ទិដ្ឋភាពនៃសមាជិកកំពុងហាត់ក្បាច់រាំវង់ |
មានឱកាសមកវត្តអម្ពវនារាមដៃតាសួសិ៍្ត ឃុំភូមី ស្រុកមីទូ(សុកត្រាំង)។ រៀងរាល់ឆ្នាំ នៅវត្តបានប្រារព្ធចាត់តាំងពិធីបុណ្យប្រពៃណីជាច្រើនរបស់ជនរួមជាតិខ្មែរ។ ប៉ុន្មានឆ្នាំកន្លង វត្តបានចលនាកូនចៅរបស់ជនរួមជាតិខ្មែរឱ្យចូលរួមក្នុងក្លឹបរាំរបស់វត្ត។
ក្លឹបរាំវត្តដៃតាសួស្តិ៍បានបង្កើតឡើងក្នុងឆ្នាំ២០២៣ បច្ចុប្បន្ន មានសមាជិកចំនួន១៥រូប ក្នុងពេលសកម្មភាព ជាមួយក្តីជក់ចិត្ត ទទួលខុសត្រូវក្នុងការអភិរក្សអត្តសញ្ញាណវប្បធម៌ជនជាតិ បណ្តាសមាជិកក្នុងក្លឹបបានសាមគ្គី ជម្នះការលំបាកដើម្បីរក្សាសកម្មភាពរបស់ក្លឹប។ បណ្តាសមាជិកនៃក្លឹបបានចូលរួមថ្នាក់រាំប្រពៃណីរបស់ជនជាតិ ដើម្បីពង្រីកទម្រង់សិល្បៈប្រពៃណីប្រជាប្រិយពោរពេញដោយអត្តសញ្ញាណវប្បធម៌របស់ជនជាតិខ្មែរ។ រាល់ពេលដែលបានអញ្ជើញចូលរួមកម្មវិធីរបស់ភូមិភាគឬថ្ងៃបុណ្យនានា ទោះបីអ្នករាល់គ្នាមានការរវល់យ៉ាងណាក៏ដោយ តែងតែឆ្លៀតពេលដើម្បីមកហ្វឹកហាត់។ ពេលខ្លះអ្នករាល់គ្នាឆ្លៀតហាត់ទាំងថ្ងៃត្រង់ ដើម្បីធានាគុណភាពនៃការសម្តែង។ ថ្មីៗនេះ នាឱកាសបុណ្យសម្ពោធន៍ឆ្លងព្រះវិហារថ្មីនៅតាមវត្ត ក្រុមរាំរបាំបានបន្សល់ទុកមកនូវចំណាប់អារម្មណ៍ជាច្រើនដល់ជនរួមជាតិខ្មែរក្នុងសហគមន៍និងភ្ញៀវទេសចរទាំងក្នុងនិងក្រៅខេត្តដែលបានមកចូលរួមក្នុងពិធីបុណ្យ។
បងស្រីតាំងធីសន-ប្រធានក្លឹបបានចែករំលែក៖ រាល់សមាជិកក្នុងក្លឹបជាមួយនឹងការងារ ស្ថានភាពនិងអាយុខុសៗគ្នា ប៉ុន្តែមានចំណុចដូចគ្នា នោះគឺការស្រឡាញ់សិល្បៈប្រពៃណីរបស់ជនរួមជាតិខ្មែរ។ ក្លឹបបានកសាងនិងហាត់រាំមានរបៀបរៀបរយ ដើម្បីចូលរួមក្នុងការសំដែងពេលមានកម្មវិធីរបស់ភូមិ ឃុំនិងកម្មវិធីនានាដែលសំណើដោយស្រុក។
បងបាញ់ឌឹកក្វាង-អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូមីឱ្យដឹង៖ បក្សនិងរដ្ឋតែងយកចិត្តដល់ការអភិរក្សនិងពង្រីកប្រពៃណីវប្បធម៌របស់ជនជាតិ។ ឃុំសហការជាមួយអនុមន្ទីរវប្បធម៌បង្កើតក្លឹបរាំក្បាច់ខ្មែរ ទោះបីមិនបានវិនិយោគត្រឹមត្រូវក៏ដោយ ប៉ុន្តែក្លឹបនៅតែរក្សាសកម្មភាព សម្រេចភារកិច្ចបានល្អ។ បច្ចុប្បន្ន ភូមិភាគស្នើឱ្យជួយឧបត្ថម្ភថវិកា ឡ សម្លៀកបំពាក់ ភ្លេងពិណពាទ្យ។ល។ ដើម្បីរួមចំណែកអភិរក្សនិងពង្រីកតន្ត្រី ក្បាច់រាំប្រពៃណីរបស់ជនជាតិខ្មែរ។
ដោយជក់ចិត្តនិងមានការយល់ដឹងខុសត្រូវក្នុងការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិ សមាជិកក្នុងក្លឹបតែងមានការសាមគ្គីខិតខំប្រឹងប្រែងហ្វឹកហាត់មិនខ្លាចការលំបាកដើម្បីរក្សាក្លឹបសកម្មភាព។ ប្រការនោះបានរួមចំណែកដល់ការអនុវត្តល្អនៃគម្រោង “អភិរក្សនិងពង្រីកវប្បធម៌ប្រពៃណីល្អស្អាតរបស់ជនជាតិផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍទេសចរណ៍” នៅលើភូមិដ្ឋានខេត្ត៕
ហុងទើ-លីហាន់
Thông tin bạn đọc
Đóng Lưu thông tin