អ្នកយកព័ត៌មាន៖ សូមសមមិត្តវាយតម្លៃរួមពីជីវភាពរបស់ជនជាតិភាគតិចលើភូមិដ្ឋានខេត្ត?
![]() |
សមមិត្តង្វៀងវ៉ាំងខើយ-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង។ |
សមមិត្តង្វៀងវ៉ាំងខើយ៖ ទូទាំងខេត្តសុកត្រាំងមានជនជាតិភាគតិចចំនួន២៧ ដោយមានប្រជាជន៤២៤.៩១៤នាក់ ស្រូបអត្រា៣៥,៤៥% ក្នុងនោះ (ជនជាតិខ្មែរ៣៦១.៩២៩នាក់ ស្រូបអត្រា៣០,១៩% ជនជាតិហ្វា៦២.៥៤១នាក់ស្រូបអត្រា៥,២២% ជនជាតិភាគតិចដទៃ៤៤៤នាក់ស្រូបអត្រា០,០៤%)។ ជនជាតិភាគតិចរស់នៅជាមួយគ្នាសាមគ្គីផ្សារភ្ជាប់ជាមួយជនជាតិគិញ ជឿជាក់ក្នុងការដឹកនាំរបស់បក្ស ប្រតិបត្តិល្អតាមគោលការណ៍ ក្រឹត្យច្បាប់របស់រដ្ឋ។ ប៉ុន្មានឆ្នាំកន្លង ដោយការយកចិត្តទុកដាក់ជំនួយវិនិយោគរបស់មជ្ឈិម គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់បានប្រមូលផ្តុំផ្សព្វផ្សាយអនុវត្តមានប្រសិទ្ធភាពបណ្តាកម្មវិធីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមលើភូមិដ្ឋានខេត្តនិយាយរួមនិងតំបន់ជនជាតិភាគតិចនិយាយដោយឡែក។
ទន្ទឹមនឹងការផ្សព្វផ្សាយមានប្រសិទ្ធភាព បណ្តាគម្រោងវិនិយោគខេត្តនៅទាំងគួបផ្សំផ្សព្វផ្សាយអនុវត្តល្អបណ្តាគោលនយោបាយសុខុមាលភាពសង្គម បន្ថយក្រ រួមចំណែកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច បណ្តាសកម្មភាពវប្បធម៌-សង្គមមានភាពជឿនលឿន ហេដ្ឋារចនាសម្ព័ន្ធពីមួយថ្ងៃកាន់តែសុក្រឹត បំផុតគឺគមនាគមន៍ជនបទ ចំនួនគ្រួសារប្រើប្រាស់អគ្គិសនីពីមួយថ្ងៃកាន់តែកើន បណ្តាមូលដ្ឋានអប់រំ សុខាភិបាលតែងបានវិនិយោគ ជួសជុលកសាងថ្មី។ល។ ធ្វើឱ្យផ្លាស់ថ្មីទិដ្ឋភាពជនបទតំបន់ជនជាតិភាគតិច ស្ថានភាពសេដ្ឋកិច្ច ជីវភាពរបស់មាមីងមិនបង្អង់កែលម្អ។ គិតដល់ចុងឆ្នាំ ២០២៤អត្រាគ្រួសារក្រជនជាតិភាគតិចថយចុះនៅត្រឹមតែ១,៧% គ្រួសារក្បែរក្រនៅត្រឹមតែ៥,៩២%។
អ្នកយកព័ត៌មាន៖ ដើម្បីគិតអានជីវភាពជនជាតិភាគតិច ពេលកន្លង ខេត្តផ្សព្វផ្សាយបណ្តាកម្មវិធី គោលនយោបាយអ្វីខ្លះ សូមជម្រាបសមមិត្ត?
