សុកត្រាំងបំផុស​គប់វាល់”មូលនិធិដើម្បីអ្នកក្រ” ជំនួយបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោម

20:41, 21/03/2025

ព្រឹក​ថ្ងៃ​ទី២១មីនា នៅ​មជ្ឈ​មណ្ឌលវប្បធ​ម៌​និង​សន្និបាត​ខេត្ត​សុក​ត្រាំង​បាន​​ចាត់​តាំង​ពិធី​បំ​​ផុស​​គ​ប់វាល់​“មូល​និធិដើម្បី​អ្នក​ក្រ” ជំនួយ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​លើភូមិ​ដ្ឋាន​ខេត្ត​ឆ្នាំ២០២៥។ ចូល​រួម​ពិធី​បំ​ផុស​​មាន​បណ្តា​សម​មិត្ត​ឡឹម​វ៉ាំងម៉ឹង-សមាជិកមជ្ឈិម​បក្ស​ លេខាប​ក្សខេត្ត​ ប្រ​ធាន​ក្រុម​តំ​ណាង​រដ្ឋ​សភា​ខេត្ត​សុក​ត្រាំង​ ហូធីកឹមដាវ​-អនុ​លេខាប្រ​ចាំការ​បក្ស​ខេត្ត​ ប្រ​ធាន​ក្រុម​ប្រឹក្សាប្រ​ជាជន​ខេត្ត​ ត្រឹង​វ៉ាំងឡូវ​-អនុ​លេខាប​ក្សខេត្ត​ ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ វ៉ជីកុង​-សមា​ជិក​បម្រុង​គណៈ​ប្រ​តិបត្តិការ​មជ្ឈិម​បក្ស​ សមាជិកគណៈ​អចិន្ត្រៃ​យ៍​បក្ស​ខេត្ត​ ប្រ​ធាន​គណៈ​ចាត់​តាំង​បក្ស​ខេត្ត​  បណ្តា​សម​មិត្ត​ក្នុង​គណៈ​អចិន្រ្តៃ​យ៍​បក្ស​ខេត្ត​ ថ្នាក់​ដឹក​នាំបណ្តា​ភូមិ​ភាគ​និង​បណ្តា​ក្រុម​ហ៊ុន​ អា​ជីវកម្ម​ អង្គ​ភាព​ជំនួយ​។

បណ្តាអង្គភាពជូនផ្ទាំងនិមិត្តរូបចុះឈ្មោះគប់វាល់“មូលនិធិដើម្បីអ្នកក្រ”ជំនួយផ្សព្វផ្សាយអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្តសុកត្រាំង។
បណ្តាអង្គភាពជូនផ្ទាំងនិមិត្តរូប​គប់វាល់“មូលនិធិដើម្បីអ្នកក្រ”ជំនួយផ្សព្វផ្សាយអនុវត្តបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្តសុកត្រាំង។

ថ្លែង​ការ​ណ៍ពិធី​​បំ​ផុស​​គ​ប់វាល់​ “មូល​និធិដើម្បី​អ្នក​ក្រ” ជំនួយ​ផ្សព្វ​ផ្សាយ​អនុ​វត្ត​បំ​បាត់​ ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​លើភូមិ​ដ្ឋាន​ខេត្ត​ឆ្នាំ២០២៥ អនុ​ប្រធាន​គណៈ​កម្មាធិការ​ ប្រ​ជាជន​ខេត្ត​ង្វៀង​វ៉ាំងខើយបាន​ឱ្យ​ដឹង​ ពេល​កន្លង​ ខេត្ត​សុក​ត្រាំង​តែង​ទទួល​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ចង្អុល​ការ​របស់​រដ្ឋាភិបាល​ ការ​ជំនួយ​របស់​ក្រសួង​ គណៈ​ផ្នែក​មជ្ឈិម​និង​ការ​គប់វាល់​របស់​សប្បុរសជន​ក្នុង​ការ​ងារ​សុខុមាលភាព​សង្គម​ រួម​ចំ​ណែក​លើក​កម្ពស់​ជីវ​ភាព​សម្ភារៈ​ស្មារតីរបស់​ប្រ​ជាជន​ក្នុង​ខេត្ត​។ ខេត្ត​សុក​ត្រាំង​​​ក​ត់សម្គាល់​និង​ដឹង​គុណ​យ៉ាង​ជ្រាលជ្រៅ​ចំ​ពោះ​ថ្នាក់​ដឹក​នាំក្រុម​ហ៊ុន​ អា​ជីវកម្ម​បាន​រួម​ដំណើរ​ ជំនួយ​ដល់​ភូមិ​ភាគ​។

