ចំណុចភ្លឺក្នុងចលនាកីឡាហាត់ប្រាណមហាជននៅស្រុកឡុងភូ

17:15, 19/09/2024

ប៉ុន្មាន​ឆ្នាំ​កន្លង ដោយ​ការ​យក​ចិត្ត​ទុក​ដាក់​ របស់​គណៈ​កម្មា​ធិការ​បក្ស រដ្ឋ​អំ​ណាច​គ្រប់​ថ្នាក់​ក្នុង​ស្រុក​ រួម​ជា​មួយ​នឹង​ការ​គាំ​ទ្រ​យ៉ាង​អស់​ពី​ចិត្ត​របស់​ប្រ​ជាជន​គ្រប់​ថ្នាក់​បាន​រួម​ចំណែក​ធ្វើ​ឱ្យ​ចលនា​កីឡា​មហា​ជន​របស់​ស្រុក​ឡុង​ភូ (សុក​ត្រាំង​) កាន់​តែ​រីក​ចម្រើន​ទាក់​ទាញ​ប្រជា​ជ​នចូល​រួម​យ៉ាង​កុះ​ករ។

វិញ្ញាសាបាល់ទាត់តែងបានយុវជនស្រឡាញ់ពេញចិត្តនិងបង្កកន្លែងលែងឱ្យមានសុខភាពល្អដល់ប្អូនៗ
វិញ្ញាសាបាល់ទាត់តែងបានយុវជនស្រឡាញ់ពេញចិត្តនិងបង្កកន្លែងលែងឱ្យមានសុខភាពល្អដល់ប្អូនៗ

សកម្ម​ភាព​កីឡា​បាន​ចាត់​តាំង​ឡើង​នៅ​គ្រប់​ទី​កន្លែង​បង្ក​បរិយា​កាស​ប្រកួត​ប្រជែង​យ៉ាង​ពុះ​ពោរ​ ភាព​រំ​ជើប​រំ​ជួល​ក្នុង​ប្រជា​ជន ឆ្លង​តាម​នោះ​ រួម​ចំ​ណែក​បង្កើន​សុខ​ភាព​លើក​កម្ពស់​ជីវ​ភាព​ វប្ប​ធម៌​ស្មារ​តី កសាង​របៀប​រស់​នៅ​ប្រកប​ដោយ​សុខ​ភាព​ល្អ ស្មារ​តី​សាមគ្គី​ក្នុង​សហ​គមន៍។ សមមិត្ត​ ដាំ​ង​ធី​មិញ​ខាញ់​-​នា​យក​មជ្ឈ​មណ្ឌល​វប្ប​ធម៌​-​កីឡា​-​វិទ្យុ​ស្រុក​ឡុង​ភូ (សុក​ត្រាំង​) ឱ្យ​ដឹង​៖ មជ្ឈ​មណ្ឌល​តែង​យក​ចិត្ត​ទុក​ដាក់​ដល់​ចលនា​ កីឡា​នៅ​លើ​ភូមិ​ដ្ឋាន​ស្រុក​ឡុង​ភូ​ដូច​បំ​ផុស​ចលនា​“ទូ​ទាំង​ប្រជា​ជ​នហាត់​ប្រាណ​តាម​គំ​រូ​អ៊ំ​ហូ​ដ៏​ម​ហិមា​” ផ្សា​រ​ភ្ជាប់​ជា​មួយ​នឹង​ការ​ចលនា​ “ទូ​ទាំង​ប្រជា​ជន​សាមគ្គី​ក​សាង​ជីវ​ភាព​វប្ប​ធម៌​” និង​កម្ម​វិធី​កសាង​ជន​បទ​ថ្មី​ ទី​ក្រុង​អរិយ​ធម៌​។ ឆ្លង​តាម​ការ​ចល​នា“ទូ​ទាំង​ប្រជា​ជន​ហាត់​ប្រាណ​តាម​គំ​រូ​អ៊ំ​ហូ​ដ៏​ម​ហិ​មា” បាន​ជួយ​ប្រជា​ជន​យល់​កាន់​តែ​ច្បាស់​អំ​ពី​តួ​នា​ទី ផល​ប្រ​យោជន៍​នៃ​កី​ឡា​ក្នុង​ការ​បង្កើន​សុខ​ភាព​ កម្លាំង​ ក៏​ដូច​ជា​ការ​លើក​កម្ពស់​ជីវ​ភាព​ស្មារ​តី​។ ឆ្លង​តាម​នោះ​ លើក​ទឹក​ចិត្ត​ប្រជា​ជន​ម្នាក់​ៗ​ជ្រើស​កី​ឡា​ឱ្យ​សម​ស្រប​ជា​មួយ​ខ្លួន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​ការ​ហាត់​ប្រាណ​ជា​ទៀង​ទាត់​និង​បង្ក​ទម្លាប់​នៃ​ស​កម្ម​ភាព​ ចលនា​ ដើម្បី​បង្កើន​សុខ​ភាព​។ ពូ​ថាច់​ភី ភូមិ​ទ្រឿង​ថ ឃុំ​ទ្រឿង​ខាញ់​ ស្រុក​ឡុង​ភូ​ឱ្យ​ដឹង​៖ រៀង​រាល់​ពេល​ព្រឹក ខ្ញុំ​និង​មា​មីង​ក្នុង​ភូមិ​តែង​នាំ​គ្នា​ដើរ​ហាត់​ប្រាណ​ ដូច្នេះ​ មាន​សុខ​ភាព​ល្អ​ខ្លាំង​ណាស់​។