សមមិត្តង្វៀងវ៉ាំងខើយ៖ ប៉ុន្មានឆ្នាំកន្លង គណៈកម្មាធិការបក្ស រដ្ឋអំណាចគ្រប់ថ្នាក់បានប្រមូលផ្តុំដឹកនាំ ចង្អុលការផ្សព្វផ្សាយអនុវត្តល្អបណ្តាគោលការណ៍ គោលនយោបាយរបស់បក្សនិងរដ្ឋចំពោះជនជាតិភាគតិច ពិសេសគឺអនុវត្តគោលការណ៍រចនាសម្ព័ន្ធកសិកម្មជនបទ។ កម្មវិធីទិសដៅជាតិបន្ថយក្រដោយចីរភាពបានជំនួយដល់គ្រួសារក្រ គ្រួសារក្បែរក្រចូលរួមបណ្តាគម្រោងការងារបង្កបង្កើនផល ចូលរួមបណ្តាគម្រោងអភិវឌ្ឍការផលិតវិស័យកសិកម្ម ជំនួយបុលទុនអាទិភាព ផ្តល់ធានារ៉ាប់រងសុខាភិបាលជូនគ្រួសារក្រ គ្រួសារក្បែរក្រ។ ទន្ទឹមនោះ លទ្ធផលអនុវត្តកម្មវិធីទិសជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចបាននាំមកនូវប្រសិទ្ធភាពយ៉ាងសកម្ម ជាមួយប្រភពទុនដែលបានបែងក្នុងដំណាក់កាល ២០២១-២០២៤ ប្រហែល៩១៨ពាន់លានដុងបានផ្សព្វផ្សាយច្រើនគម្រោង អនុគម្រោងដូច ជំនួយដីនៅ ផ្ទះនៅ បង្វែររបរ ជំនួយទឹកប្រើប្រាស់ កសាងសំណង់ទឹកប្រើប្រាស់ ផ្សព្វផ្សាយជាច្រើនទម្រង់ជំនួយពង្រីកការផលិតបង្កបង្កើនក្នុងសហគមន៍ កសាងសំណង់ផ្លូវគមនាគមន៍ ស្ពានជនបទ អគារប្រជុំជីវភាពនិងបណ្តាសំណង់ផ្សារ ពិនិត្យវិនិយោគអនុវត្តការជួសជុលបណ្តាសំណង់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានចាំបាច់។ កសាងបំពេញបន្ថែមមូលដ្ឋានសម្ភារៈ ឧបករណ៍សម្រាប់បង្ហាត់បង្រៀនដល់បណ្តាសាលាសកលជនជាតិអន្តេវាសិក ចាត់តាំងបំប៉នចំណេះដឹងជនជាតិ ការងារជនជាតិសម្រាប់កម្មាភិបាល បុគ្គលិក បណ្តុះបណ្តាលមហាវិទ្យាល័យសម្រាប់និស្សិត ចាត់តាំងបណ្តាថ្នាក់បណ្តុះបណ្តាលរបរឱ្យសិក្ខាកាម។ តាមនោះ ជីវភាពប្រជាជនតំបន់ជនជាតិភាគតិចជាជំហានផ្លាស់ថ្មីយ៉ាងសកម្ម។
![]() |
ថ្នាក់ដឹកនាំខេត្តសុកត្រាំងតែងយកចិត្តទុកដាក់ដល់គ្រួសារគោលនយោបាយជនជាតិខ្មែរលើភូមិដ្ឋានខេត្ត។ |
គិតមកដល់សព្វថ្ងៃ ទូទាំងខេត្តមានឃុំទាំង១០០%នៅតំបន់ជនជាតិភាគតិចមានដងផ្លូវរថយន្តទៅដល់មជ្ឈមណ្ឌលបានកសាងរឹងមាំ ភូមិទាំង៨០%នៅតំបន់ជនជាតិភាគតិចមានដងផ្លូវរថយន្ត១០០%បណ្តាឃុំលើភូមិដ្ឋានខេត្តមានសាលាបានកសាងរឹងមាំនិងរក្សាសម្រេចឧភាសកម្មបឋមសិក្សា ១០០%ឃុំ សង្កាត់សម្រេចក្រមលក្ខឋានជាតិពីសុខាភិបាល។
អ្នកយកព័ត៌មាន៖ ក្នុងដំណាក់កាលអនុវត្តបណ្តាកម្មវិធី គោលនយោបាយជនជាតិ មានភាពងាយស្រួលនិងលំបាកយ៉ាងណាខ្លះ?
