលាអនុវិទ្យាល័យជនជាតិអន្តេវាសិកចូវថាញ់ឱ្យដឹង៖ ពេលប្អូនចូលរួមបណ្តាពិធីសិល្បៈដែលសាលាចាត់តាំង ប្អូនតែងស្លៀកសម្លៀកបំពាក់ខ្មែរ ខ្លួនប្អូនឃើញចូលចិត្តនិងស្រឡាញ់សម្លៀកបំពាក់ប្រពៃណីខ្មែរ។ ការងារថែរក្សានិងពង្រីកតម្លៃសំលៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិខ្មែរជាប្រការយ៉ាងចាំបាច់ ក្នុងព្រឹត្តិការណ៍វប្បធម៌ប្រពៃណីកំពុងប្រឈមមុខជាមួយច្រើនសាកល្បងសាបរលាប។ ជាការធ្វើមួយក្នុងចំណោមការធ្វើជាក់ស្តែងបំផុតបង្កបានបរិយាកាសដើម្បីយុវវ័យបានពិសោធន៍ ទទួលអារម្មណ៍បន្ថែមក្តីមោទនៈនិងភារៈរបស់ខ្លួនពេលបំពាក់លើខ្លួននូវសម្លៀកបំពាក់ប្រពៃណី។ ច្រើនឆ្នាំមកនេះ ដើម្បីជួយជនរួមជាតិខ្មែររក្សាវប្បធម៌សំលៀកបំពាក់ប្រពៃណីរបស់ជនជាតិ ២ឆ្នាំម្តងខេត្តសុកត្រាំងចាត់តាំងពិធីសំដែងសិល្បៈមហាជននិងសំដែងសម្លៀកបំពាក់ជនរួមជាតិខ្មែររួមមានៈ សំដែងសំលៀកបំពាក់ប្រពៃណីក្នុងប្រកបជីវភាពសាមញ្ញ ពិធីបុណ្យ ពិធីមង្គលការ។ល។ ដើម្បីរួមចំណែករក្សានិងអភិវឌ្ឍវប្បធម៌របស់ជនជាតិ។ សព្វថ្ងៃ នៅបណ្តាភូមិភាគមានមាមីងខ្មែររស់នៅច្រើនតែងមានមូលដ្ឋានឱ្យជួលសំលៀកបំពាក់ប្រពៃណីដើម្បីបម្រើមាមីងនិងយុវវ័យងាយស្រួលក្នុងការជ្រើសរើសបណ្តាសម្លៀកបំពាក់ប្រពៃណី រាល់ពេលចូលរួមពិធីបុណ្យទានរបស់មាមីង។ មូលដ្ឋានឱ្យជួលសម្លៀកបំពាក់ប្រពៃណីរបស់បងស្រីថាច់ធីសារីនៅសង្កាត់ទី៥ ទីក្រុងសុកត្រាំងមានច្រើនម៉ូដសម្បូរបែប រាល់ពេលភ្ញៀវទេសចរមកសុកត្រាំងទស្សនាបណ្តាវត្តទក្ខិណនិកាយខ្មែរមានស្ថាបត្យកម្មល្អឯកតែងមកមូលដ្ឋានរបស់បងជួលសម្លៀកបំពាក់ប្រពៃណីថតរូប។ បងសារីឱ្យដឹង៖ ពេលភ្ញៀវទេសចរមកទស្សនាវត្តសំរោងបណ្តាមិត្តវ័យក្មេងតែងមកមូលដ្ឋានខ្ញុំជួលសំលៀកបំពាក់ដើម្បីថតរូប។ ក្រៅពីនោះ មូលដ្ឋានខ្ញុំនៅទាំងឱ្យជួលសម្លៀកបំពាក់មង្គលការរបស់ជនជាតិខ្មែរទៀតផង។ បានដឹង នាឱកាសបុណ្យទាន បុណ្យចូលឆ្នាំថ្មី។ល។ នារីខ្មែរតែងពាក់លើខ្លួនសំលៀកបំពាក់ដ៏ស្រស់ស្អាត។ សម្លៀកបំពាក់ប្រពៃណីរបស់នារីខ្មែរយ៉ាងក្បាច់ក្បូរមានការរួមផ្សំរវាងសារុងនិងអាវបំពង់។ ប្រការលេចធ្លោលើសម្លៀកបំពាក់ប្រពៃណីរបស់នារីខ្មែរគឺមិនអាចខ្វះគ្រាប់អង្កាំឬគ្រាប់គីមសាភ្លឺចិញ្ចាចរួមផ្សំជាមួយក្បាច់រចនាល្អឯក។
នារីខ្មែរស្លៀកសំលៀកបំពាក់ប្រពៃណីសម្តែងរបាំក្នុងថ្ងៃបុណ្យទានរបស់ជនរួមជាតិខ្មែរ |
បច្ចុប្បន្ន ទោះរងឥទ្ធិពលរបស់ការសមាហរណកម្មវប្បធម៌ ប៉ុន្តែសម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិខ្មែរនៅតែរក្សាបានលក្ខណៈពិសេសដោយឡែករបស់ខ្លួនជាមួយគំរូម៉ូដយ៉ាងសម្បូរបែប៕
សុផល-ចន្ថា
Thông tin bạn đọc
Đóng Lưu thông tin