ពិសេស​គឺកម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​ជាគោល​ការ​ណ៍​ធំ​​​របស់​បក្ស​ និង​រដ្ឋ​ នេះ​ជាភារកិច្ច​នយោបាយ​យ៉ាង​សំ​ខាន់​ផង​និង​នាំមក​នូវ​អត្ថ​ន័យ​ប្រ​កបដោយ​មនុស្ស​សាស្រ្ត​យ៉ាង​ជ្រាលជ្រៅ​ផង​ បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​គិត​អា​ននៃ​គណៈ​កម្មាធិការ​បក្ស​ រដ្ឋ​អំ​ណាច​ រណសិរ្ស បណ្តា​អង្គ​ការ​នយោបាយ​-សង្គម​និង​ទូទាំង​សង្គម​ចំ​ពោះ​បណ្តា​គ្រួ​សារ​ជួបការ​លំ​បាក​ពីផ្ទះ​នៅ​។ ទន្ទឹម​នោះ​ លើក​ទឹក​ចិត្ត​ប្រ​ជាជន​គ្រប់​ជាន់​ថ្នាក់​បំ​ផុត​គឺ​អ្នក​មាន​សគុណ​ គ្រួសារ​ក្រ គ្រួសារ​ក្បែរក្រដែល​មាន​ជីវភាព​លំ​បាក​ឈាន​ឡើង​ក្នុង​ជីវ​ភាព​។

ដើម្បី​អនុ​វត្ត​សម្រេច​ទិស​ដៅ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​ចំ​នួន​៨.៦៧៣ខ្នង​លើ​ភូមិ​ដ្ឋាន​ខេត្ត​ ទន្ទឹម​នោះ​ ប្រ​ភពជំនួយ​នៃ​ថវិកា​ម​ជ្ឈិម​ ភូមិ​ភាគ​ គឺខេត្ត​គប្បីកៀរគរបន្ថែម​ជិត​ ៨៨ពាន់​លាន​ដុងប៉ុន្តែ​ដោយ​លក្ខ​ណៈ​សេដ្ឋ​កិច្ច​-សង្គម​របស់​ខេត្ត​នៅ​ជួបការ​លំ​បាក​ម្ល៉ោះ ហើយ​ត្រូវ​ពឹងលើការ​ជំនួយ​ពីសហគមន៍​។

ថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងតំណាងទាំងឡាយចូលរួមគប់វាល់ផ្ទាល់នៅពិធីបំផុស ចលនា។
ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូន​ប័ណ​សរ​សើរ​ឱ្យ​បណ្តា​អង្គភាព​សកម្ម​ចូល​រួម​ជំ​នួយ​កម្ម​វិធី​បំ​បាត់​ផ្ួះ​បណ្តោះ​អាសន្ន​ផ្ទះ​ទ្រុឌ​ទ្រោម​។

ក្នុង​ពិធី​បំ​ផុស​​ សម​មិត្ត​ង្វៀង​វ៉ាំងខើយអំ​ពាវ​នាវ​ចំ​ពោះ​សប្បុរសជន​ ក្រុម​ហ៊ុន អជីវកម្ម​​ សម្ព័ន្ធ​​ក្រុម​ហ៊ុន​ បណ្តា​អង្គ​ការ​ បុគ្គល​ក្នុង​និង​ក្រៅ​ខេត្ត​ សមូហ​ភាព​កម្មាភិបាល​ បក្ខ​ជន​ បុគ្គលិក អ្នក​ពល​កម្ម​ កង​កម្លាំង​ប្រ​ដាប់​អា​វុធនិង​ប្រ​ជាជន​គ្រប់​ជាន់​ថ្នាក់​ក្នុង​ខេត្ត​ដើម្បី​បន្ត​អនុ​វត្ត​ សម្រេច​ការ​ជំនួយ​ផ្ទះ​នៅ​ជូន​គ្រួសារ​មាន​សគុណ​ គ្រួសារ​ក្រ គ្រួសារ​ក្បែរក្រតាម​ផែន​ការ​ ដាក់​ចេញ។

ក្នុង​ពិធី​នេះ​បណ្តា​គ្រួសារ​ដែល​បាន​ជំនួយ​ផ្ទះ​នៅ​ពីកម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌ​ទ្រោម​បាន​សម្តែង​នូវ​ក្តី​រីក​រាយ​និង​អរ​គុណ​គណៈ​កម្មាធិការ​បក្ស​ រដ្ឋ​អំ​ណាច​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ជំនួយ​ផ្ទះ​នៅ​ បង្ក​លក្ខ​ណៈ​ដើម្បី​គ្រួសារ​មាន​កន្លែង​នៅ​រឹង​មាំ ឈាន​ឡើង​ក្នុង​ជីវភាព​។