មក​ឡុង​ភូ នៅ​ពេល​ព្រឹក​ព្រ​លឹម​ឬ​ពេល​ល្ងាច​ គ្រប់​ទី​កន្លែង​ឃើញ​បរិយា​កាស​យ៉ាង​ពុះ​ពោរ​ អ៊ូ​អរ​ជា​មួយ​នឹង​សកម្ម​ភាព​ហាត់​ប្រាណ​ការ​ ប្រ​កួត​កី​ឡា​ចម្រុះ​។ បណ្តា​កី​ឡា​ដែល​បាន​ប្រជា​ជន​ជ្រើស​ច្រើន​ដូច បាល់​ទាត់​ វាយ​សី វាយ​កូន​ឃ្លី​លើ​តុ ដើរ​ បោះ​ប៊ូល ជិះ​កង់​ ហាត់​ប្រាណ​។ល។ បណ្តា​ចលនា​កី​ឡា​អភិ​វឌ្ឍ​មាន​ភាព​សាយ​ភាយ​ខ្លាំង​ ហើយ​មាន​សណ្តាប់​ធ្នាប់​បន្តិច​ម្តង​ៗ ក្លា​យ​ជា​តម្រូវ​ការ​ដែល​មិនអាច​ខ្វះ​បាន​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ប្រជា​ជន​នៅ​ទី​នេះ​។ ចំ​ណុច​សំ​ខាន់​នៃ​ការ​ចលនា​កីឡា​របស់​ស្រុក​ឡុង​ភូ គឺ​ការ​បង្កើត​និង​អភិវឌ្ឍន៍​ទម្រង់​ក្លឹប​កីឡា​ចម្រុះ​។ រៀង​រាល់​ឆ្នាំ​ ដល់​ថ្ងៃ​បុណ្យ​ បុណ្យ​ចូល​ឆ្នាំ​ថ្មី​ បុណ្យ​ខួប​អនុ​ស្សាវរីយ៍​ធំៗ​របស់​ប្រទេស​ជាតិ​ភូមិ​ភាគ។​ល។ មជ្ឈ​មណ្ឌល​វប្ប​ធម៌​-កីឡា​-វិទ្យុ​ស្រុក​ឡុង​ភូ តែង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ចាត់​តាំង​សកម្ម​ភាព​កីឡា​ឱ្យ​សម្បូរ​បែប​ បង្ក​ឱ្យ​មាន​កន្លែង​លេង​មាន​ប្រ​យោជន៍​និង​ទាក់​ទាញ​ប្រជា​ជន​ជា​ច្រើន ចូល​រួម​ប្រកួត​ប្រជែង​លើក​ទឹក​ចិត្ត​។ ទូ​ទាំង​ស្រុក​មាន​ទី​លាន​កីឡា​ចំនួន​៣៩(​ព្រលាន​បាល់​ទាត់​ចំនួន​៣ (៧​នាក់​) ព្រ​លាន​បាល់​ទាត់​ខ្នាត​តូច​២ ព្រ​លាន​បាល់​ទះ​១២ ព្រ​លាន​បោះ​ប៊ូល​៣០ ទី​លាន​វាយ​សី​៨ ទី​លាន​វាយ​កូន​បាល់​២ ទី​ចាត់​តាំង​វប្ប​ធម៌​វត្ត​ខ្មែរ​៥​កន្លែង​ ក្លឹប​កីឡា​ហាត់​ប្រាណ​២៣ ភូមិ​មានអគារ​វប្ប​ធម៌​ ព្រលាន​កីឡា​ជិត​១០០%។

ជា​មួយ​នឹង​លទ្ធផល​ដែល​សម្រេច​បាន ស្រុក​ឡុង​ភូ​បាន​ក​សាង​ដំណោះ​ស្រាយ​ជា​ច្រើន​សម្រាប់​អនុវត្ត ក្នុង​នោះ​ បន្ត​ផ្តោត​លើ​ការ​ជំរុញ​ និង​លើក​កម្ពស់​គុណ​ភាព​បំ​ផុស​ចលនា​“ទូ​ទាំង​ប្រជា​ជន​ហាត់​ប្រាណ​តាម​គំរូ​អ៊ំ​ហូ​ដ៏​មហិមា​” ផ្សារ​ភ្ជាប់​ជា​មួយ​ការ​ចលនា​“ទូ​ទាំង​ប្រជា​ជន​សាមគ្គី​កសាង​ជីវ​ភាព​វប្ប​ធម៌​”។ ដើម្បី​បង្កើន​ សុខ​ភាព​ លើក​កម្ពស់​ជីវ​ភាព​វប្ប​ធម៌​ ស្មារ​តី​។ ពង្រឹង​ការ​កៀរ​គរ ទាញ​យក​បណ្តា​ប្រភព​កម្លាំង​ក្នុង​សង្គម​ ដើម្បី​សង់​អគារ​វប្ប​ធម៌​ ទី​លាន​កម្សាន្ត​ កន្លែង​ហ្វឹក​ហាត់​ចាត់​តាំង​ពិធី​ប្រកួត​កីឡា​មហា​ជន៕     

 ដាលីន-លីហាន់​