ឃុំហូវថាញ់សម្រេចបទដ្ឋានឃុំជនបទថ្មីលើកកម្ពស់

17:22, 07/02/2025

ថ្ងៃ​ទី៧កុម្ភៈ នៅ​ឃុំ​ហូវ​ថា​ញ់ ស្រុក​ឡុង​ភូ (សុក​ត្រាំង​) គណៈ​កម្មាធិការ​ប្រ​ជាជន​ស្រុក​ឡុង​ភូបាន​ចាត់​តាំង​ពិធី​ប្រ​កាស​សេច​ក្តី​សម្រេច​របស់​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ទទួល​ស្គាល់​ឃុំ​ហូវ​ថា​ញ់សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មីលើក​កម្ពស់​។ ចូល​រួម​មាន​បណ្តា​សម​មិត្ត​លេវ៉ាំងហ៊ីវ-សមាជិកគណៈ​អចិន្ត្រៃ​យ៍​បក្ស​ខេត្ត​ អនុ​ប្រធាន​ក្រុម​ប្រឹក្សាប្រ​ជាជន​ខេត្ត វឿងក្វុក​ណាម​-សមាជិកបក្ស​ខេត្ត​ អនុ​ប្រធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ ឡឹម​តៀង​ថា​ច់-សមាជិកបក្ស​ខេត្ត​ លេខាប​ក្សស្រុក​ឡុងភូ វឿងតឹង​វូ-អនុ​លេខាប្រ​ចាំការ​បក្ស​ស្រុក​ ប្រ​ធាន​ក្រុម​ប្រឹក្សាប្រ​ជាជន​ស្រុក​ ហ្វិញឌឹក-ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ស្រុក​ ថ្នាក់​ដឹក​នាំបណ្តា​ម​ន្ទីរគណៈ​ផ្នែក​នានា​ ថ្នាក់​នាំបណ្តា​ការិយាល័យ​របស់​ស្រុក​ឡុង​ភូ។

ចុង​ឆ្នាំ២០២៣ ឃុំ​ហូវ​ថា​ញ់សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មី បក្ខ​ភាគ​ រដ្ឋ​អំ​ណាច​និង​ប្រ​ជាជន​ឃុំ​ម្ចាស់​ការ​ ពង្រីកកម្លាំង​សាម​គ្គី ផ្សព្វ​ផ្សាយ​អនុ​វត្ត​យ៉ាង​ប្តូរផ្តាច់​ ព្រម​ៗគ្នា​បណ្តា​ដំណោះ​ស្រាយ​កសាង​ជន​បទ​ថ្មីលើក​កម្ពស់​ដោយ​របៀប​ធ្វើច្នៃ​ប្រ​ឌិត ​ប្រ​មូល​ផ្តុំ​​ត្រូវ​​កន្លែង​សំ​ខាន់​ វិនិ​យោគ​កសាង​ព្រម​ៗគ្នា​បណ្តា​ហេដ្ឋារចនាសម្ព័ន្ធគមនាគ​មន៍​ ធារាសាស្រ្ត​ វប្បធ​ម៌​ សុខា​ភិ​បាល​ អប់​រំ ដោះ​ស្រាយ​ល្អ​បណ្តា​បញ្ហាសុខុមាលភាព​សង្គម​។ ក្រោយ​ពីអនុ​វត្ត​សម្រេច​បណ្តា​លក្ខ​ឋាន​ឃុំ​ជន​បទ​ថ្មីលើក​កម្ពស់​ ជីវភាព​សម្ភារៈ​និង​ស្មារតីរបស់​ប្រ​ជាជន​លើភូមិ​ដ្ឋាន​ឃុំ​តែង​បាន​កែល​ម្អ ទិដ្ឋ​ភាព​ជន​បទ​មាន​ការ​ផ្លាស់​ថ្មីយ៉ាង​ច្បាស់​ ប្រ​ព័ន្ធ​ន​យោ​បាយ​នៅ​មូល​ដ្ឋាន​តែង​បាន​ពង្រឹង​ សន្តិសុខ​សណ្តាប់​ធ្នាប់​រក្សាបាន​រឹង​មាំ។  លទ្ធ​ផលឃុំ​ហូវ​ថា​ញ់​សម្រេច​ប្រាក់​ចំ​ណូល​បាន​៧២លាន​ដុង/ម្នាក់​/ឆ្នាំ អត្រា​គ្រួសារ​ក្រថយចុះ​នៅ​ត្រឹម​តែ​០,៧៣%​ លើភូមិ​ដ្ឋាន​ឃុំ​គ្មាន​នៅ​ផ្ទះ​បណ្តោះ​អា​សន្ន ផ្ទះ​ទ្រុឌទ្រោម​ អត្រា​គ្រួសារ​មាន​ផ្ទះ​រឹង​មាំ ស្រូបអត្រា​ជិត​៨៣%។

