ជួយសមាជិកឈានឡើងធ្វើមាន

06:05, 27/12/2024

ដើម្បីជួយសមាជិកកសិករអភិវឌ្ឍសេដ្ឋកិច្ចបន្ថយក្រ សមាគមកសិករឃុំទ្រឿងខាញ់ ស្រុកឡុងភូ(សុកត្រាំង) មានដំណោះស្រាយជាក់ស្តែងជាច្រើនដូចៈ បង្កលក្ខណៈឱ្យសមាគមបានបុលប្រាក់ ហ្វឹកហាត់បច្ចេកទេស ឧបត្ថម្ភជី… ដល់សមាជិក។ ទង្វើទាំងនេះ បានជំរុញឱ្យសមាជិកកសិករចាកផុតក្រ ឈានឡើងធ្វើមានដោយស្របច្បាប់។

ដោយបានឧបត្ថម្ភបុលទុនវិនិយោគទិញគោ បច្ចុប្បន្ន គ្រួសារពូថាច់សាញ់មួយជំហានម្តងៗឈានឡើងធូរធារ។
ដោយបានឧបត្ថម្ភបុលទុនវិនិយោគទិញគោ បច្ចុប្បន្ន គ្រួសារពូថាច់សាញ់មួយជំហានម្តងៗឈានឡើងធូរធារ។

គំ​រូ​ដូច​ជា​សមា​ជិកផាងថា​ញ់យ៉ាង​ នៅ​ភូមិ​ទ្រឿង​ឡុក​ ឃុំ​ទ្រឿង​ខាញ់​មា​នស្ថាន​ភាព​លំ​បាក​ បច្ចុ​ប្បន្ន​ បាន​ចាក​ផុត​ក្រ ឈាន​ឡើង​ធូរ​ធារ​ដោយ​សារ​ការ​អនុ​វត្ត​ទម្រង់​បង្វែរ​ដី​ធ្វើ​ស្រូវ​ដែល​គ្មា​ន​ប្រ​សិ​ទ្ធភាព​មក​ដាំ​ដំណាំ​ដូចៈ ត្រសក់ ឪ​ឡឹក ឃ្លោក​ ត្រឡាច​ ល្ហុង​និង​បន្លែ​គ្រប់​ប្រ​ភេទ​។ ពីដី​ប៉ុន្មា​ន​កុង​ដែល​ឪ​ពុក​ម្តាយ​ទុក​មក​ ឥឡូ​វពូអភិ​វឌ្ឍន៍ផ្ទៃ​ដី​ដាំ​ដំណាំ​ជាង​១​ហិក​តា​។ រដូវ​ដើម​ឆ្នាំ​ ពូយ៉ាង​ដាំ​ឪ​ឡឹកមា​ន​ប្រាក់​ចំ​ណេញ​ជាង​៥០លាន​ដុង។ ដោយ​បាន​សមា​គមក​សិករ​ឃុំ​វិនិ​យោ​គពីមូល​និធិឧប​ត្ថម្ភ​កសិករ​ ចំ​នួន​៤០លាន​ដុង ពូដាំ​ល្ហុង​ បច្ចុ​ប្បន្ន​ ចម្ការ​ល្ហុង​របស់​ពូជិត​បាន​ប្រ​មូល​ផល។ តាម​បទ​ពិសោ​ធន៍​របស់​ពូយ៉ាង​ ល្ហុង​ជាប្រ​ភេទ​ឈើ​ហូប​ផ្លែ​ងាយ​ដាំ​ ងាយ​ថែទាំ​ ក្រោយ​ពី៤ខែ​ល្ហុងនឹង​បាន​ប្រ​មូល​ផល ជាមួយ​ផ្ទៃ​ដី​ដាំ​ល្ហុង​ជាង​​១ហិកតា​ ទិន្ន​ផលមធ្យម​ក្នុង​មួយ​កុង​ប្រ​ហែល​៥តោន​ មា​នតម្លៃ​ពី៥.០០០-​៦.០០០ដុង/គី​ឡូ​ក្រាម។ បន្ទាប់​ពីគិតការ​ចំ​ណាយ​រួច​ គាត់​ទទួល​បាន​ប្រាក់​ចំ​ណេញ​ប្រ​ហែល​២០លាន​​ដុង/កុង​។ ពូផាងថា​ញ់យ៉ាង​ចែក​រំ​លែក​៖ ពីទម្រង់​បង្វែរ​ឈើ​ហូប​ផ្លែ​ បច្ចុ​ប្បន្ន​ គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ក្រ ឈាន​ឡើង​ធូរ​ធារ ជាមួយ​ប្រាក់​ចំ​ណូល​មធ្យម​រៀង​រាល់​​ឆ្នាំគិតការ​ចំ​ណាយ​រួច​ប្រ​ហែល​ជិត​២០០លាន​ដុង។

