អភិរក្សនិងពង្រីកតម្លៃវប្បធម៌ក្នុងតំបន់ជនរួមជាតិខ្មែរ

06:39, 02/09/2024

សុក​ត្រាំង​ជា​ខេត្ត​មាន​លក្ខណៈវប្បធម៌​ពិ​សេស​​និងសម្បូរបែប។ រយៈ​ពេល​កន្លង​ បណ្តា​តម្លៃ​វប្បធម៌​រូបី​និង​អរូបី​របស់​​ជន​ជាតិ​ភាគ​តិច​លើ​ភូមិដ្ឋាន​ខេត្ត​តែង​បា​ន​បណ្តា​ផ្នែក​យក​ចិត្ត​ទុក​ដាក់​អភិរក្ស​និង​ពង្រីក​។ ពិសេស​គឺ​ចាត់​តាំង​បើក​បណ្តា​ថ្នាក់​បង្រៀន​របាំ​ភ្លេ​ង​ពិណ​ពាទ្យ​និង​រាំ​វង់​ឱ្យ​ប្អូនៗ​និង​អ្នក​ស្រឡាញ់​សិល្បៈ​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​។​

ឈុតសំដែងរាំវង់របស់ប្អូនៗជនរួមជាតិខ្មែរ
ឈុតសំដែងរាំវង់របស់ប្អូនៗជនរួមជាតិខ្មែរ

សព្វ​ថ្ងៃ​សុក​ត្រាំង​មាន​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាតិ​ចំនួន​៨​ ក្នុង​នោះ​មាន​បេតិ​កភណ្ឌ​វប្បធម៌​អរូបី​របស់​ជន​ជាតិ​ខ្មែរ​ចំ​នួន​៥​ដូច​ពិធី​ប្រ​ណាំង​ទូក​ង​ សិល្បៈ​ល្ខោន​បា​សាក់​ រាំវង់​ ភ្លេង​ពិណ​ពាទ្យ​និង​​​រ​បាំ​។ ដើម្បី​អភិរក្ស​និង​ពង្រីក​តម្លៃ​បណ្តា​​ប្រភេទ​បេតិកភណ្ឌ​និង​មិន​ឱ្យ​សាប​​រលាប​ ឆ្នាំ​២០២៣​ក្រុម​សិល្បៈ​ខ្មែរ​សុក​ត្រាំង​បាន​ចាត់​តាំង​បើក​ថ្នាក់​បង្រៀន​សិល្បៈ​របាំ​ ភ្លេង​ពិណពាទ្យ​និង​រាំ​វង់​ដល់​​អ្នក​​មានចិត្ត​​ស្រឡាញ់​សិល្បៈ​។ ក្រោយ​ពេល​​បាន​​ចូល​​រួម​រៀន​ថ្នាក់​របាំ​ បង​លី​ហ្វាង​លឹង​នៅ​​ភូមិ​​ព្រែក​ដូង​ ឃុំ​តាយ​វ៉ាំង​រីក​រាយ​ឱ្យ​ដឹង​៖ ប្អូន​​​ចូល​ចិត្ត​រាំ​រ​បាំ​ណាស់​គឺតាំង​ពី​តូច​ម្ល៉េះ​ ពី​ព្រោះ​ពេល​បុណ្យ​កឋិន​ទាន​របស់​ជនជាតិ​ខ្មែរ​ម្តង​ៗ​ ឃើញ​បង​ៗ​មក​វត្ត​ហក់​យក្ស​និង​ហក់​ស្វា ប្អូន​​ចូល​ចិត្ត​ណាស់​ ម៉្លោះ​​ហើយ​​ពេល​​ក្រុម​សិល្បៈ​​ខ្មែរ​ខេត្ត​បើក​ថ្នាក់​បង្រៀន​រ​បាំ​ ប្អូ​ន​ក៏​ចុះ​ឈ្មោះ​ចូល​រៀន​ជា​មួយ​មិត្ត​​ភក្តិ​ក្នុង​ភូមិ​។ សព្វ​ថ្ងៃ​ប្អូន​រៀន​​បាន​​តួ​អង្គ​​រាំ​យក្ស​និង​ស្វា​ ដូច្នេះ​ប្អូន​សប្បាយ​​រីក​​រាយ​​ណាស់។ បណ្តា​ប្រ​ភេទ​​សិល្បៈ​​ប្រ​ជា​ប្រិយ​ដូច​រាំ​វង់​ របាំ​និង​ភ្លេង​ពិណ​ពាទ្យ​​របស់​ជន​រួម​ជាតិ​ខ្មែរ​បាន​ទទួល​ស្គាល់​ដាក់​បញ្ចូល​តា​រាង​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាតិ​ រួម​ជា​មួយ​នឹង​បណ្តា​ប្រភេទ​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ដទៃ​ទៀត​នៅ​លើ​ភូមិដ្ឋាន​ខេត្ត​សុក​ត្រាំង​ បាន​ក្លាយ​ជា​ក្តី​មោទន​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​សុក​ត្រាំង​និ​យាយ​ដោយ​ឡែក​ និង​ជន​រួម​ជាតិ​ខ្មែរ​នៅ​ណាម​បូ​និ​យាយ​រួម​។ ជា​សមាជិក​ក្រុម​ភ្លេង​ពិណ​ពាទ្យ​នៅ​វត្ត​ផ្នោរ​កំ​បុត​ ឃុំ​ថាម​ដូង​(មី​ស្វៀង)​ បង​ស៊ើង​ង៉ុក​​ហាយ​រីក​រាយ​ឱ្យ​ដឹង​៖​ ក្រោយ​ពី​បាន​រៀន​នៅ​ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​​និង​ទទួល​បាន​បណ្ណបញ្ជាក់​សម្រេច​ថ្នាក់​រៀន​របាំ​ ភ្លេង​​ពិណ​ពាទ្យ​និង​រាំ​វង់​ ​ខ្ញុំ​បាន​ក្តាប់​ច្បាស់​​ពី​រ​បៀប​ប្រគំ​ភ្លេង​ពិណ​ពាទ្យ​សម្រាប់​​បម្រើ​បណ្តា​ថ្ងៃ​បុណ្យ​ទាន​របស់​ជន​រួម​ជាតិ​ខ្មែរ​។ បាន​រៀន​ដោយ​ឥត​គិត​ថ្លៃ​​ខ្ញុំ​​ត្រេកអរណាស់​ហើយ​សូម​អរ​​គុណ​ថ្នាក់​ដឹក​នាំ​គ្រប់​ថ្នាក់​ដែល​បង្ក​លក្ខណៈ​ឱ្យ​យើង​ខ្ញុំ​បាន​រៀន​​ប្រភេទ​សិល្បៈទាំង​នេះ​។​ ប្រធាន​ក្រុម​សិល្បៈ​ខ្មែរ​​ខេត្ត​សុក​ត្រាំង​លឺវ​ថាញ់​ហ៊ុង​ឱ្យ​ដឹង​៖ ប៉ុន្មាន​​ឆ្នាំ​​ជិត​ៗ​​នេះ​ បណ្តា​ប្រ​ភេទ​សិល្បៈ​ប្រពៃណី​និយាយ​រួម​ មាន​ឥទ្ធិពល​ពី​ការ​អភិវឌ្ឍ​​បណ្តា​​​ប្រ​ភេទ​សិល្បៈ​សម័យ​។ អា​ស្រ័យ​ហេតុ​នោះ​ ប៉ុនា្មន​ឆ្នាំ​កន្លង​ ដោយ​បាន​ចង្អុល​ការ​​របស់​​គណៈ​នាយក​មន្ទីរ​វប្បធម៌​កីឡា​និង​​ទេស​ចរណ៍​ ក្រុម​សិល្បៈ​ខ្មែរ​ខេត្ត​បាន​ចាត់​តាំង​បើក​ថ្នាក់​បង្រៀន​សិល្បៈ​របាំ​ ភ្លេងពិណ​​ពាទ្យ​​និង​រាំ​វង់​ ទាក់​ទាញ​ប្អូន​ៗ​​ចូល​រួម​ចំនួន​​១៥០​​រូប​។​ បណ្តា​សិក្ខា​កាម​ជា​អ្នក​សំ​ដែង​គឺប្អូន​ៗ​សិស្សា​នុសិស្ស​ តន្រ្តី​ក​រ​និង​​អ្នក​​ចូល​ចិត្ត​​សិល្បៈ​រាំ​-ភ្លេង​តន្រ្តី​មក​ពី​បណ្តា​ក្រុម​ក្លឹប​​​ប្រ​ជុំ​ជីវភាព​វប្បធម៌​នៅ​តាម​វត្ត​ខ្មែរ​និង​​​តាម​​សា​លា​ជន​ជាតិ​អន្តេវាសិក​លើ​ភូមិ​ដ្ឋាន​ខេត្ត​។

ថ្នាក់បង្រៀនភ្លេងពិណពាទ្យ
ថ្នាក់បង្រៀនភ្លេងពិណពាទ្យ

​បើក​ថ្នាក់​បង្រៀន​រ​បាំ​ភ្លេង​ពិណពាទ្យ​និង​រាំ​វង់​ដើម្បី​ធ្វើ​ការ​អភិរក្ស​និង​ពង្រីក​បណ្តា​តម្លៃ​វប្បធម៌​ប្រពៃណី​ល្អ​ប្រសើរ​នៃ​ប្រ​ភេទ​​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​ជាតិ​។ ​សង្ឃឹម​​ថា​ថ្នាក់​បង្រៀន​នេះ​បាន​ផ្ទេរ​នូវ​​ចំណេះ​​ដឹង​​ជា​សារ​វ័ន្ត​ជួយ​ឱ្យ​សិក្ខាកាម​ពង្រីក​បាន​ល្អ​​ដើម្បី​បម្រើ​ជីវភាព​របស់​ខ្លួន​រួម​ចំ​ណែក​ក្នុង​ការ​អភិរក្ស​និង​ពង្រីក​តម្លៃ​បេតិក​ភ័ណ្ឌ​វប្បធម៌​អរូបី​ខេត្ត​យើង​៕

ថាច់ពេជ្រ