តំណាងទាំងឡាយចូលរួមពិធីប្រកាសសេចក្តីសម្រេច។ |
អស់រយៈកាល១៣ឆ្នាំផ្សព្វផ្សាយកម្មវិធីទិសដៅជាតិកសាងជនបទថ្មី ឃុំមីភឿកបានសម្រេច សមិទ្ធផលលេចធ្លោជាច្រើន។ ជាក់ស្តែង ឃុំបានអនុវត្តកែសម្រួលគម្រោងប្លង់សមស្របជាមួយទិសដៅអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់ឃុំ ដំណាក់កាល២០២១-២០២៥ ឆ្លើយតបសំណូមពរពីការអនុវត្តរចនាសម្ព័ន្ធផ្នែកកសិកម្មផ្សារភ្ជាប់នឹងទប់ទល់ជាមួយការប្រែប្រួលអាកាសធាតុ ដំណាក់កាលកសាងក្រុងផ្សារទំនើបនិងការពារបរិស្ថានជនបទ មណ្ឌលមុខងារសេវាឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ចជនបទសមស្របជាមួយនឹងស្ថានភាពសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។ បណ្តាដងផ្លូវគមនាគមន៍តែងបានចាក់កៅស៊ូ ចាក់បេតុងធានារថយន្តបើកបរជុំឆ្នាំ។
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តប្រគល់សេចក្តី សម្រេចទទួលស្គាល់ឃុំមីភឿក ស្រុកមីទូ (សុកត្រាំង) សម្រេចបទដ្ឋានឃុំជនបទថ្មី។ |
សាលាសម្រេចបទដ្ឋានជាតិទាំង៥/៥ សម្រេច១០០% មានភូមិ១៣/១៣សម្រេចបទដ្ឋានភូមិ វប្បធម៌ អត្រាគ្រួសារប្រើប្រាស់ទឹកស្អាតតាមស្តង់ដារសម្រេច៧១%។ អត្រាមានផ្ទះនៅរឹងមាំនិងពាក់កណ្តាលរឹងមាំសម្រេច៨៥% ឃុំមិននៅមានផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោម។ រចនាសម្ព័ន្ធផលិតមានប្រសិទ្ធភាព ជាមួយទម្រង់ដាំដុះ ចិញ្ចឹមនាំមកនូវចំណូលដល់ប្រជាជន អត្រាពលកម្មឆ្លងការបណ្តុះបណ្តាលសម្រេច៧១%។ រចនាសម្ព័ន្ធការផលិតនិងពលកម្មមានការងារធ្វើបានរួមចំណែកលើកកម្ពស់ប្រាក់ចំណូលប្រជាជននៅក្នុងឃុំ។ ជាមួយកម្រិតចំណូលជាង៦២លានដុង/ម្នាក់/ឆ្នាំ(២០២៤) បន្ថយគ្រួសារក្ររបស់ឃុំចុះត្រឹមតែ១,៧%។
សមមិត្តង្វៀងវ៉ាំងថុង-សមាជិកគណៈអចិន្រ្តៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការត្រួតពិនិត្យបក្សខេត្តសុកត្រាំងនិងសមមិត្តវឿងក្វុកណាម-សមាជិកបក្សខេត្ត អនុប្រធាន គណៈកម្មាធិការប្រជាជនខេត្ត ជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ដល់សមូហភាពនិងបុគ្គលដែលសម្រេចស្នាដៃឆ្នើមក្នុងភារកិច្ចកសាងឃុំមីភឿកសម្រេចបទដ្ឋានជនបទថ្មី។ |
