![]() |
តំណាងទាំងឡាយចូលរួមពិធីប្រជុំ។ |
នៅក្នុងពិធីប្រជុំ ថ្នាក់ដឹកនាំគណៈជនជាតិខេត្តបានរាយការណ៍ពីការងារត្រៀមបម្រុង របស់អនុគណៈកម្មការក៏ដូចជាការងារធ្វើសេនាធិការ សហការអនុវត្តផែនការលេខ៣២ /KH-BCĐUBND ចុះថ្ងៃទី១២ កញ្ញា ឆ្នាំ២០២៤ របស់គណៈចាត់តាំងពិធីបុណ្យនិង សប្តាហ៍វប្បធម៌ កីឡានិងទេសចរណ៍សុកត្រាំងលើកទី១ ឆ្នាំ២០២៤។ តាមនោះ គណៈជនជាតិខេត្តសហការជាមួយមន្ទីរវប្បធម៌ កីឡានិងទេសចរណ៍សរុបបញ្ជីតំណាងចូលរួម ពិធីបើកវគ្គពិធីបុណ្យ បម្រុងតំណាងចូលរួមចំនួន១.១០០នាក់ ក្នុងនោះមានតំណាងមជ្ឈិម បណ្តាខេត្តជាមិត្តនិងក្នុងខេត្ត។ គិតមកដល់ពេលនេះ ក្រុមទូកងក្នុងនិងក្រៅខេត្ត ដែលបានចុះឈ្មោះចូលរួមគឺ៥៨ទូក។ តាមនោះ ទូកងក្នុងខេត្តមានចំនួន៤៨ទូកនិងក្រៅ ខេត្តចំនួន១០ទូក។ ទន្ទឹមនោះ អនុគណៈកម្មការក៏បានចាត់ភារកិច្ចដល់បណ្តាសមជិកក្នុង អនុគណៈកម្មការភស្តុភាបម្រើពិធីបុណ្យអកអំបុកនិងសប្តាហ៍វប្បធម៌ កីឡានិងទេសចរណ៍សុកត្រាំងលើកទី១ ឆ្នាំ២០២៤។ ធ្វើសេនាធិការឱ្យគណៈចាត់តាំង ពិធីបុណ្យ បញ្ជីរាយនាមតំណងចូលរួមពិធីបុណ្យ ចាត់ឱ្យទទួលបដិសណ្ឋារៈ រៀបចំកន្លែងហូប កន្លែងសម្រាកឱ្យតំណាងចូលរួម រៀបចំកន្លែងអង្គុយនៅកន្លែងពិធីបើកវគ្គនិងបិទវគ្គនៃពិធីបុណ្យអកអំបុក-ប្រណាំងទូកង អនុវត្តការងាររៀបចំសណ្តាប់ធ្នាប់ ធានា អនាម័យបរិស្ថាន ធានាប្រព័ន្ធអគ្គិសនីបម្រើពិធីបុណ្យ សហការជាមួយអនុគណៈ កម្មការសន្តិសុខសណ្តាប់ធ្នាប់រៀបចំត្រៀមបម្រុងកងកម្លាំង កសាងផែនការធានាសន្តិ សុខសណ្តាប់ធ្នាប់ បង្ការ ទប់ស្កាត់ការឆេះឆាប ចាត់ឱ្យកងជួរគ្រូពេទ្យបំពេញភារកិច្ចនិងធានាសុវត្ថិភាពគ្រឿងបរិភោគ បង្ការ ទប់ស្កាត់ជំងឺរាលដាលក្នុងពេលប្រព្រឹត្តឡើងនៃពិធីបុណ្យ។ល។
តំណាងទាំងឡាយក៏បានគប់វាល់យោបល់ពីសំបុត្រអញ្ជើញភ្ញៀវ ការងារពិនិត្យសំ បុត្រចេញចូលនៅខ្លោងទ្វារវេទិកាប្រណាំងទូកង ទទួលបដិសណ្ឋារៈតំណាងចូលរួមពិធីបុណ្យ រៀបចំរថយន្តទទួលបណ្តាសមមិត្តអតីតដឹកនាំគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ក្រុមប្រឹក្សាប្រជាជនខេត្ត។ល។
សមមិត្តវឿងក្វុកណាមស្នើគណៈជនជាតិខេត្តគប្បីសុក្រឹតផែនការចាត់ភារកិច្ចជាក់ស្តែងដល់សមាជិកក្នុងអនុគណៈកម្មការ មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍គប្បីសុក្រឹតខ្លឹមសារ រូបភាព បោះសំបុត្រអញ្ជើញភ្ញៀវដើម្បីលើកជូនគណៈចាត់តាំងពិធីបុណ្យ បន្ថែមបញ្ជីរាយនាម។ បណ្តាសមាជិកសហការឱ្យបានម៉ត់ចត់ ពិនិត្យការងារដែលបានប្រគល់ ដើម្បីត្រៀមបម្រុងល្អក្នុងពិធីបុណ្យនិងសប្តាហ៍វប្បធម៌ កីឡានិងទេសចរណ៍សុកត្រាំងលើកទី១ ឆ្នាំ២០២៤ពេលខាងមុខ៕
ថាច់ពេជ្រ-សុផល
Thông tin bạn đọc
Đóng Lưu thông tin