រសៀលថ្ងៃទី២៤ ធ្នូ នៅមជ្ឈមណ្ឌលវប្បធម៌និងសន្និបាតខេត្តសុកត្រាំង គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងបានចាត់តាំងពិធីប្រគល់ផ្ទះឱ្យគ្រួសារក្រ គ្រួសារក្បែរក្រជួបលំបាកពីផ្ទះនៅលើភូមិដ្ឋានខេត្តសុកត្រាំងអាស្រ័យក្រុមហ៊ុនចំកាត់ជាសមាជិកមួយនៃឆ្នោតជាតិសុកត្រាំងជំនួយ។ ចូលរួមមានបណ្តាសមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត ហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តព្រមទាំងបណ្តាសមាជិកក្នុងគណៈប្រតិបត្តិការបក្ខភាគខេត្ត ថ្នាក់ដឹកនាំ មន្ទីរ គណៈផ្នែក អង្គការមហាជននិងក្រុមហ៊ុនចំកាត់ជាសមាជិកមួយនៃឆ្នោតជាតិសុកត្រាំង។
ថ្នាក់ដឹកនាំខេត្តនិងតំណាងទាំងឡាយចូលរួមពិធីប្រគល់ផ្ទះ។ |
ក្នុងឆ្នាំ២០២៤ គណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំងបានសហការជាមួយផ្នែកនានានិងគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមបណ្តាស្រុក ទីរួមខេត្ត ក្រុងផ្សព្វផ្សាយកសាងនិងប្រគល់ផ្ទះចំនួន៥១២ខ្នងឱ្យគ្រួសារជួបលំបាកពីផ្ទះនៅលើភូមិដ្ឋានខេត្ត។ ក្នុងនោះមានផ្ទះ១២០ខ្នងអាស្រ័យក្រុមហ៊ុនចំកាត់ជាសមាជិកមួយនៃឆ្នោតជាតិសុកត្រាំងជំនួយដោយថវិកាចំនួន៦ពាន់លានដុង បែងតាមភូមិដ្ឋានទាំង១១ស្រុក ទីរួមខេត្តនិងក្រុង។ ទន្ទឹមនោះ រាល់ឆ្នាំក្រុមហ៊ុនបានគប់វាល់អនុវត្តបណ្តាកម្មវិធីសុខុមាលភាពសង្គមយ៉ាងច្រើនលើភូមិដ្ឋានខេត្ត សរុបថវិកាជាង១៨ពាន់លានដុង/ឆ្នាំ។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត(សុកត្រាំង) (កណ្តាល)ជូនប័ណ្ណសរសើរឱ្យសមូហភាព។ |
ក្នុងដំណាក់កាលចាត់តាំងផ្សព្វផ្សាយអនុវត្ត គណះប្រចាំការនៃគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តបានសហការនិងចង្អុលការ គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមគ្រប់ថ្នាក់សហការជាមួយគណៈកម្មាធិការប្រជាជនស្រុក ទីរួមខេត្ត ក្រុងនិងផ្នែកនានាចាត់តាំងពិនិត្យគ្រួសារទាំងឡាយដើម្បីជម្រើស សហការជាមួយផ្នែកមានសមត្ថកិច្ចដើម្បីពិនិត្យផ្តល់សច្ចាប័នចំនួនគ្រួសារក្រជួបលំបាកពីផ្ទះនៅដែលត្រូវបានជំនួយកសាងផ្ទះនៅលើភូមិដ្ឋានខេត្តសុកត្រាំងឆ្នាំ២០២៤។ បណ្តាគ្រួសារក្របានជម្រើសដើម្បីកសាងផ្ទះបានប្រជុំប្រជាជនដោយបើកចំហនិងង្កើតបញ្ជី ចេញសេចក្តីសម្រេចបែងថវិកាដើម្បីផ្សព្វផ្សាយកសាង។
ថ្នាក់ដឹកនាំខេត្តសុកត្រាំងនិងតំណាងទាំងឡាយកាត់ខ្សែបូប្រគល់ផ្ទះឱ្យគ្រួសារក្រ គ្រួសារក្បែរក្រ។ |
ជំនួសមុខ គណៈកម្មាធិការបក្ស ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្ត សមមិត្តហូធីកឹមដាវ អរគុណបណ្តាទង្វើយ៉ាងល្អប្រសើរ ការគប់វាល់ ឧបត្ថម្ភរបស់អង្គការ ស្ថាប័ន ក្រុមហ៊ុន អាជីវកម្ម សប្បុរសជននិងប្រជាជនក្នុងនិងក្រៅខេត្តដែលបានជំនួយកសាងផ្ទះនៅឱ្យគ្រួសារក្រជួបលំបាកពីផ្ទះនៅក្នុងពេលកន្លង ពិសេសគឺក្រុមហ៊ុនចំកាត់ជាសមាជិកមួយនៃឆ្នោតជាតិសុកត្រាំង។ តាមសមមិត្តអនុលេខាប្រចាំការបក្សខេត្ត ការគប់វល់នេះ បានរួមចំណែកជាមួយខេត្តយើងអនុវត្តប្រសិទ្ធភាពពីការងារបន្ថយក្រដោយចីរភាព បំបាត់ផ្ទះបណ្តោះអាសន្ន ផ្ទះទ្រុឌទ្រោមជូនគ្រួសារក្រ គ្រួសារក្បែរក្រដែលជួបការលំបាកពីផ្ទះនៅ។
ថ្នាក់ដឹកនាំក្រុមហ៊ុនចំកាត់ជាសមាជិកមួយនៃឆ្នោតជាតិសុកត្រាំងប្រគល់ផ្ទាំងនិមិត្តរូបជំនួយមូលនិធិដើម្បីអ្នកក្រខេត្តឱ្យសមមិត្តងោហ៊ុង-សមាជិកគណៈអចិន្ត្រៃយ៍បក្សខេត្ត ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាមខេត្តសុកត្រាំង(ខាងឆ្វេង)។ |
សមមិត្ត ហូធីកឹមដាវ សង្ឃឹមថា ពេលខាងមុខ ក្រុមហ៊ុនចំកាត់ជាសមាជិកមួយនៃឆ្នោតជាតិសុកត្រាំងនិងបណ្តាអង្គការ ស្ថានប័ន ក្រុមហ៊ុន អាជីវកម្ម សប្បុរសជននិងប្រជាជនក្នុងនិងក្រៅខេត្តបន្តព្រួតដៃរួមជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចគប់វាល់ជាងទៀតដើម្បីបន្តអនុវត្តបណ្តាការងារសុខុមាលសង្គម គិតអានជូនគ្រួសារក្ររួមចំណែកជាមួយខេត្តបន្តជំនួយកសាង ជួសជុលផ្ទះជូនគ្រួសារក្រ គ្រួសារក្បែរក្រ ដែលជួបការលំបាកពីផ្ទះនៅលើភូមិដ្ឋានខេត្ត។
សមមិត្តឡឹមវ៉ាំងម៉ឹង-សមាជិកមជ្ឈិមបក្ស លេខាបក្សខេត្ត ប្រធានក្រុមតំណាងរដ្ឋសភាខេត្ត(សុកត្រាំង)និងសមមិត្តហូធីកឹមដាវ-អនុលេខាប្រចាំការបក្សខេត្ត ប្រធានក្រុមប្រឹក្សាប្រជាជនខេត្តជូនអំណោយដល់គ្រួសារក្រដែលបានជំនួយផ្ទះនៅ។ |
នាឱកាសនេះ បណ្តាសមមិត្តថ្នាក់ដឹកនាំបានជូនអំណោយដល់បណ្តាគ្រួសារដែលបានជំនួយ ផ្ទះនៅ។ ថ្នាក់ដឹកនាំក្រុមហ៊ុនចំកាត់ជាសមាជិកមួយនៃឆ្នោតជាតិសុកត្រាំងក៏ប្រគល់ផ្ទាំងនិមិត្តរូបជំនួយមូលនិធិដើម្បីអ្នកក្រខេត្តជាមួយថវិកាចំនួន៦ពាន់លានដុង។ ក្រៅពីនោះ ថ្នាក់ដឹកនាំខេត្តក៏ជូនប័ណ្ណសរសើររបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្តដល់សមូហភាពចំនួន២៨និងបុគ្គលចំនួន៦រូបដែលសម្រេចបានស្នាដៃក្នុងការគប់វាល់ជំនួយជនរួមជាតិនៅបណ្តាខេត្តភាគខាងជើងដែលឥទ្ធិពលពីព្យុះលេខ៣បង្កឡើង៕
ហាយហា-សុផល
Thông tin bạn đọc
Đóng Lưu thông tin