នាឱកាសនេះមានសមូហភាពចំនួន២និងបុគ្គលចំនួន៤រូបបានទទួលប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដែលសម្រេចភារកិច្ចឆ្នើមក្នុងការកសាងឃុំមីភឿកសម្រេចបទដ្ឋានឃុំជនបទថ្មី។ មានសមូហភាពចំនួន៧និងបុគ្គលចំនួន១៤រូបបានទទួលលិខិតសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនស្រុកដែលមានការគប់វាល់កសាងឃុំមីភឿកសម្រេចបទដ្ឋានឃុំជនបទថ្មី។
សមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តសុកត្រាំងជូនអំណោយដល់គ្រួសារគោលនយោបាយនៅឃុំមីភឿក។ |
សមមិត្តហូធីកឹមដាវ-ជូនអំណោយចំនួន២០ចំណែកដល់គ្រួសារគោលនយោបាយនិងគ្រួសារក្រនៅក្នុងឃុំ ក្រុមហ៊ុនចំកាត់ឆ្នោតជាតិសុកត្រាំងជូនរថយន្តសង្រ្គោះ១គ្រឿងឱ្យឃុំ សមាគមនារីស្ថានប័នគណៈបញ្ជាការយោធាខេត្តជូនអាហារូបករណ៍ចំនួន២០ចំណែកដល់សិស្សឆ្លងផុតការលំបាករៀនពូកែ ធនាគារកសិកម្មនិងអភិវឌ្ឍជនបទខេត្តជូនផ្ទះចំនួន៥ខ្នងឱ្យប្រជាជនក្នុងឃុំ ព្រមទាំងអង្គការនានាជូនអំណោយដល់ប្រជាជននិងប្អូនៗសិស្សានុសិស្សលើភូមិដ្ឋានឃុំ។
សមមិត្តត្រឹងវ៉ាំងឡូវ-អនុលេខាបក្សខេត្ត ប្រធានគណៈកម្មាធិការប្រជាជនខេត្តនិងថ្នាក់ដឹកនាំក្រុមហ៊ុនចំាកាត់ជាសមាជិកាមួយឆ្នោតជាតិសុកត្រាំងជូនរថយន្តសង្រ្គោះ១គ្រឿងឱ្យឃុំមីភឿក។
សមមិត្តវឿងក្វុកណាមជូនពរនិងស្ងើចសរសើរបណ្តាស្នាដៃដែលឃុំមីភឿកសម្រេចបានខិតខំសម្រេច១៩/១៩លក្ខឋានជនបទថ្មី។ តាមនោះ ស្នើឃុំមីភឿកបន្តផ្សព្វផ្សាយចលនាប្រជាជនដើម្បីយល់ច្បាស់ពីអត្ថន័យយ៉ាងធំធេងក្នុងការកសាងជនបទថ្មី បង្កើនអភិវឌ្ឍការផលិត រចនាសម្ព័ន្ធឡើងវិញផ្នែកកសិកម្មផ្សារភ្ជាប់នឹងការកសាងជនបទថ្មីដោយចីរភាព។ ពង្រីកជាងទៀតតួនាទីឈានមុខ គំរូ រវាសរវៃ ច្នៃប្រឌិតរបស់កម្មាភិបាល បក្ខជន អ្នកមានប្រិយភាព ក្នុងសហគមន៍និងសមាជិកបណ្តាអង្គការមហាជនក្នុងការអនុវត្តបណ្តាខ្លឹមសារកសាងជនបទថ្មីនៅតាមគ្រួសារ តាមភូមិនានា តាមមណ្ឌលអាសយជន។ អនុវត្តព្រមៗគ្នាបណ្តាដំណោះ ស្រាយទាក់ទាញការវិនិយោគ កៀរគរប្រភពកម្លាំងដើម្បីកសាងជនបទថ្មី។ រក្សា លើកម្ពស់គុណភាពបណ្តាលទ្ធផលដែលសម្រេចបាននិងចាប់ផ្តើមភ្លាមក្នុងការពិនិត្យកសាងផែនការ ដំណាក់កាលជាក់ស្តែងដើម្បីសម្រេចឃុំជនបទថ្មីលើកកម្ពស់៕ |
ធ្វីលីវ-សុផល
Thông tin bạn đọc
Đóng Lưu thông tin