សមមិត្តវឿងក្វុកណាម(ខាងឆ្វេងដៃ)-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងជូនសេចក្តីសម្រេចទទួលស្គាល់ឃុំហូវថាញ់ ស្រុកឡុងភូ(សុកត្រាំង) សម្រេចបទដ្ឋានឃុំជនបទថ្មីលើកកម្ពស់។
សមមិត្តវឿងក្វុកណាម(ខាងឆ្វេង)-សមាជិកបក្សខេត្ត អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំងជូនសេចក្តីសម្រេចទទួលស្គាល់ឃុំហូវថាញ់ ស្រុកឡុងភូ(សុកត្រាំង) សម្រេចបទដ្ឋានឃុំជនបទថ្មីលើកកម្ពស់។

 

សមមិត្តលេវ៉ាំងហ៊ីវ(ខាងឆ្វេងដៃ)-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងជូនថវិកា១០០លានដុងរបស់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងដល់ឃុំហូវថាញ់ ស្រុកឡុងភូ(សុកត្រាំង)។
សមមិត្តលេវ៉ាំងហ៊ីវ(ខាងឆ្វេង​)-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត អនុប្រធានប្រ​ចាំ​ការ​ក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងជូនថវិកា១០០លានដុងរបស់គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងដល់ឃុំហូវថាញ់ ស្រុកឡុងភូ(សុកត្រាំង)។

សម​មិត្ត​វឿងក្វុក​ណាម​ស្ងើច​សរ​សើរ​បណ្តា​លទ្ធ​ផលដែល​ឃុំ​ហូវ​ថា​ញ់សម្រេច​បាន​ក្នុង​ការ​កសាង​ឃុំ​សម្រេច​បទ​ដ្ឋាន​ជន​ទថ្មីលើក​កម្ពស់​។ ទន្ទឹម​នោះ​ស្នើឃុំ​ហូវ​ថា​ញ់មិន​បង្អង់​លើក​កម្ពស់​តួនាទី ភារៈ​នៃ​គណៈ​កម្មាធិការ​បក្ស​ រដ្ឋ​អំ​ណាច​និង​ទូទាំង​ប្រ​ព័ន្ធ​នយោបាយ​ពីថ្នាក់​ស្រុក​ដល់​ថ្នាក់ឃុំ​ បំ​ផុត​គឺតួនាទីឈាន​មុខរបស់​អ្នក​ជាប្រ​ធាន​ក្នុង​ការ​កសាង​ជន​បទថ្មី។ ពង្រឹង​កិច្ច​ចង្អុល​ការ​អនុ​វត្ត​៦កម្ម​វិធី​ប្រ​ធាន​បទ​ដើម្បី​ពង្រីកសក្តានុភាព​របស់​ភូមិ​ភាគ​ក្នុង​ការ​កសាង​ជន​បទ​ថ្មី។ បន្ត​អនុ​វត្ត​មាន​ប្រ​សិទ្ធភាព​រចនាសម្ព័ន្ធផ្នែក​កសិកម្ម​ ក្នុង​នោះ​ ជំនួយ​ប្រ​ជាជន​បើក​ទូលាយ​បណ្តា​ទម្រង់​បង្វែរសេដ្ឋ​កិច្ច​មាន​ប្រ​សិទ្ធភាព​ដូច​ ផលិតស្រូវ​អតិផល ST២៥ ដាំឈើហូបផ្លែ បន្លែដែល​មាន​តម្លៃ​សេដ្ឋ​កិច្ច​ខ្ពស់​។ យក​ចិត្ត​ទុក​ដាក់​បណ្តា​បញ្ហា ការ​ពារបរិស្ថាន​និង​បង្ក​ទិដ្ឋ​ភាព​ជន​បទ​ស្អាត-បៃ​តង-សុវត្ថិភាព​។ ពង្រីកតួនាទីអ្នក​មាន​ប្រិយភាព​ ពង្រីកគំ​រូឈាន​មុខនៃ​បក្ខ​ជន​ សមាជិក កម្មាភិបាល​ បុគ្គលិក ក្នុង​ការ​ផ្សព្វ​ផ្សាយ​ សាយ​ភាយ​តម្លៃ​ខ្លឹម​សារ​ ស្មារតីកសាង​ជន​បទ​ថ្មីដល់​ប្រ​ជាជន​។

សមមិត្តឡឹមហ្វាងម៉ូវ-ប្រធានគណៈជនជាតិខេត្តសុកត្រាំងនិងសមមិត្តទឺតូក្វៀង-អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដល់សមូហភាពនិងបុគ្គលដែលសម្រចស្នាដៃឆ្នើមក្នុងការកសាងឃុំហូវថាញ់សម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់។

សមមិត្តឡឹមហ្វាងម៉ូវ-ប្រធានគណៈជនជាតិខេត្តសុកត្រាំងនិងសមមិត្តទឺតូក្វៀង-អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដល់សមូហភាពនិងបុគ្គលដែលសម្រេចស្នាដៃឆ្នើមក្នុងការកសាងឃុំហូវថាញ់សម្រេចបទដ្ឋានជនបទថ្មីលើកកម្ពស់។

តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកឡុងភូ(សុកត្រាំង)តំណាងឱ្យសមាគមជម្រុញការសិក្សាខេត្តសុកត្រាំងជូនអាហារូបករណ៍ដល់សិស្សានុសិស្សលើភូមិដ្ឋានឃុំហូវថាញ់ ស្រុកឡុងភូ(សុកត្រាំង)។
តំណាងថ្នាក់ដឹកនាំគណៈកម្មាធិការប្រជាជនស្រុកឡុងភូ(សុកត្រាំង)តំណាងឱ្យសមាគមជម្រុញការសិក្សាខេត្តសុកត្រាំងជូនអាហារូបករណ៍ដល់សិស្សានុសិស្សលើភូមិដ្ឋានឃុំហូវថាញ់ ស្រុកឡុងភូ(សុកត្រាំង)។

ឱកាសនេះ​ មាន​សមូហ​ភាព​ចំ​នួន​២និង​ឯកជន​ចំ​នួន​៤បាន​ទទួល​ប័ណ្ណ​សរ​សើរ​របស់​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ខេត្ត​ដែល​សម្រេច​ភារកិច្ច​ឆ្នើម​ក្នុង​ការ​កសាង​ឃុំ​ហូវ​ថា​ញ់​សម្រេច​បទ​ដ្ឋាន​ឃុំ​ជន​បទ​ថ្មីលើក​កម្ពស់​។ មាន​សមូហ​ភាព​ចំ​នួន​២និង​ឯកជន​ចំ​នួន​៤បាន​ទទួល​លិខិត​សេរ​សើរ​របស់​ប្រ​ធាន​គណៈ​កម្មាធិការ​ប្រ​ជាជន​ស្រុក​ពីព្រោះ​បាន​គប់វាល់​ក្នុង​ការ​ក​សាង​ឃុំ​ហូវ​ថា​ញ់សម្រេច​ជន​បទ​ថ្មីលើក​កម្ពស់​។ល។ គណៈ​កម្មាធិការ​បក្ស​ ក្រុម​ប្រឹក្សាប្រ​ជាជន​ គណៈ​កម្មាធិការ​ប្រ​ជាជន​ គណៈ​កម្មាធិការ​រណសិរ្សមាតុ​ភូមិ​វៀណាម​ខេត្ត​សុក​​ត្រាំង​ជូន​គណៈ​កម្មាធិការ​ប្រ​ជាជន​ឃុំ​ហូវ​ថា​ញ់១០០លាន​ដុង សមាគមជម្រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ជូន​អា​ហារូប​ករ​ណ៍​ចំ​នួន​២០ចំ​ណែក​ដល់​សិស្សចំនួន២០រូប​នៅ​ឃុំ​ហូវ​

ថា​ញ់ ក្រុម​ហ៊ុន​ជាសមាជិកមួយ​ឆ្នោត​ជាតិ​សុក​ត្រាំង​ជូន​ផ្ទះ​២ខ្នង បណ្តា​ធនាគារ​ក៏​ជូន​អំ​ណោយ​ជា​ច្រើន​ចំ​ណែក​ដល់​ប្រ​ជាជន​នៅ​លើភូមិ​ដ្ឋាន​ឃុំ​ហូវថា​ញ់៕    

  ធ្វីលីវ-សុផល