សមាជិកក្លឹបសិល្បៈវត្តព្រះបួនព្រះភក្ត្រហាត់រាំក្បាច់គោះត្រឡោក |
របាំគោះត្រឡោកទោះជាសាមញ្ញតែមានភាពទាក់ទាញ។ អ្នករាំកាន់ត្រឡោកនៅក្នុងដៃ ពេលខ្លះរាំជារង្វង់ ពេលខ្លះតម្រៀបជាជួរ។ ជំហានរហ័សរហួនគួបផ្សំនឹងភាពល្វតល្វន់និងសមសួន។ ក្បាច់រាំនេះមិនត្រឹមតែជាការកំសាន្តក្រោយមួយថ្ងៃពលកម្មនៅថែមទាំងជាសោភណសិល្បៈ នេះជាវិធីជនរួមជាតិខ្មែរផ្ញើជូនសេចក្តីស្រឡាញ់ក្នុងជីវភាព។
បងស្រីស៊ើងធីយីវ អនុប្រធានក្លឹបសិល្បៈវត្តព្រះបួនព្រះភក្ត្រ ឃុំភូតឹងចែករំលែក៖ មើលឃើញដូចងាយស្រួល តែកាយវិការក្បាច់រាំគោះត្រឡោកមិនងាយស្រួលទេ។ អ្នករាំត្រូវតែមានដៃទន់ភ្លន់ មុខតែងញញឹមជានិច្ចហើយពិសេសកាយវិការណាក៏ត្រូវស្របជាមួយភ្លេង សម្តែងឱ្យស្របតាមបទភ្លេងនោះ។
សព្វថ្ងៃ ក្បាច់រាំគោះត្រឡោកនៅតែលាន់ឮនៅតាមភូមិស្រុក បង្កជាបរិយាកាសខ្ញៀវខ្ញាក្នុងបណ្តាពិធីបុណ្យប្រពៃណី។ក៏ប៉ុន្តែសមាហរណកម្មនៃវប្បធម៌និងឥទ្ធិពលពីបណ្តានិន្នាការសម័យទំនើបកំពុងធ្វើឱ្យប្រភេទសិល្បៈនេះនឹងសាបរលាបបន្តិចម្ដងៗ។ យុវជនចាប់អារម្មណ៍ទៅលើក្បាច់រាំបរទេស ធ្វើឱ្យអន់ថយភាពទាក់ទាញក្បាច់រាំរបស់ជនជាតិនិយាយរួម និងក្បាច់រាំគោះត្រឡោកនិយាយដោយឡែក - និមិត្តរូបវប្បធម៌ដ៏ជ្រាលជ្រៅរបស់ជនរួមជាតិខ្មែរ។ ប្រឈមនឹងសភាពនេះ ច្រើនការខំប្រឹងបានផ្សព្វផ្សាយដើម្បីអភិរក្សនិងពង្រីកតម្លៃរបស់ក្បាច់រាំគោះត្រឡោក។
អនុបណ្ឌិតឡឹមហ្វាងវៀង នាយកមជ្ឈមណ្ឌលវប្បធម៌ខេត្តសុកត្រាំង ចែករំលែក៖ ក្នុងក្របខ័ណ្ឌគម្រោង៦ - អភិរក្សនិងពង្រីកតម្លៃវប្បធម៌ប្រពៃណីល្អស្អាតរបស់បណ្តាជនជាតិភាគតិចផ្សារភ្ជាប់ជាមួយអភិវឌ្ឍទេសចរណ៍ចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច មជ្ឈមណ្ឌលវប្បធម៌ខេត្តបានពង្រីកសកម្មភាពជាក់ស្តែងជាច្រើន។ យើងខ្ញុំចាត់តាំងថ្នាក់ហ្វឹកហាត់រាំគោះត្រឡោក ជំនួយឧបករណ៍សម្ភារៈឱ្យបណ្តាក្លឹបសិល្បៈនិងផ្សារភ្ជាប់បណ្តាកម្មវិធីសម្តែងរាំគោះត្រឡោកជាមួយបណ្តាកន្លែងទេសចរណ៍ ដើម្បីឧទ្ទេសនាមនិងផ្សព្វផ្សាយបានទូលំទូលាយលក្ខណៈវប្បធម៌ពិសេសរបស់ជនរួមជាតិខ្មែរ។ ព្រមជាមួយនោះ បណ្តាមហោស្រព ពិធីប្រឡងនិងសកម្មភាពផ្សព្វផ្សាយបានចាត់តាំង រួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីភារកិច្ចនិងរក្សាអត្តសញ្ញាណវប្បធម៌ជនជាតិ។
ចំពោះជនរួមជាតិខ្មែរ រាំមិនត្រឹមតែជាសិល្បៈប៉ុណ្ណោះទេ ក្រៅពីនោះថែមទាំងជាការរស់នៅ ការទទួលអារម្មណ៍អំពីសេចក្តីរីករាយ សាមគ្គីក្នុងសហគមន៍។
ប្អូនឡឹមធីង៉ុកលិញ សមាជិកក្លឹបសិល្បៈវត្តព្រះបួនព្រះភក្ត្រ រីករាយចែករំលែក៖ រាំគោះត្រឡោកនិងក្បាច់រាំប្រជាប្រិយខ្មែរគឺជាខ្សែតភ្ជាប់ច្រើនជំនាន់ ប្អូនមានក្តីមោទនៈនិងសប្បាយចិត្តពេលដែលរួមជាមួយមិត្តគ្រប់រូបរក្សាក្បាច់រាំរបស់ជនជាតិខ្លួន។
ចង្វាក់រហ័សរហួនសមសួនរបស់ក្បាច់រាំគោះត្រឡោកបានបង្កើនភាពលម្អនៃវប្បធម៌សម្បូណ៌បែបរបស់ប្រទេស ព្រមជាមួយនោះបង្ហាញនូវភាពស្រុះស្រួល ជិតស្និទ្ធរវាងបណ្តាជនជាតិជាមួយគ្នា។ ពេលសម្តែងកាយវិការរាំនិងសម្លេងភ្លេងបន្លឺឡើង ហាក់ដូចជាវាចាផ្តែផ្តាំពោរពេញដោយអត្ថន័យអំពីតម្លៃនៃប្រភព-ទីដែលត្រឡោកដូងដ៏សាមញ្ញនោះបានជំនួសឱ្យសម្តីរ៉ាយរ៉ាប់របស់ដួងព្រលឹងនិងអត្តសញ្ញាណវប្បធម៏ខ្មែរ ឆ្លងកាត់ពេលវេលាដើម្បីបន្តស្នងប្រពៃណីសម្រាប់ឱ្យអ្នកជំនាន់ក្រោយ។
វឌ្ឍា
Thông tin bạn đọc
Đóng Lưu thông tin