![]() |
តំណាងទាំងឡាយចូលរួមសន្និបាតហ្វឹកហាត់នៅស្រុកឡុងភូ(សុកត្រាំង)។ |
ថ្នាក់ហ្វឹកហាត់បានប្រព្រឹត្តឡើងក្នុង៣ថ្ងៃ ពី១៦-១៨ ធ្នូ ឆ្នាំ២០២៤។ បណ្តាតំណាងទាំងឡាយ បានស្តាប់សេចក្តីរាយការណ៍ផ្សព្វផ្សាយបណ្តាប្រធានបទពី ជ្រួតជ្រាប ផ្សព្វផ្សាយខ្លឹមសារសេចក្តីសម្រេចលេខ០៧-NQ/TU ចុះថ្ងៃទី២៧ តុលា ឆ្នាំ២០២១របស់គណៈប្រតិបត្តិការបក្ខភាគខេត្តនីតិកាលទី១៤ ស្តីពីបង្វែរឌីជីថលខេត្តសុកត្រាំងដល់ឆ្នាំ២០២៥ កំណត់ទិសដល់ឆ្នាំ២០៣០ ការប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មានជំនួយជនជាតិភាគតិច បង្វែរឌីជីថល វិធីប្រើព័ត៌មានក្នុងសកម្មភាពផលិត ធ្វើអាជីវកម្ម បំណិន ស្វែងរកព័ត៌មានលើប្រព័ន្ធអិនធើណែតដើម្បីបម្រើសកម្មភាពផលិតធ្វើអាជីវកម្ម ណែនាំប្រើប្រាស់ឧបករណ៍បច្ចេកវិជ្ជាដូច កំព្យូទ័រ ទូរស័ព្ទ លើកកម្ពស់ចំណេះដឹងពីប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មានដល់កម្មភិបាលថ្នាក់ដឹកនាំតំបន់ជនជាតិភាគតិច អ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចនិងជនជាតិភាគតិច។
សមមិត្តឡឹមហ្វាងម៉ូវបានសង្កត់ធ្ងន់ “ដើម្បីអនុវត្តមានប្រសិទ្ធភាពគម្រោង“ពង្រឹងការប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មានជំនួយជនជាតិភាគតិចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនិងធានាសន្តិសុខសណ្តាប់ធ្នាប់តំបន់ជនជាតិភាគតិចវៀតណាមដំណាក់កាល២០២០-២០២៥” លើភូមិដ្ឋានខេត្តសុកត្រាំង គប្បីប្រមូលផ្តុំបណ្តាខ្លឹមសារសំខាន់ៗ អនុវត្តឌីជីថលភាវូបនីយកម្ម ឱ្យសុក្រឹត បង្កមូលដ្ឋានទិន្នន័យពីជនជាតិ ជួលសេវារក្សាទុកទិន្នន័យ ហ្វឹកហាត់ ឃោសនា ផ្សព្វផ្សាយ លើកកម្ពស់ចំណេះដឹងពីការប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មានដល់ជនជាតិភាគតិច ហ្វឹកហាត់លើកកម្ពស់សមត្ថភាពប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មាន-សារគមនាគមន៍ដល់ជនជាតិភាគតិចលើភូមិដ្ឋានខេត្ត”។
![]() |
តំណាងទាំងឡាយចូលរួមសន្និបាតហ្វឹកហាត់នៅស្រុកថាញ់ទ្រី(សុកត្រាំង)។ |
ក្នុងថ្ងៃនេះដែរ នៅគណៈកម្មាធិការប្រជាជនឃុំទ្វឹងទឹក ស្រុកថាញ់ទ្រី គណៈជនជាតិខេត្តក៏បានចាត់តាំងសន្និបាតហ្វឹកហាត់ “បណ្តុះបណ្តាល ឃោសា ផ្សព្វផ្សាយលើកកម្ពស់ចំណេះដឹងពីការប្រើប្រាស់បច្ចេកវិជ្ជាព័ត៌មានដល់ជនជាតិភាគតិច”ឆ្នាំ២០២៤។ សន្និបាតក៏បានប្រព្រឹត្តឡើងក្នុង៣ថ្ងៃ ពី១៦-១៨ ធ្នូ ឆ្នាំ២០២៤ ទាក់ទាញតំណាងចូលរួមចំនួន៤០រូបជាអ្នកមានប្រិយភាពក្នុងតំបន់ជនជាតិភាគតិចលើ់ភូមិដ្ឋានស្រុកថាញ់ទ្រី និងទីរួមខេត្តង៉ាណាំ៕
ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin