ដោយបានការយកចិត្តទុកដាក់របស់បក្សនិងរដ្ឋដោយមានគោលនយោបាយជាច្រើនសម្រាប់ជំនួយអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ពិសេសគឺបណ្តាកម្មវិធីជំនួយគ្រួសារចំណុះគ្រួសារក្រ គ្រួសារក្បែរក្រជួយឱ្យបងប្អូននារីលំនឹងជីវភាព ស្ងប់ចិត្តពលកម្មផលិត គិតអានពង្រីកសេដ្ឋកិច្ចគ្រួសារ អនុវត្តល្អតាមគោលនយោបាយរបស់បក្សនិងរដ្ឋ។
បងស្រីត្រាធីឡើយ នៅភូមិតឹងគ្វីបេ ឃុំតឹងហ៊ឹង ស្រុកឡុងភូអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារពីការចិញ្ចឹមជ្រូក។ |
សមមិត្តហូស្វឹងទ្វៀង-អនុប្រធានសមាគមនារីឃុំតឹងហ៊ឹងបានឱ្យដឹង៖ សមាគមនារីឃុំតឹងហ៊ឹងមានសមាជិកាជាង២.០០០រូប ក្នុងនោះ សមាជិកាជនជាតិខ្មែរជាង១.៥០០រូប។ បងប្អូននារីសកម្មអនុវត្តការចលនាប្រឡងប្រណាំង កិច្ចចលនារបស់ភូមិភាគ។ ឆ្នាំ២០២៣ ចំពោះការអភិវឌ្ឍសេដ្ឋកិច្ច សមាគមនារីឃុំបានកសាងក្រុមសហការចិញ្ចឹមជ្រូកនៅភូមិតឹងគ្វីបេ ឃុំតឹងហ៊ឹង។ នេះជាទម្រង់ទាក់ទាញសមាជិកាចូលរួមចំនួន១៧រូបនិងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចលំនឹងជីវភាពឱ្យគ្រួសារ។
បងស្រីត្រាធីឡើយ នៅភូមិតឹងគ្វីបេ ឃុំតឹងហ៊ឹង ស្រុកឡុងភូ ជាសមាជិកាក្រុមសហការចិញ្ចឹមជ្រូកបានឱ្យដឹង៖ ផ្ទះខ្ញុំ ចិញ្ចឹមជ្រូកមេយូរឆ្នាំមកហើយ ពីមុនដោយមិនទាន់មានចំណេះដឹងម្ល៉ោះហើយការចិញ្ចឹមជ្រូកមិនសម្រេចប្រសិទ្ធភាព។ ពេលបានចូលរួមក្រុមសហការចិញ្ចឹមជ្រូក បានបងប្អូននារីក្នុងសមាគមណែនាំពីបច្ចេកទេសចិញ្ចឹម។ តាមនោះទើបខ្ញុំអនុវត្តក្នុងការចិញ្ចឹមជ្រូករបស់គ្រួសារខ្ញុំឆាប់ធំ។ រាល់ឆ្នាំ ជ្រូកកើតបាន២លើក កើតបានពី៨-១៤ក្បាល/លើក កន្លងហើយគ្រួសារខ្ញុំលក់កូនជ្រូក៨ក្បាល ដោយតម្លៃ១.៥០០.០០០ដុង/ក្បាល រកបានប្រាក់ចំណូល២៥លានដុង/ឆ្នាំ។
ចំណែកគ្រួសារបងស្រីថាច់ធីយ័ញ នៅភូមិតឹងគ្វីបេ ឃុំតឹងហ៊ឹង ស្រុកឡុងភូ មានភាពធូរធារក៏អាស្រ័យចូលរួមក្រុមសហការចិញ្ចឹមជ្រូក បងស្រីបានឱ្យដឹង៖ ផ្ទះខ្ញុំចិញ្ចឹមជ្រូកមេ២ក្បាល រកបានប្រាក់ចំណូលរាល់ឆ្នាំជាង៥០លានដុង។ ជ្រូកមួយក្បាលកើតបានពី១០-១៤ក្បាល។ កូនជ្រូកលក់ដោយតម្លៃពី១.៣០០.០០០-១.៥០០.០០០ដុង/ក្បាល។ ការចិញ្ចឹមជ្រូកមេជួយឱ្យគ្រួសារបងស្រីកាន់តែបានលំនឹងជីវភាព។
ថ្នាក់ហ្វឹកហាត់ពីការចិញ្ចឹមជ្រូកនៅភូមិតឹងគ្វីបេ ឃុំតឹងហ៊ឹង ស្រុកឡុងភូ។ |
ទន្ទឹមនោះ សមាគមនៅទាំងសហការជាមួយផ្នែកនានាចាត់តាំងបណ្តាថ្នាក់ហ្វឹកហាត់ពីចំណេះដឹងចាំបាច់និងធានាសុវត្ថិភាពជីវសាស្រ្តក្នុងការចិញ្ចឹមជ្រូកដូច កសាងទ្រុង ពូជចិញ្ចឹម ចំណី គ្រប់គ្រងសត្វ ត្រួតពិនិត្យការឥទ្ធិពលទាក់ទិន បង្កើនសមត្ថភាពជម្នះជំងឺឱ្យសត្វចិញ្ចឹម។ល។ ទន្ទឹមនោះ ក៏បានបើកថ្នាក់ហ្វឹកហាត់បន្ថែមដើម្បីបំប៉នចំណេះដឹងឱ្យសមាជិកាសម្រាប់ពង្រីកការផលិត ធ្វើអាជីវកម្ម។
ពង្រីកសេដ្ឋកិច្ចពីទម្រង់ចិញ្ចឹមជ្រូកជួយឱ្យជីវភាពគ្រួសាររបស់សមាជិកាពីមួយថ្ងៃកាន់តែបានធូរធារ។ តាមនោះ ជួយបងប្អូននារីពីមួយថ្ងៃកាន់តែលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីឈានឡើងអភិវឌ្ឍសេដ្ឋកិច្ចលំនឹងជីវភាព៕ ហុងទើ-សុផល
Thông tin bạn đọc
Đóng Lưu thông tin