សមមិត្តង្វៀងវ៉ាំងខើយ៖ បណ្តាលទ្ធផលខាងលើជាកម្លាំងលើកទឹកចិត្ត ជាបុព្វបទដើម្បីបក្ខភាគ រដ្ឋអំណាចខេត្តសុកត្រាំងអនុវត្តសម្រេចជោគជ័យនៃសេចក្តីសម្រេចមហាសន្និបាតបក្ខភាគខេត្តសុកត្រាំងលើកទី១៤ អាណត្តិកាល២០២០-២០២៥ សេចក្តីសម្រេចលេខ១២៧/២០២០/NQ-HĐND ចុះថ្ងៃ៩/១២/២០២០របស់ក្រុមប្រឹក្សាប្រជាជនខេត្ត ស្តីពីផែនការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៥ឆ្នាំដំណាក់កាល២០២១-២០២៥និងផែនការលេខ០៣/KH-UBND ចុះថ្ងៃទី០៥/០១/២០២៤របស់គណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងស្តីពីការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម៥ឆ្នាំដំណាក់កាល២០២១-២០២៥។ ក្តីជំនឿទុកចិត្តរបស់ជនជាតិភាគតិចចំពោះការដឹកនាំរបស់បក្សនិងរដ្ឋមិនបង្អង់ពង្រឹងនិងបង្កើនការស្របមតិសង្គមពីមួយថ្ងៃកាន់តែកើនឡើង ផែនមហាសាមគ្គីបណ្តាជនជាតិបានកសាងរឹងមាំដើម្បីប្រឆាំងតបចំពោះល្បិចកលបច្ចាមិត្ត រក្សារឹងមាំសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សុវត្ថិភាពសង្គម។ ទន្ទឹមបណ្តាលទ្ធផលដែលសម្រេចបាននៅមានការលំបាកដូច លទ្ធផលអភិវឌ្ឍសេដ្ឋកិច្ច បន្ថយក្រតំបន់ជនជាតិភាគតិច ថ្វីដ្បិតមានអភិវឌ្ឍ ប៉ុន្តែមិនទាន់ឆ្លើយតបតម្រូវការដាក់ចេញ ល្បឿនអភិវឌ្ឍសេដ្ឋកិច្ចតំបន់ជនជាតិភាគតិចនៅយឺត ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានមិនទាន់ឆ្លើយតបសំណូមពរភារកិច្ចអភិវឌ្ឍសេដ្ឋកិច្ចរបស់ភូមិភាគ លទ្ធផលការងារបន្ថយក្រមិនចីរភាព គម្លាតមាននិងក្រក្នុងសហគមន៍និងតំបន់ជនជាតិភាគតិចពីមួយថ្ងៃកាន់តែកើនឡើង ស្ថានភាពសន្តិសុខនយោបាយនិងសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមតំបន់ជនជាតិភាគតិចនៅមានភាពស្មុគស្មាញ។ គុណភាពសកម្មភាពនៃអង្គការបក្សមួយចំនួននៅតំបន់ជនជាតិភាគតិចនៅអន់ខ្សោយ។ ការងារផ្សព្វផ្សាយចលនាជនរួមជាតិអនុវត្តតាមគោលការណ៍ គោលនយោបាយរបស់បក្សនិងក្រឹត្យច្បាប់របស់រដ្ឋ លើកកម្ពស់ការប្រុងប្រយ័ត្នចំពោះល្បិចកលរបស់បច្ចាមិត្តក្នុងតំបន់ជនជាតិភាគតិច ថ្វីដ្បិតតែមានវិវត្តន៍តែនៅមិនទាន់ឆ្លើយតបសំណូមពរក្នុងស្ថានភាពថ្មី។ កងជួរកម្មាភិបាលបំពេញការងារជនជាតិថ្នាក់មូលដ្ឋានមានការផ្លាស់ប្តូរ ឥទ្ធិពលដល់ការងារចង្អុលការនិងផ្សព្វផ្សាយអនុវត្តគោលនយោបាយជនជាតិនៅភូមិភាគ។
អ្នកយកព័ត៌មាន៖ ដើម្បីពង្រីកបណ្តាលទ្ធផលដែលសម្រេចបាននិងជម្នះការអន់ថយដែលបានលើកឡើងខាងលើ ពេលខាងមុខ ខេត្តដាក់ចេញបណ្តាដំណោះស្រាយអ្វីខ្លះ សូមជម្រាបសមមិត្ត?
សមមិត្តង្វៀងវ៉ាំងខើយ៖ ដំណោះស្រាយពេលខាងមុខនឹងជំរុញការងារផ្សព្វផ្សាយនៅតំបន់ជនជាតិភាគតិច ពង្រឹងការស្របមតិក្នុងសង្គម ពង្រឹងក្តីទំនុកចិត្តរបស់ជនរួមជាតិចំពោះបក្សនិងរដ្ឋ លើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន សាមគ្គីប្រឆាំងចំពោះល្បិចកលនិងសកម្មភាពរបស់បច្ចាមិត្តឆ្លៀតយកបញ្ហាជនជាតិនិងសាសនាដើម្បីបំបែកបំបាក់រវាងបណ្តាជនជាតិនិងសាសនា ពង្រីកកម្លាំងមហាសាមគ្គីទូទាំងជនជនជាតិ។ ធានានិងជំរុញសិទ្ធិសម្រាប់ជនជាតិភាគតិចតែត្រូវគួបផ្សំនឹងការអភិវឌ្ឍដោយចីរភាពតំបន់ជនជាតិភាគតិច ផ្សារភ្ជាប់នឹងបំបាត់អត់បន្ថយក្រ លើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ជនជាតិភាគតិច បំព្រួញគម្លាតពីកម្រិតរស់នៅប្រៀបនឹងតំបន់អភិវឌ្ឍ អភិវឌ្ឍគ្រប់វិស័យខាងអប់រំ បណ្តុះបណ្តាល សុខាភិបាល រក្សានិងពង្រីកអត្តសញ្ញាណវប្បធម៌ល្អប្រសើរនៃបណ្តាជនជាតិ រួមចំណែកបន្ថយអបាយមុខសង្គម ធានាសិទ្ធិនិងឱកាសសមភាពភេទ លើកកម្ពស់កម្រិតវិជ្ជាបញ្ញា បណ្តុះបណ្តាលប្រភពធនធានមនុស្សបំផុតគឺកម្មាភិបាលជនជាតិភាគតិចឆ្លើយតបសំណូមពរអភិវឌ្ឍក្នុងដំណាក់កាលថ្មី។
បណ្តាគោលនយោបាយអភិវឌ្ឍសេដ្ឋកិច្ចសង្គម សន្តិសុខការពារប្រទេសតំបន់ជនជាតិភាគតិចតែងបានយកចិត្តទុកដាក់ ឆ្ពោះទៅទិសដៅអភិវឌ្ឍដោយចីរភាពនិងពង្រីកពីសក្តានុភាពនៃតំបន់នីមួយៗនិងស្មារតីឈានឡើងដោយខ្លួនឯងនៃជនជាតិភាគតិច។ ធានាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមពង្រឹងផែនមហាសាមគ្គីបណ្តាជនជាតិ កសាងប្រព័ន្ធនយោបាយនៅមូលដ្ឋានស្អាតស្អំរឹងមាំ។ បន្តកសាងពង្រឹងកងជួរអ្នកប្រិយភាព កងកម្លាំងស្នូលក្នុងតំបន់ជនជាតិភាគតិច ពង្រឹងកសាងនិងបើកទូលាយបណ្តាគំរូឈានមុខលើគ្រប់វិស័យដើម្បីរួមចំណែកអភិវឌ្ឍ សេដ្ឋកិច្ចវប្បធម៌សង្គម សន្តិសុខ ការពារប្រទេសនៅបណ្តាភូមិភាគ៕
អ្នកយកព័ត៌មាន៖ សូមគោរពនិងអរគុណសមមិត្ត!
ក្វាងប៊ិញ - សុផល
Thông tin bạn đọc
Đóng Lưu thông tin