ដូច​ជា​ពូយ៉ាង​ គ្រួ​សារ​ពូថា​ច់​សាញ់ សមា​ជិក​កសិករ​ភូមិ​ទ្រឿង​ថ ឃុំ​ទ្រឿង​ខាញ់​ ជាអ្នក​ខិត​ខំ​ឧស្សា​ហ៍ព្យា​យាម​ធ្វើ​ការ​រកស៊ី​ ប៉ុន្តែ​ដោយ​ខ្វះ​ទុន​ផលិត​ ដូច្នេះ​ កាល​ពី​មុន​ ផែន​ការ​អភិ​វឌ្ឍសេដ្ឋ​កិច្ច​បាន​បោះ​បង់​ចោល​ពាក់​កណ្តាល​ផ្លូវ​។ ជាច្រើន​​ឆ្នាំ​​បន្ត​បន្ទាប់​ គ្រួ​សារ​បង​បាន​ស្ថិត​ក្នុង​បញ្ជី​គ្រួ​សារ​ក្ររបស់​ភូមិ​។ ឆ្នាំ២០២០ សមា​គមក​សិករ​ឃុំ​ទ្រឿង​ខាញ់​បាន​ចុះ​កិច្ច​សន្យា​ជាមួយ​ធនា​គារ​គោល​នយោ​បាយ​សង្គម​ស្រុក​ ដើម្បី​គ្រួ​សារ​ពូបុល​៥០លាន​ដុង គ្រួ​សារ​ពូសាញ់ទិញ​គោពូជ​៣ក្បាល​ចិញ្ចឹម​។ ដោយ​មា​នប្រ​ភព​ចំ​ណី​បរិបូរ​ណ៍ រួម​ជាមួយ​អត្ថ​ប្រ​យោជន៍​រៀន​ច្រើន​ទម្រង់​ចិញ្ចឹម​គោប្រ​សិ​ទ្ធភាព​ក្នុង​ឃុំ​ ដូច្នេះ​ការ​ចិញ្ចឹម​របស់​ពូសាញ់មា​នភាព​ងាយ​ស្រួល​ ជួយ​ជីវភាព​គ្រួ​សារ​លំ​នឹង​បន្តិច​ម្តង​ៗ។ ក្រៅ​ពី​ការ​វិនិ​យោ​គ​ចិញ្ចឹម​សត្វ​ ប្តី​ប្រ​ពន្ធ​ពូនៅ​តែបន្ត​ធ្វើ​របរបន្ទាប់​បន្សំ​ជាច្រើន​ ដើម្បី​បំ​ពេញ​តម្រូវ​ការ​ប្រើ​ប្រាស់​ប្រ​ចាំ​ថ្ងៃ​ សន្សំ​ទិញ​រ​បស់​របរប្រើ​ប្រាស់​ក្នុង​គ្រួ​សារ​។ ដោយ​សារ​ខិត​ខំ​ប្រឹង​ប្រែង​ ចុង​​ឆ្នាំ​២០២២ គ្រួ​សារ​ពូ​សាញ់​បាន​ចាក​ផុត​ក្រ។ ពូសាញ់ចែក​រំ​លែក​៖ ពីការ​ចិញ្ចឹម​សត្វ​ សព្វថ្ងៃ​ គ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ក្រ ក្បែរ​ក្រ ឈាន​ឡើង​ជាគ្រួ​សារ​ធូរ​ធាររបស់​ភូមិ​ ដែល​មា​ន​​ចំ​ណូល​ប្រ​ចាំ​ឆ្នាំ​មធ្យម​ជិត​១០០លាន​ដុង។ មា​ន​ជីវភាព​ដូច​សព្វថ្ងៃ​ គ្រួ​សារ​ខ្ញុំ​ដឹង​គុណ​យ៉ាង​ខ្លាំង​ចំ​ពោះ​ការ​ជួយ​របស់​សមា​គមក​សិករ​ឃុំ​។ ខ្ញុំ​ក៏​សង្ឃឹម​ថា​ សមា​គមនឹង​បន្ត​ពង្រីក​តួនា​ទីជាស្ពាន​ដើម្បី​ជួយ​ជាកម្លាំង​ដល់​សមា​ជិកកសិករ​លំ​បាក​ ឈាន​ឡើង​លំ​នឹង​ជីវភាព​។

ពីការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អង្គ​ការ​សមា​គមក្នុង​ការ​ជួយ​សមា​ជិកអភិ​វឌ្ឍសេដ្ឋ​កិច្ច​ ពិសេស​ សមា​ជិកក៏​ម្ចាស់​ការ​ក្នុង​បង្កើត​ទម្រង់​ផលិត​ ចិញ្ចឹម​មា​ន​ប្រ​សិ​ទ្ធភាព​ នាំ​មក​នូវ​ប្រាក់​ចំ​ណូល​ខ្ពស់​។ សមា​គម​បាន​ផ្សព្វ​ផ្សា​យ ចលនា​កម្មា​ភិបាល​ សមា​ជិកត្រូវ​ច្បាម​ជាប់​នូវ​គោល​ការ​ណ៍ គោល​នយោ​បាយ​របស់​បក្ស​ ក្រឹត្យ​ច្បាប់​របស់​រដ្ឋ​ ចូល​រួម​កសាង​ទម្រង់​អភិ​វឌ្ឍសេដ្ឋ​កិច្ច​ផ្សា​រភ្ជាប់​ជាមួយ​នឹង​ការ​ប្រើ​ប្រាស់​ផលិត​ផល។ លោក​ហាកុង​វិញ-អនុ​ប្រ​ធាន​សមា​គមក​សិករ​ឃុំ​ទ្រឿង​ខាញ់​ ឱ្យ​ដឹង​៖ នា​ពេល​ខាង​មុខ​ សមា​គម​បង្ក​លក្ខ​ណៈ​ឱ្យ​សមា​ជិកបុល​ទុន​ បង្កើន​ការ​ត្រួត​ពិនិត្យ​ដំណើរ​ការ​នៃ​ការ​ប្រើ​ប្រាស់​ដើម​ទុន​ ដើម្បី​ធានា​បាន​នូវ​គោល​ដៅ​និង​ប្រ​សិ​ទ្ធភាព​ ជំ​រុញ​ការ​ហ្វឹក​ហាត់​ ផ្តល់​ចំ​ណេះ​ដឹង​វិទ្យា​សាស្ត្របច្ចេក​ទេស​បម្រើ​ដល់​ការ​ផលិត​ គួប​ផ្សំ​ការ​បង្រៀន​របរជាមួយ​នឹង​ឧទ្ទេស​នា​មការ​ធ្វើ​… បង្ក​លក្ខ​ណៈ​ជួយ​សមា​ជិកឈាន​ឡើង​ចាក​ផុត​ក្រស្ថេរ​ភាព​។

ដោយ​មា​នទិសដៅ​ត្រឹម​ត្រូវ​ បណ្តា​ដំណោះ​ស្រាយ​សម​ស្រប​ជាមួយ​នឹង​សក្តា​នុភាព​នៃ​ភូមិ​ភាគ​បាន​ ជួយ​សមា​ជិកកសិករ​មួយ​ជំ​ហាន​ម្តង​ៗឈាន​ឡើង​ចាក​ផុត​ក្រ ធ្វើ​មា​នស្រប​ច្បាប់​នៅ​ភូមិ​ភាគ​៕

ចន្ថា