ដងផ្លូវជនបទនៅឃុំវៀងប៊ិញ ស្រុកត្រឹងដេ មានការគប់វាល់ពីសមាជិកកសិករ។ |
កម្មវីធីទិសដៅជាតិកសាងជនបទថ្មីបានក្លាយជាកិច្ចចលនាទូលំទូលាយ តែងបានសមាជិកនិងប្រជាជនចូលរួមយ៉ាងសកម្មដោយទង្វើល្អៗ ច្នៃប្រឌិត អាស្រ័យហេតុនោះ ទិដ្ឋភាពនៅតំបន់វៀងប៊ិញមិនបង្អង់ផ្លាស់ថ្មី ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានពីមួយថ្ងៃកាន់តែបានរឹងមាំស្អាតបាត។ តាមសមមិត្តថាច់ផល្លា-អនុប្រធានសមាគមកសិករឃុំវៀងប៊ិញឱ្យដឹង៖ ប៉ុន្មានឆ្នាំកន្លង ដើម្បីចូលរួមការចលនាកសាងជនបទថ្មី សមាគមកសិករតែងកសាងផែនការដោយមានខ្លឹមសារអនុវត្តជាក់ស្តែងផ្សារភ្ជាប់ជាមួយបណ្តាការចលនាប្រឡងប្រណាំងរបស់អង្គការសមាគមនិងផ្សព្វផ្សាយយ៉ាងទូលំទូលាយក្នុងសមាជិកកសិករ។ តាមនោះ ពីដើមឆ្នាំមកដល់សព្វថ្ងៃ សមាគមបានចលនាប្រជាជនគប់វាល់រាប់រយលានដុង កម្លាំងពលកម្មរាប់ពាន់ថ្ងៃដើម្បីដាក់អំពូលភ្លើងតាមដងផ្លូវ ស្តារប្រឡាយ ដាំផ្កាតាមដងផ្លូវ។ ទន្ទឹមនោះ ប្រគល់ដីសម្រាប់កសាងស្ពានចំនួន៦នៅភូមិឡាវយេននិងដាវវៀង។ល។ លោកគីមស៊ូន ជាសមាជិកកសិករឆ្នើមក្នុងការចលនាកសាងជនបទថ្មីនៅភូមិឡាវយេន ឃុំវៀងប៊ិញឱ្យដឹង៖ ពេលបានសមាគមកសិករបំផុសចលនាក្នុងការកសាងជនបទថ្មីខ្ញុំតែងស្ម័គ្រចិត្តចូលរួម ពីព្រោះនេះជាសកម្មភាពជាក់ស្តែងមានអត្ថន័យ រួមចំណែកសម្រេចបណ្តាលក្ខឋានក្នុងការកសាងជនបទថ្មីនៅភូមិភាគ។ បានដឹង រាល់ឆ្នាំលោកស៊ូនបានជំនួយផ្កាម្ជុលជាង១.០០០ដើមនិងចលនាកម្លាំងពលកម្មរាប់រយថ្ងៃដើម្បីអនុវត្តដងផ្លូវគំរូ ចូលរួមសម្រុះសម្រួលប្តឹងតវ៉ាបានសម្រេចរាប់សិបករណី។ ក្រៅពីលោកគីមស៊ូននៅទាំងមានបុគ្គលជាច្រើនរូបសកម្មចលនាសមាជិកកសិករគប់វាល់ថវិកាសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធជនបទ។ គំរូដូចលោកឡឹមស៊ូននៅភូមិឡាវយេន ឃុំវៀងប៊ិញ។ បានដឹង រយៈពេលកន្លង លោកបានផ្សព្វផ្សាយ ចលនាសមាជិកកសិករគប់វាល់ថវិកាជិត២០០លានដុង កសាងស្ពានចំនួន៣ ដាំផ្កាតាមដងផ្លូវជនបទដោយមានប្រវែង១គីឡូម៉ែត្រ។ ក្រៅពីនោះ លោក នៅទាំងចូលរួមការងារសម្រុះសម្រួលសហការជាមួយសហការីសុខាភិបាលចលនាប្រជាជនពីវិធានការបង្ការទប់ស្តាប់ជំងឺគ្រុនឈាម។ល។ សមមិត្តង្វៀងថាញ់ហូវ-ប្រធានគណៈកម្មាធិការប្រជាជនឃុំវៀងប៊ិញឱ្យដឹង៖ ទង្វើជាក់ស្តែងរបស់សមាគមកសិករឃុំក្នុងរយៈពេលកន្លង បានរួមចំណែកយ៉ាងសកម្មជាមួយគណៈកម្មាធិការបក្ស រដ្ឋអំណាចភូមិភាគសម្រេចបណ្តាលក្ខឋានជនបទថ្មីលើកកម្ពស់នៅភូមិភាគ។
អាចនិយាយបានថា ការគប់វាល់របស់សមាគមកសិករឃុំវៀងប៊ិញក្នុងរយៈពេលកន្លង បានរួមចំណែកធ្វើឱ្យទិដ្ឋភាពជនបទពីមួយថ្ងៃកាន់តែអភិវឌ្ឍន៍ ជីវភាពសម្ភារៈ ស្មារតីរបស់មាមីងមិនបង្អង់លើកកម្ពស់។ លទ្ធផលខាងលើជាសក្ខីភាពពីគោលនយោបាយដ៏ត្រឹមត្រូវ របៀបធ្វើសមស្រប មានប្រសិទ្ធភាពរបស់រដ្ឋអំណាចនិងការព្រួតដៃស្របមតិរបស់សមាជិកកសិករ។ សង្ឃឹមថា ជាមួយប្រពៃណីសាមគ្គី ស្មារតី ភារៈសហគមន៍ សមាគមនឹងបន្តពង្រីក ព្រួតដៃរួមជាមួយរដ្ឋអំណាចភូមិភាគសម្រេច បណ្តាលក្ខឋានជនបទថ្មីរបស់ភូមិភាគ៕
ថាញ់វ៉ាង
Thông tin bạn đọc
Đóng Lưu thông tin