ថ្នាក់​ដឹក​នាំស្រុក​គេសាត់​ថ្លែង​ការ​ណ៍​ប្តេជ្ញានិង​បន្ត​ចង្អុល​ការ​អនុ​វត្ត​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​លើភូមិ​ដ្ឋាន​ស្រុក​សម្រេច​មុន​ថ្ងៃ​ទី៣០មិថុនា​ឆ្នាំ២០២៥។

ក្នុង​ពិធី​បំ​ផុស​ចលនា បណ្តា​សប្បុរសជន​ ក្រុម​ហ៊ុន​ អា​ជីវកម្ម​ សម្ព័ន្ធ​​ក្រុម​ហ៊ុន​ អង្គ​ការ​ បុគ្គល​ក្នុង​និង​ក្រៅ​ខេត្ត​បានចុះ​ឈ្មោះ​​​​គប់វាល់​ថវិកា​ជាង​៨ពាន់​លាន​ដុង។ ថ្នាក់​ដឹក​នាំខេត្ត​និង​បណ្តា​តំ​ណាង​ចូល​រួម​គប់វាល់​ផ្ទាល់​នៅ​ពិធី​បំ​ផុស​​ដោយ​ទឹក​ប្រាក់​ជិត​៩៨​​លាន​ដុង។

ថ្នាក់ដឹកនាំខេត្តសុកត្រាំងជូនប័ណ្ណសរសើរដល់បណ្តាអង្គភាពដែលបានជំនួយកម្មវិធីបំបាត់ផ្ទះបណ្តោះអាសន្នផ្ទះទ្រុឌទ្រោមលើភូមិដ្ឋានខេត្ត។
សម​មិត្ត​ហូ​ធី​កឹម​ដាវអនុ​លេ​ខា​ប្រ​ចាំ​ការ​បក្ស​ខេត្ត​​ប្រ​ធាន​ក្រុម​ប្រឹក្សា​ប្រ​ជា​ជន​ខេត្ត​ថ្លែង​ការណ៏​នៅ​ពិធី​បំ​ផុស។

ថ្លែង​ការ​ណ៍​ក្នុង​ពិធី​នេះ​ សម​មិត្ត​ហូធីកឹមដាវ​សង្កត់ធ្ងន់​ ដើម្បី​បន្ត​អនុ​វត្ត​ទិស​ដៅ​បំ​បាត់​ផ្ទះ​ បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​លើភូមិ​ដ្ឋាន​ខេត្ត​ធានា​សម្រេច​តាម​ផែន​ការ​ក្នុង​ពេល​ខាង​មុខ គណៈ​ចង្អុល​ការ​ផ្សព្វ​ផ្សាយ​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​ខេត្ត​ស្នើគណៈ​កម្មា​ធិ​ការ​បក្ស​ រដ្ឋ​អំ​ណាច​ ផ្នែក​សម​ត្ថកិច្ច​ រណសិរ្សនិង​បណ្តា​អង្គ​ការ​នយោបាយ​-សង្គម​គ្រប់​ថ្នាក់​ ជាមួយ​ស្មារតីប្រ​ញាប់ បន្ត​ផ្សព្វ​ផ្សាយ​មាន​ប្រ​សិទ្ធភាព​តាម​ផែន​ការ​ដាក់​ចេញ ពង្រឹង​ការ​ងារ​ដឹក​នាំ ចង្អុល​ការ​យ៉ាង​ប្រ​កិត​ កៀរគរនៃ​ទូទាំង​ប្រ​ព័ន្ធ​នយោបាយ​លើភូមិ​ដ្ឋាន​ខេត្ត​ជា​មួយ​ស្មារតីប្តេជ្ញា ប្រ​ញាប់។

ពង្រីកស្មារតីខ្លួន​ទីពឹងខ្លួន​ មិន​សំ​អា​ង​លើការ​ជំនួយ​របស់​មជ្ឈិម​។ គណៈ​ចង្អុល​ការ​គ្រប់​​ថ្នាក់​តែង​ពិនិត្យ​ការ​ងារ​អនុ​វត្ត​ ធានា​តាម​សេច​ក្តី​កំ​ណត់​ ឆ្លើយតប​តម្រូវ​ការ​របស់​អ្នក​ជំនួយ​និង​​មាន​ការ​ច្បាស់​លាស់​ បើក​ចំ​ហ។ ពង្រឹង​ការ​ងារ​ពិនិត្យ​ គ្រប់​គ្រង​ភូមិ​ដ្ឋាន​ ម្ចាស់​ការ​ សហការ​ជាមួយ​ស្ថាប័ន​នានា​បង្ក​លក្ខ​ណៈ​ដើម្បី​ជម្រុញ​ល្បឿន​សម្រេច​ការ​កសាង​ ជួស​ ជុល​ផ្ទះ​នៅ​ជូន​​មុខសញ្ញាចំ​ណុះ​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​លើ​ភូមិ​ដ្ឋាន​។ ប្រ​ភពក​ម្លាំង​គប្បីកៀរគរក្នុង​ពេល​ខាង​មុខ គឺត្រូវ​ការ​ច្រើន​គប្បីបន្ត​ជម្រុញ​ ផ្សព្វ​ផ្សាយ​ សង្កត់ធ្ងន់​អត្ថ​ន័យ​មនុស្សសាស្រ្ត​នៃ​កម្ម​វិធី​ អំ​ពាវ​នាវ​ពីការ​គប់វាល់​ពីបណ្តា​ អង្គ​ការ​ បុគ្គល​ក្នុង​និង​ក្រៅ​ខេត្ត​។ ពិសេស​គឺបង្ក​ការ​ស្រប​មតិរបស់​សង្គម​ដើម្បី​អ្នក​រាល់​គ្នា​ ចែក​រំលែកព្រួត​ដៃ​ជំនួយ​ “មិន​ចោល​នរណាម្នាក់ឡើយ​​”។

សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តថ្លែង ការណ៍ក្នុងពិធីបំផុសចលនា។
ថ្នាក់​ដឹក​នាំ​ខេត្ត​សុក​ត្រាំង​និង​បណ្តា​តំ​ណាង​ចូល​រួម​គប់​វាល់​ផ្ទាល់​នៅ​ពិធីបំផុស​។

អនុ​លេខាប្រ​ចាំការ​បក្ស​ខេត្ត​ហូធីកឹមដាវ​បាន​ឱ្យ​ដឹង​ ពិធី​បំ​ផុស​​ថ្ងៃ​នេះ​ ជាឱកាស​ដើម្បី​យើង​ទាំង​ឡាយ​សាយ​ភាយ​ស្មារតីទទួល​បន្ទុក​ កៀរគរប្រ​ភពក​ម្លាំង​ដើម្បី​ជំនួយ​គ្រួ​សារ​ក្រឈាន​ឡើង​លំ​នឹង​ក្នុង​ជីវភាព​។ អនុ​លេខាប្រ​ចាំការ​បក្ស​ខេត្ត​ក៏​អំ​ពាវ​នាវ​បណ្តា​ គណៈ​ផ្នែក​នានា​ សមាជិកសម្ព័ន្ធយុវជន​ សមាជិក​ កង​កម្លាំង​ប្រ​ដាប់​អា​វុធ សហ​គមន៍​អា​ជីវកម្ម​និង​ទូទាំង​ប្រ​ជាជន​ពង្រីកប្រ​ពៃ​ណីសាម​គ្គី សកម្ម​ចូល​រួម​គប់វាល់​ជាមួយ​ស្មារតី “នរណាមាន​អី​គប់វាល់​ហ្នឹង នរណាមាន​កម្លាំង​គប់វាល់​កម្លាំង​ នរណាមាន​ថវិកា​គប់​វាល់​ថវិកា​ នរណាមាន​តិច​គប់វាល់​តិច​ នរណាមាន​ច្រើន​គប់វាល់​ច្រើន​” ដើម្បី​អនុ​វត្ត​សម្រេច​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​លើភូមិ​ដ្ឋាន​ខេត្ត​មុន​ថ្ងៃ​ទី៣០​មិថុនា​ឆ្នាំ២០២៥។

នា​ឱកាស​នេះ​ គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ជូន​ប័ណ្ណ​សរ​សើរ​ដល់​បណ្តា​សប្បុរសជន​ ក្រុម​ហ៊ុន​ អា​ជីវកម្ម​ សម្ព័ន្ធក្រុម​ហ៊ុន​ បណ្តា​អង្គ​ការ​ បុគ្គល​ក្នុង​និង​ក្រៅ​ខេត្ត​បាន​ចូល​រួម​គប់វាល់​ អនុ​វត្ត​កម្ម​វិធី​បំ​បាត់​ផ្ទះ​បណ្តោះ​អា​សន្នផ្ទះ​ទ្រុឌទ្រោម​ខេត្ត​សុក​ត្រាំង​៕

ជីបាវ​-សុផល